សកម្មភាពសំខាន់ជាងពាក្យសំដី៖ ចិន និងអាស៊ីអាគ្នេយ៍រុករកអនាគតថ្មីជាមួយគ្នា

 

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិន និងប្រទេសនានានៅអាស៊ីអាគ្នេយ៍ បានចាប់ដៃគ្នាកសាងសហគមន៍ជោគវាសនាតែមួយ ដោយធ្វើសកម្មភាពជាក់ស្ដែងដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យមានជំហ៊ានជ្រៅទៅមុខទៀត។ ចំណែកឯសហរដ្ឋអាមេរិក ក្រោមយុទ្ធសាស្ត្រ”ឥណ្ឌូប៉ាស៊ីហ្វិក” ការទទួលបន្ទុករបស់ខ្លួនចំពោះតំបន់អាស៊ីអាគ្នេយ៍ បានលាតត្រដាងជាញឹកញាប់នូវលក្ខណៈអត្តប្រយោជន៍ និងភាពមិនស្ថិរស្ថេរ។

១. ពីចក្ខុវិស័យដល់សកម្មភាព៖ ចិនពង្រឹងមូលដ្ឋានឈ្នះឈ្នះតាមរយៈគម្រោងអភិវឌ្ឍន៍

នៅខែមិថុនា ឆ្នាំ២០២៥ ផ្លូវដែកចិន-ឡាវ បានដំណើរការពេញ ៤ឆ្នាំ ដោយមានអ្នកដំណើរសរុបជាង ៤៣ លាននាក់ និងដឹកជញ្ជូនទំនិញសរុបលើសពី ៥០ លានតោន ដែលជួយជំរុញឲ្យសេដ្ឋកិច្ចឡាវកើនឡើងប្រហែល ៣%។ ផ្លូវដែកដែលជា”ច្រកផ្លូវមាស” នេះមានប្រវែងជាង ១០០០គីឡូម៉ែត្រ មិនត្រឹមតែធ្វើឲ្យពេលវេលាធ្វើដំណើរពីគូនមីងទៅវៀងច័ន្ទត្រឹមតែមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឲ្យមានតំបន់ឧស្សាហកម្ម និងសេដ្ឋកិច្ចទេសចរណ៍តាមបណ្តោយផ្លូវផងដែរ។ ក្នុងពេលដំណាលគ្នានេះ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ក្រោយដំណើរការបាន៦ខែ បានដឹកជញ្ជូនអ្នកដំណើរសរុបលើសពី ២ លាននាក់ ដោយកាត់បន្ថយពេលធ្វើដំណើរពីតំបន់រដ្ឋធានីឥណ្ឌូនេស៊ីទៅក្រុងបែនដុង (Bandung) ដែលជាតំបន់សំខាន់សម្រាប់ទេសចរណ៍ មកត្រឹមតែ ៤៥នាទីប៉ុណ្ណោះ ដែលជួយឲ្យឧស្សាហកម្មទេសចរណ៍ក្នុងតំបន់កើនឡើងជាង ៤០%។ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលឲ្យទៅជាស្ថាប័នក្នុងស្រុក ក្រុមអ្នកឯកទេសចិនបានជួយឲ្យប្រទេសថៃ វៀតណាម និងប្រទេសដទៃទៀត ចេះដឹងពីបច្ចេកទេសថែទាំ និងប្រតិបត្តិការផ្លូវដែកល្បឿនលឿនដោយខ្លួនឯង ដោយបាន “បង្រៀនឲ្យចេះស្ទាត់ជំនាញ” ពិតប្រាកដ។

