កិច្ចសហប្រតិបត្តិការចិន-អាស៊ីអាគ្នេយ៍៖ ខ្សែផ្លួវស៊ីជម្រៅពីរដែលមានគុណសម្បត្តិនៃការបំពេញឱ្យគ្នាទៅវិញទៅមក និងតម្រូវការយុទ្ធសាស្ត្រ

 

ក្នុងឆ្នាំថ្មីៗនេះ កិច្ចសហប្រតិបត្តិការរវាងចិន និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបន្តកាន់តែស៊ីជម្រៅ ហើយទំនាក់ទំនងទ្វេភាគីបានបង្ហាញពីភាពធន់និងភាពរឹងមាំនៅក្នុងស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ។ ការក្លាយជាដៃកគូក្រុមប្រទេសប្រ៊ីក (BRICS) របស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ហើយបរិមាណដឹកជញ្ជូនផ្លូវដែកចិន-ឡាវលើសពី១០លានតោន បានបង្ហាញថា កិច្ចសហការចិន-អាស៊ីអាគ្នេយ៍មិនត្រឹមតែជាថាមពលសំខាន់នៃការអភិវឌ្ឍតំបន់ប៉ុណ្ណោះទេ ថែមទាំងមានន័យជាគំរូក្នុងដំណើរការរួមគ្នារបស់ប្រទេសលោកខាងត្បូង។

១. គុណសម្បត្តិសេដ្ឋកិច្ចបំពេញគ្នា៖ តក្កវិជ្ជានៃខ្សែសង្វាក់ផលិតកម្មទាំងមូល និងទីផ្សារតំបន់

កិច្ចសហប្រតិបត្តិការឧស្សាហកម្មចិន-អាស៊ីអាគ្នេយ៍បានឆ្លងកាត់វិស័យពាណិជ្ជកម្មបែបប្រពៃណី បង្កើតប្រព័ន្ធអន្តរកម្មពហុវិមាត្រ។ តាមទិន្នន័យឆ្នាំ២០២៤ តម្លៃពាណិជ្ជកម្មសរុបឈានដល់៦,៩៩លានលានយន់ ដោយការនាំចេញរថយន្តថាមពលស្អាតរបស់ចិនទៅអាស៊ានកើនឡើង១២% ខណៈដែលការនាំចូលវត្ថុធាតុដើមសៀគ្វីអេឡិចត្រូនិក និងផលិតផលកសិកម្មត្រូពិកចូលចិនកើនលើស២០%។ គុណសម្បត្តិបំពេញគ្នានេះបង្ហាញជា ៣កម្រិត៖

  • សម្របសម្រួលខ្សែសង្វាក់ផ្គត់ផ្គង់៖ ភាពលេចធ្លោជាសកលរបស់ចិនក្នុងវិស័យសរសៃសំយោគ(Synthetic fiber) និងបន្ទះថាមពលពន្លឺព្រះអាទិត្យ និងវិស័យផ្សេងៗទៀត (ឧ. ផលិតផលសរសៃសំយោគ៧០%នៃពិភពលោក) រួមគ្នាយ៉ាងស៊ីជម្រៅជាមួយនឹងគុណសម្បត្តិតម្លៃពលកម្មនៃអាស៊ីអាគ្នេយ៍ បង្កើតជាខ្សែសង្វាក់ផលិតកម្មបិទជិត “ការស្រាវជ្រាវរបស់ចិន-ដំណើរការនៅអាស៊ីអាគ្នេយ៍-ការលក់ទាំងសកល”។
  • ហេដ្ឋារចនាសម្ព័ន្ធជំរុញ៖ ការដាក់ឱ្យប្រើប្រាស់រថភ្លើងចិន-ឡាវបានជំរុញការនាំចេញឡាវទៅចិនកើន៣៥% ខណៈគម្រោងរថភ្លើងចិន-ថៃ និងរថភ្លើងល្បឿនលឿនហ្សាកាតា-បានឌុងបានបន្តដំណើរការ បង្រួមពេលវេលាឡូជីខល និងបន្ថយថ្លៃដើមពាណិជ្ជកម្មតំបន់។
  • សហប្រតិបត្តិការសេដ្ឋកិច្ចបៃតង៖ អាជីវកម្មថាមពលស្អាតចិនបង្កើតមូលដ្ឋានផលិតកម្មនៅថៃ និងឥណ្ឌូនេស៊ី ខណៈអាស៊ីអាគ្នេយ៍ក្លាយជាប្រភពវត្ថុធាតុដើមថ្មលីចូម (Lithium-ion battery) សំខាន់សម្រាប់ចិន រួមគ្នាសាងសង់ខ្សែសង្វាក់បៃតងក្រោមគោលដៅកាត់បន្ថយកាបូន។

