នាវាដឹកទំនិញដំបូង ចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ
នាវាដឹកទំនិញដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា បានចេញដំណើរពីកំពង់ផែ Suzhou ប្រទេសចិន មកកាន់កំពង់ផែក្រុងព្រះសីហនុ នេះបានបង្ហាញពីការបើកដំណើរការដោយជោគជ័យនៃជើងនាវាកុងតឺន័រ។
នេះបើយោងតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លើកឡើងតាមបណ្តាញសង្គមការងារផ្លូវការ នាថ្ងៃទី១៨ ខែមិថុនា ម្សិលមិញនេះ។
ឯកឧត្តម បានបន្តថា កំពង់ផែចិន Taicang គឺជាកន្លែងចាប់ផ្ដើមសម្រាប់ការចេញដំណើររបស់លោកមន្រ្តីចិន Zheng He ទៅកាន់ភាគខាងលិចនៃមហាសមុទ្រក្នុងអំឡុងរាជវង្ស Ming។
តាមឯកអគ្គរដ្ឋទូតខាងលើ ការបើកជើងនាវាឆ្ពោះទៅត្រង់ បានកាត់បន្ថយពេលវេលាដឹកជញ្ជូនបែបប្រពៃណីចន្លោះ ១៥ ទៅ ២០ថ្ងៃ មកនៅត្រឹមតែ ៩ថ្ងៃ។
ប្រភព៖ ក្រសួងព័ត៍មាន