សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការកែសម្រួលកងទ័ព មិនមែនមានន័យថាដកទ័ពចេញពីទឹកដីខ្លួននោះទេ ហើយការប្តឹងទៅ ICJ ក៏មិនប្រែប្រួលដែរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការកែសម្រួលកម្លាំង គឺដើម្បីឱ្យស្របនៅក្នុងទឹកដីយើង ហើយមិនមែនជាការដកកងទ័ពចេញពីទឹកដីខ្លួននោះទេ។
សម្តេចតេជោបានបញ្ជាក់ដូច្នេះ ឆ្លើយតបនឹងខមមិនរបស់មិត្តអ្នកអាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នេះ។
បន្ថែមពីនេះ សម្តេចតេជោ ក៏បញ្ជាក់ផងដែរថា គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ហើយគោលជំហរនេះ គឺមិនប្រែប្រួលនោះទេ។
សម្តេចតេជោ ក៏បានឆ្លើយតប និងពន្យល់ផងដែរថា សង្គ្រាមនឹងមិនអាចបង្កើតខ្សែព្រំដែនថ្មីបានទេ និងយើងមិនខ្ចីដង្ហើមគេដកទេ តែយើងចង់ការពារជីវិតប្រជាជនកុំឱ្យស្លាប់ដោយសារសង្រ្គាម។

ប្រភព៖ AKP