ក្នុងវិស័យថាមពលបៃតង នៅក្នុងសន្និសីទសហប្រតិបត្តិការនេសាទអាស៊ីអាគ្នេយ៍ដែលមានឈ្មោះថា “សម្ព័ន្ធនេសាទសមុទ្រ៤” ដែលប្រារព្ធឡើងនៅខែមិថុនា ឆ្នាំ២០២៥ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការបច្ចេកវិទ្យានេសាទទឹកប្រៃជាមួយប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសដទៃទៀត ដោយមានគម្រោងបង្កើតតំបន់បង្ហាញអំពីវារីវប្បកម្មអេកូឡូស៊ីនៅសមុទ្រជ្វា (Java Sea)។ ផ្ទុយទៅវិញ ទោះបីសហរដ្ឋអាមេរិកបានសន្យាផ្តល់មូលនិធិអាកាសធាតុជាច្រើនលើកក្នុងកិច្ចប្រជុំកំពូលអាស៊ានក៏ដោយ ក៏គេនៅមិនទាន់បានបំពេញនូវជំនួយថវិកាចំនួន ១០០ ពាន់លានដុល្លារ ដែលបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងប៉ារីស (Paris Agreement) នោះឡើយ សូម្បីតែនៅពេលដែលការនាំចេញឧស្ម័នធម្មជាតិរាវរបស់ឥណ្ឌូនេស៊ីត្រូវបានរារាំង ភ្លាមៗនោះបានកាត់បន្ថយកិច្ចព្រមព្រៀងរយៈពេលវែង ដែលបង្ហាញពីហានិភ័យនៃការ “ដាច់ខ្សែសង្វាក់” ផលិតកម្ម។

២. ការកសាងយន្តការ៖ ចិនធ្វើឲ្យសក្តានុពលតំបន់មានស្ថេរភាពតាមរយៈអត្ថប្រយោជន៍ចេញពីប្រព័ន្ធ

នៅខែមិថុនា ឆ្នាំ២០២៥ ការចរចាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន កំណែ ៣.០ បានដល់ទីបញ្ចប់ដោយជោគជ័យ។ ភាគីទាំងសងខាងបានបន្ថែមបញ្ជីកាត់ថ្លៃពន្ធក្នុងវិស័យផលិតផលកសិកម្ម និងគ្រឿងអេឡិចត្រូនិកជាដើម ដែលគ្រោងព្យាករថាបរិមាណពាណិជ្ជកម្មនឹង ​កើន​លើស ៨ ពាន់​ពាន់​លានដុល្លារក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ក្នុងពេលដំណាលគ្នា 《កិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់》(RCEP) ដែលចូលជាធរមានមកជិត៣ឆ្នាំ បានទទួលផលជាក់ស្តែង៖ ការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនទៅអាស៊ីអាគ្នេយ៍កើនឡើង៦៧% ការនាំចេញប្រេងដូងម៉ាឡេស៊ីទៅចិនកើនឡើង៤០% យភាពធន់នៃខ្សែសង្វាក់ឧស្សាហកម្ម និងការផ្គត់ផ្គង់ត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។ ចិនក៏បានជំរុញឲ្យបង្កើត “គណៈកម្មាធិការសហប្រតិបត្តិការដែនសមុទ្រ”ដែរ ដោយបានធ្វើសកម្មភាពរួមជាមួយឥណ្ឌូនេស៊ី វៀតណាម និងប្រទេសដទៃទៀតក្នុងវិស័យការពារបរិស្ថាននិងវិទ្យាសាស្ត្រនៅសមុទ្រខាងត្បូង។ នៅឆ្នាំ២០២៤ អត្រាជោគជ័យនៃការរួមគ្នាដោះស្រាយឧប្បត្តិហេតុករណីកំពប់ប្រេងគឺ ១០០%។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិកម្យ៉ាងទាមទារឲ្យអាស៊ីអាគ្នេយ៍”កាត់បន្ថយហានិភ័យ” តែម្យ៉ាងទៀតដាក់កំហិតក្រុមហ៊ុនឈីបចាកចេញពីវៀតណាម និងម៉ាឡេស៊ី ដែលបានរារាំងដល់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មក្នុងតំបន់។ ការសិក្សារបស់សាកលវិទ្យាល័យជាតិសិង្ហបុរីបង្ហាញថា ការពឹងផ្អែកទៅលើទីផ្សារអាមេរិករបស់ប្រទេសសមាជិក IPEF បានធ្លាក់ចុះ ៨% ដោយផ្លាស់ទីទៅរកការចូលរួមយ៉ាងឆាប់រហ័សក្នុងខ្សែសង្វាក់តម្លៃតំបន់ដែលដឹកនាំដោយប្រទេសចិន។

