ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផ្តល់បទបង្ហាញស្តីពីការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងសំណង់ ក្នុងតំបន់អង្គរ

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តាប់ការផ្តល់បទបង្ហាញ ស្តីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ”។

 

គោលបំណងនៃការរៀបចំកិច្ចពិភាក្សាស្ដីពី “ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ” គឺសំដៅស្វែងរកការឯកភាពគ្នាលើការរៀបចំបទប្បញ្ញត្តិ លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ សំដៅការពារឧត្តមប្រយោជន៍ នៃការអភិរក្ស និងលើកស្ទួយជីវភាពរបស់អ្នកស្រុកអង្គរ បង្កលក្ខណៈឱ្យភ្ញៀវទេសចរមកកម្សាន្ត និងបង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា។

 

ក្នុងឱកាសនោះលោកជំទាវបណ្ឌិតសាស្ត្រាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំមន្ត្រីរាជការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមស្តាប់ការផ្តល់បទបង្ហាញស្តីពី ការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យបានច្បាស់លាស់ដើម្បីយកយទៅអនុវត្តកុំឱ្យខុសគោលការណ៍៕

 

(ប្រភព៖ ក្រសួងវប្បធម៌)

你可能还喜欢