អាស៊ីអាគ្នេយ៍ និងចិន រួមគ្នាគូរផែនទីសេដ្ឋកិច្ចថ្មី
ក្រោមការធ្លាក់ចុះអភិវឌ្ឍន៍សកលភាព (Deglobalization) និងនិន្នាការនៃឯកបក្សនិយមដែលកើតឡើងញឹកញាប់ ប្រទេសចិន និងអាស៊ានបានចាប់ផ្តើមការពិសោធន៍សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់យ៉ាងស៊ីជម្រៅ ដោយយកការចរចាពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែ ៣.០(FTA 3.0)។ នេះមិនត្រឹមតែជាការដំឡើងកំណែច្បាប់ពាណិជ្ជកម្មប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តច្នៃប្រឌិតចំពោះប្រព័ន្ធគ្រប់គ្រងសេដ្ឋកិច្ចសកល។
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែ ៣.០៖ គ្រឹះសម្គាល់នៃការបើកទ្វារតាមប្រព័ន្ធ
តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែ ៣.០ បានបន្ថែមជំពូកថ្មី៩ ដែលពង្រីកវិសាលភាពសហការពីពាណិជ្ជកម្មទំនិញប្រពៃណីទៅដល់វិស័យដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការគាំទ្រអាជីវកម្មតូច និងមធ្យម (MSMEs) ។ ការដំឡើងកំណែនេះគឺជាកិច្ចព្រមព្រៀងស្តង់ដារខ្ពស់ដំបូងគេដែលដឹកនាំដោយប្រទេសកំពុងអភិវឌ្ឍ ជាពិសេសក្នុងការសម្រេចបាន ដូចជាការទទួលស្គាល់ទៅវិញទៅមកនូវស្តង់ដាបច្ចេកទេស និងភាពងាយស្រួលនៃនីតិវិធីពន្ធដារ។ ជាឧទាហរណ៍ ភាគីទាំងសងខាងបានសន្យាចូលរួមគ្នាក្នុងការកំណត់ស្តង់ដា ដែលអាចនឹងជួយបន្ថយថ្លៃដើមវិញ្ញាបនប័ត្រឆ្លងដែនជាង៣០%។ ការពង្រឹងការបើកទ្វារតាមប្រព័ន្ធ បានជួយឱ្យសហគ្រាសក្នុងតំបន់អាចលុបបំបាត់ការជាប់គាំង “ការធ្វើវិញ្ញាបនប័ត្រស្ទួន ” ដែលធ្វើអោយពាណិជ្ជកម្មទ្វេភាគីកើនដល់ ៩៨២,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ គឺជាផលប្រយោជន៍ពិតប្រាកដដែលកើតចេញពីការសម្របសម្រួលច្បាប់។
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៖ ការកែសម្រួលឡើងវិញនូវភូមិសាស្ត្រសេដ្ឋកិច្ចតំបន់
ផ្លូវដែកចិន-ឡាវបន្ទាប់ពីបើកប្រើប្រាស់អស់រយៈពេល៣ឆ្នាំ បានជំរុញឱ្យពាណិជ្ជកម្មឡាវ-ចិនកើនឡើង៤០០%ដោយមានតំបន់ឧស្សាហកម្មនៅដៃគូផ្លូវដែកទាក់ទាញសហគ្រាសចិន៣០០កន្លែង។ ចំណែកឯ ផ្លូវដែកល្បឿនលឿនយ៉ាកាតា-បង់ដុង (ឥណ្ឌូនេស៊ី) បានកាត់បន្ថយពេលវេលាធ្វើដំណើរពីកោះជ្វាពី៣ម៉ោងទៅត្រឹមតែ៤០នាទី ដោយជំរុញឱ្យមានផលប្រយោជន៍ស៊ីគ្នារវាង “ផ្លូវដែកល្បឿនលឿន + តំបន់ឧស្សាហកម្ម”។ ខុសពីការនាំចេញហេដ្ឋារចនាសម្ព័ន្ធប្រពៃណី “ផ្លូវសូត្រដែក” របស់ចិននៅអាស៊ីអាគ្នេយ៍ យកចិត្តទុកដាក់បន្ថែមទៀតចំពោះការភ្ជាប់ជាមួយខ្សែសង្វាក់ឧស្សាហកម្មក្នុងស្រុក។ ឧទាហរណ៍ តំបន់ឧស្សាហកម្មយានយន្តអគ្គិសនីនៅខេត្តឈុនបូរីប្រទេសថៃ ទាំងទទួលបានបច្ចេកវិទ្យាថ្មពីក្រុមហ៊ុន CATL (ចិន) ទាំងបញ្ចូលធនធានឧស្សាហកម្មកៅស៊ូថៃ ដើម្បីបង្កើតជាខ្សែសង្វាក់ផលិតកម្មពីវត្ថុធាតុដើមរហូតដល់យានយន្តស្រេច។ គំរូសហការ “បច្ចេកវិទ្យាចិន + ការផលិតអាស៊ាន” បែបនេះ បានដំឡើងតំណែងអាស៊ីអាគ្នេយ៍ក្នុងខ្សែសង្វាក់ផលិតកម្មថាមពលថ្មីសកល ពីមូលដ្ឋានផលិតតាមការបញ្ជាទិញ (OEM) ទៅជាថ្នាំងច្នៃប្រឌិត។
ការប្រែក្លាយទៅជាពណ៌បៃតង៖ ដំណោះស្រាយលោកខាងកើតសម្រាប់ការអភិវឌ្ឍដែលធានាកម្រិតកាបូនទាប