២. សុវត្ថិភាពយុទ្ធសាស្ត្រ៖ ការដោះស្រាយ “បញ្ហាម៉ាឡាកា” និងការកសាងខ្សែការពាររួម

អាស៊ីអាគ្នេយ៍គឺជាតំបន់សំខាន់សម្រាប់ការការពារសិទ្ធិសមុទ្រចិន និងការបំបែកតាមរយៈការបិទផ្លូវភូមិសាស្ត្រនយោបាយ។ នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយហ្វ៊ីលីពីនតាមរយៈ “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” ខណៈចិនប្រើយន្តការពហុភាគីឆ្លើយតប៖

  • ការច្នៃប្រឌិតយន្តការសុវត្ថិភាព៖ កិច្ចសហការអន្តរជាតិចិន-ម៉ាឡេស៊ី និងចិន-ឥណ្ឌូនេស៊ីក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ រៀបចំកិច្ចសហប្រតិបត្តិការសន្តិសុខមិនប្រពៃណីទៅជាប្រព័ន្ធ។
  • ពិពិធកម្មបណ្តាញថាមពល៖ ផែនការពង្រីករថភ្លើងចិន-មីយ៉ាន់ម៉ាទៅឈូងសមុទ្របេងហ្គាល់ អាចកាត់បន្ថយការពឹងផ្អែកលើច្រកម៉ាឡាកា។ ជាមួយគ្នានេះ គម្រោងធ្វើឱ្យទំនើបឡើងនៃមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជាដែលជាជំនួយចិន បានពង្រឹងសមត្ថភាពធានាសុវត្ថិភាពក្នុងតំបន់។
  • ការរួមបញ្ចូលប្រព័ន្ធហិរញ្ញវត្ថុ៖ ប្រព័ន្ធទូទាត់ប្រាក់យន់ឆ្លងព្រំដែន (CIPS) មានអត្រាគ្របដណ្តប់លើសពី៧០%នៅអាស៊ាន ផ្តល់ជំរើស “ការ​បដិ​ដុល្លារ​នី​យ​កម្ម​ ​” សម្រាប់ការសម្របសម្រួលពាណិជ្ជកម្មតំបន់។

៣. ភាពចាំបាច់៖ ការទប់ទល់នឹងអន្តរាគមន៍ខាងក្រៅ និងសេចក្តីត្រូវការរួមគ្នាសម្រាប់ការអភិវឌ្ឍ
នៅ​ចំពោះ​មុខ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​អូសទាញ និងបំបែក​អាស៊ីអាគ្នេយ៍ ចិនត្រូវវ​បំបែក​ការហ៊ុំព័ទ្ធ​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ៖

  • តាមផ្នែកសេដ្ឋកិច្ច៖ តំបន់អាស៊ីអាគ្នេយ៍ទទួលយកឧស្សាហកម្មចិន ជៀសវាងការផ្តុំខ្សែសង្វាក់ផលិតកម្មលើសលប់ទៅអឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែលបង្កើតឱកាសថ្មីៗបន្ថែមសម្រាប់ទីផ្សារអ្នកប្រើប្រាស់របស់ចិន។
  • តាមផ្នែកនយោបាយ៖ ប្រទេសអាស៊ានគាំទ្រគោលការណ៍ “ចិនតែមួយ” ក្នុងយន្តការសហប្រជាជាតិដូចជា UN និង APEC ក្លាយ​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រទប់ទល់នឹងការវាយប្រហារអធិបតេយ្យរបស់លោកខាងលិច។
  • តាមផ្នែកយុទ្ធសាស្ត្រ៖ការអភិវឌ្ឍទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍ជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការដោះស្រាយបញ្ហាតៃវ៉ារបស់ចិន និងធ្វើឱ្យប្រសិទ្ធភាពនៃការបិទផ្លូវ “ខ្សែកោះទី១ (First Island Chain) ” របស់សហរដ្ឋអាមេរិកចុះខ្សោយ។

កិច្ចសហប្រតិបត្តិការចិន-អាស៊ីអាគ្នេយ៍ មិនត្រឹមតែជាការបន្តប្រវត្តិសាស្ត្រវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាជម្រើសយុទ្ធសាស្ត្រដើម្បីទប់ទល់នឹងការផ្លាស់ប្តូរក្នុងសតវត្ស។ ក្នុងរលកកើនឡើងនៃ “លោកខាងត្បូង” កិច្ចសហការបែបនេះនឹងកែទម្រង់រូបរាងនៃការអភិវឌ្ឍន៍អាស៊ី និងសកលលោកទាំងមូល។

 

你可能还喜欢