មេដឹកនាំគណបក្សនយោបាយនៅប្រទេសថៃ រិះគន់ការចាក់សំឡេងខ្មោចរំខានដល់ប្រជាពលរដ្ឋខ្មែរ

នាថ្ងៃអង្គារ ទី១៤ ខែតុលា លោក Kannavee Suebsaeng ដែលមេដឹកនាំគណបក្ស Fair Party នៅប្រទេសថៃ បានបង្ហាញការយល់ឃើញ ពាក់ព័ន្ធនឹងសកម្មភាពចាក់សំឡេងខ្មោចរំខានផ្សេងៗរបស់ភាគីថៃ នៅឯតំបន់ព្រំប្រទល់ជាប់ប្រទេសកម្ពុជា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

លោក Kannavee បាននិយាយថា រូបលោកមិនយល់ស្របឡើយ ជាមួយសកម្មភាពណាមួយ ដែលរំលោភបំពានសិទ្ធិមនុស្ស និង​ជាន់ឈ្លីសេចក្តីថ្លៃថ្នូររបស់មនុស្ស ដូចជាការចាក់សំឡេងខ្មោច ដើម្បីកម្លាចនិងរំខាននៅតំបន់ព្រំដែន ជាដើម។ លោក Kannavee បានបន្តថា ភាគីថៃគួរតែត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឈប់បាញ់១៣ចំណុច ហើយប្រើប្រាស់វេទិកាអន្តរជាតិឱ្យមានប្រសិទ្ធភាព។

អ្នកនយោបាយថៃរូបនេះ បានបន្ថែមជាចុងក្រោយទៀតថា លោកមិនគាំទ្រទេចំពោះការដែលប្រទេសថៃ ធ្វើសកម្មភាពណាមួយ ដែលអាចបង្កហេតុជាមួយ​ខាងភាគីកម្ពុជា ខណៈលោកចាត់ទុក ទង្វើចាក់សំឡេងខ្មោច គឺជាទង្វើមិនសមរម្យសោះឡើយ ហើយទទូចឱ្យរដ្ឋាភិបាលនិងយោធា ចាំបាច់ត្រូវតែឈប់គាំទ្រការប្រព្រឹត្តសកម្មភាពបែបនេះ៕

- Advertise -

FRESH NEWS Copyright

你可能还喜欢