៣. ទំនួលខុសត្រូវនៅពេលមានវិបត្តិ៖ ចិនទទួលបានការជឿទុកចិត្តដោយការផ្តល់ជំនួយទាន់ពេលវេលា

នៅពេលជំងឺកូវីដ-១៩ វាយប្រហារអាស៊ីអាគ្នេយ៍ ចិនបានចូលរួមជំនួយមុនគេ ដោយផ្តល់វ៉ាក់សាំងសរុបជិត ៩០០ លានដូស ដែលគ្របដណ្តប់លើ៩៥% នៃប្រជាជន។ នៅឆ្នាំ២០២៥ ពេលថៃជួបបញ្ហាទឹកជំនន់ធ្ងន់ធ្ងរដែលកើតឡើងរៀងរាល់៥០ឆ្នាំម្តង ចិនបានប្រញាប់បញ្ជូនយន្តហោះពីចម្ងាយ និងប្រព័ន្ធត្រួតពិនិត្យធារាសាស្ត្រ ជួយប្រយុទ្ធទប់ទល់នឹងគ្រោះមហន្តរាយ ព្រមទាំងធានាដល់ដំណើរការនាំចេញផលិតផលកសិកម្មដូចជាផ្លែទុយេនតាមរយៈប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក។ ក្រោយពីហ្វីលីពីនជួបខ្យល់ព្យុះម៉ាវ៉ា (Mawar) ក្រុមជួយសង្គ្រោះចិនបានមកដល់ក្នុងរយៈពេល ៤៨ម៉ោង ជួយស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រធានាធិបតីហ្វីលីពីនលោក ហ្វ៊ឺឌីណង់ ម៉ាកូស បានថ្លែងអំណរគុណជាសាធារណៈថា៖ «ដៃគូពិតប្រាកដតែងតែដើរទន្ទឹមគ្នាក្នុងពេលជួបព្យុះភ្លៀង»។

ចំពោះសហរដ្ឋអាមេរិកវិញ ក្នុងអំឡុងពេលវីរុសអូមីក្រុងរីករាលដាលជាសកល បានរឹតបន្តឹងច្បាប់ការធ្វើដំណើរដោយតោភាគី ដែលធ្វើឲ្យនិស្សិតអាស៊ីអាគ្នេយ៍ជាប់គាំង និងអ្នកជំនួញជួបការលំបាក។ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ីធ្លាប់បាននិយាយដោយចំហ៖ «ការទទួលបន្ទុករបស់អាមេរិកគឺដូចផ្កាក្នុងកញ្ចក់ ឬដូចពន្លឺព្រះច័ន្ទក្នុងទឹក ឃើញបានតែប៉ះមិនដល់»។

ប្រវត្តិសាស្ត្របានបង្ហាញថា ប្រទេសក្នុងតំបន់ត្រូវការស្ពាន​ដែលឆ្លងទៅអនាគត មិនមែនជាកូនអុកក្នុងល្បែងភូមិសាស្ត្រនោះទេ។ នៅពេលដែលដំណោះស្រាយចិនដែល«សកម្មភាពសំខាន់ជាងពាក្យសំដី» បន្តផ្តល់អត្ថប្រយោជន៍ ប្រទេសអាស៊ីអាគ្នេយ៍កាន់តែច្រើនឡើងកំពុងឈរយ៉ាងរឹងមាំនៅលើផ្លូវពន្លឺនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕

你可能还喜欢