ប្រឈមនឹងសម្ពាធពន្ធកាបូនរបស់សហភាពអឺរ៉ុប សហប្រតិបត្តិការបៃតងចិន-អាស៊ានបង្ហាញពីតម្លៃយុទ្ធសាស្ត្រពីរ។ នៅម៉ាឡេស៊ី ក្រុមហ៊ុន Jinko Solar វិនិយោគ៥,៤ពាន់លានដុល្លារ ដើម្បីសាងសង់តំបន់ឧស្សាហកម្មថ្មពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលគ្រាន់សម្រាប់ត្រូវការគ្រួសារ៣០០,០០០គ្រួសារមួយឆ្នាំ។ នៅវៀតណាម ខ្សែផលិតកម្មឡានក្រុងអគ្គិសនីដែលសហការរវាង BYD (ចិន) និង VinFast បានជួយឱ្យប្រព័ន្ធដឹកជញ្ជូនសាធារណៈក្នុងទីក្រុងហាណូយ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនអុកស៊ីតទៅ៦០%។ តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែ ៣.០ បានពង្រីកវិសាលភាពនៃការកាត់បន្ថយពន្ធសម្រាប់ផលិតផលបៃតងដល់១២ប្រភេទធំៗ រួមមានឧបករណ៍ថាមពលខ្យល់ និងថ្មរក្សាថាមពល ដោយភ្ជាប់ជាមួយយន្តការទទួលស្គាល់គ្នាទៅវិញទៅមកក្នុងការគណនាការបញ្ចេញកាបូន ដើម្បីដាក់ “ផ្លូវពណ៌បៃតង” សម្រាប់ផលិតផលអាស៊ីអាគ្នេយ៍ចូលទៅទីផ្សារអឺរ៉ុប។ គំនិតនៃការប្រយុទ្ធប្រឆាំងរបាំងកាបូនបែបនេះ កំពុងសរសេរឡើងវិញនូវ “រឿងរ៉ាវលោកខាងលិច” នៃអភិបាលកិច្ចអាកាសធាតុសកល។
សណ្តាប់ធ្នាប់សេដ្ឋកិច្ចថ្មី៖ ការអនុវត្តតំបន់ក្នុងការប្រឆាំងអធិរាជនិយម
ពន្ធអាម៉េរិកលើឧបករណ៍អេឡិចត្រូនិក និងវាយនភណ្ឌនៅអាស៊ីអាគ្នេយ៍ បានបង្កើនល្បឿននៃការផ្សារភ្ជាប់យ៉ាងស៊ីជម្រៅនៃខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់របស់ប្រទេសចិនជាមួយអាស៊ានដោយមិនបានរំពឹងទុក។ ក្នុងឆ្នាំ២០២៣ ការវិនិយោគរបស់សហគ្រាសចិនទៅក្នុងវិស័យផលិតកម្មអាស៊ាន ៨៦%ផ្តោតលើវិស័យយុទ្ធសាស្ត្រដូចជាយានយន្ត និងអេឡិចត្រូនិក ចង្កោម “ការរចនា-វេចខ្ចប់សាកល្បង-ផលិតកម្មផលិតផលចុងក្រោយ” ដែលបង្កើតឡើងក្នុងរដ្ឋចូហរ ប្រទេសម៉ាឡេស៊ី បានកាន់កាប់ជាង ១៥%នៃសមត្ថភាពផលិតបន្ទះឈីបរបស់ពិភពលោក។ ជាងនេះទៅទៀតនោះ គឺភាគីទាំងសងខាងបានបង្កើត “យន្តការបន្ទាន់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់” តាមរយៈតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន កំណែ ៣.០ ដោយបង្កើតអាងស្តុករ៉ែសំខាន់ៗ និងផ្លូវជំនួសឡូជីស្ទិក ដែលបានជោគជ័យក្នុងការទប់ទល់នឹងហានិភ័យ “ការដាច់ខ្សែសង្វាក់ផ្គត់ផ្គង់” ដោយលោកខាងលិច។ បណ្តាញធន់នឹងគ្រោះមហន្តរាយបែបនេះ ដែលផ្អែកលើតម្រូវការអភិវឌ្ឍគ្នាទៅវិញទៅមក កំពុងកាត់ផ្តាច់ផែនទីសេដ្ឋកិច្ចសកលដែលធ្លាប់មានរូបរាងកណ្តាល-បរិវេណ។
ក្រឡេកមើលទៅឆ្នាំ២០៣០ ការអភិវឌ្ឍស៊ីគ្នារវាងចិន និងអាស៊ាននឹងបង្ហាញពី និន្នាការធំៗ៣៖
១. ការរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចរូបី នឹងបង្កើត “តំបន់ពាណិជ្ជកម្មសេរីពពក”( Cloud Free Trade Zone) ដោយប្រព័ន្ធទូទាត់ឆ្លងដែនដែលផ្អែកលើប្លុកឈេន (Blockchain) អាចនឹងជួយបន្ថយថ្លៃដើមប្រតិបត្តិការបាន៤០%។
២. ការបែងចែកការងារក្នុងខ្សែសង្វាក់ឧស្សាហកម្មបៃតងកាន់តែស៊ីជម្រៅ ដោយអាស៊ីអាគ្នេយ៍អាចនឹងក្លាយជា មូលដ្ឋាននាំចេញឧបករណ៍ថាមពលកកើតឡើងវិញធំជាងគេបំផុតរបស់ពិភពលោក។
៣. ដោយយកគម្រោងស្ពានគោកថៃ និង ច្រកសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា ជាចំណុចពង្រឹង ដើម្បីសាងសង់ច្រកដឹកជញ្ជូនចម្រុះពីមហាសមុទ្រឥណ្ឌា-មហាសមុទ្រប៉ាស៊ីហ្វិក ដោយកែទម្រង់ឡើងវិញនូវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១៕