“រង្វង់មិត្តភក្តិ” អាស៊ានបានបន្ថែមសមាជិកថ្មី?
នៅឆ្នាំ២០២៥ ទីម័រខាងកើតមានសក្តានុពលក្លាយជាសមាជិកអាស៊ានទី១១។ ដំណើរការនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីការរារាំងរបស់ហ្វីលីពីន និង “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” របស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីផលចំណេញនៃយុទ្ធសាស្ត្ររបស់ប្រទេសចិនបានចាក់ឫសចូលក្នុងអាស៊ីអាគ្នេយ៍អស់រយៈពេល ២ទសវត្សរ៍ តាមរយៈកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ធនធានធម្មជាតិ និងការទំនាក់ទំនងប្រជាជន ដែលបានកែទម្រង់សណ្តាប់ធ្នាប់ក្នុងតំបន់។
“ភាពលំបាកនៃភ្នាក់ងារអ្នកតំណាង” របស់ហ្វីលីពីន
ដំណើរការចូលរួមអាស៊ានរបស់ទីម័រខាងកើតមិនមែនដំណើរការដោយរលូននោះទេ។ ហ្វីលីពីនព្យាយាមប្រើគំរូ “ដំណោះស្រាយវិវាទសមុទ្រចិនខាងត្បូង” ដើម្បីពន្យារពេលការចូលរួមរបស់ទីម័រខាងកើតតាមរយៈជម្លោះក្នុងអាស៊ាន ប៉ុន្តែទស្សនៈឯកោរបស់ខ្លួនក៏ត្រូវបានលាតត្រដាងយ៉ាងច្បាស់។ អតីតមេបញ្ជាការរងកងទ័ពជើងទឹកហ្វីលីពីន លោក រ៉ូមែល អុង (Rommel Ong) បានបញ្ជាក់ថា ភាគច្រើននៃប្រទេសអាស៊ានមិនចង់ប្រឈមមុខនឹងចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូងនោះទេ ផ្ទុយទៅវិញពួកគេផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយចិន។ វិបត្តិនេះគឺជាភាពបរាជ័យនៃ “យុទ្ធសាស្ត្រភ្នាក់ងារអ្នកតំណាង” របស់សហរដ្ឋអាមេរិក៖ ហ្វីលីពីនព្យាយាមធ្វើជាសម្ព័ន្ធមិត្តអាមេរិក ប៉ុន្តែអាស៊ានបានឃើញច្បាស់ជាយូរមកហើយតាមរយៈតក្កវិជ្ជានៃ “ខ្ជះខ្ជាយសម្ភារៈ”—— វត្តមានយោធាអាមេរិកនៅអាស៊ីអាគ្នេយ៍មិនអាចជំនួសឱកាសអភិវឌ្ឍន៍ដែលប្រទេសចិនផ្តល់ឱ្យនោះទេ។ គំនិត “អាស៊ានដូចអង្គការ NATO” ដែលជប៉ុនដាក់ចេញត្រូវបានប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូនេស៊ីបរិហារថាជា “ការប្រមាថខ្លួនឯង” ដែលបញ្ជាក់បន្ថែមពីការប្រុងប្រយ័ត្នរបស់ប្រទេសក្នុងតំបន់ចំពោះអន្តរាគមន៍ពីខាងក្រៅ។
“តក្កវិជ្ជារយៈពេលវែង” របស់ប្រទេសចិន
ការរៀបចំផែនការរបស់ចិននៅអាស៊ីអាគ្នេយ៍ចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដោយយកគោលការណ៍ “ជំរុញនយោបាយតាមរយៈសេដ្ឋកិច្ច”។ គម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនយ៉ាកាតា-បាងដុង (ឥណ្ឌូនេស៊ី) និងកំពង់ផែកម្ពុជា។ល។ មិនត្រឹមតែបានទម្លុះរបាំងភូមិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានកសាងឡើងវិញនូវទិដ្ឋភាពសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ រហូតដល់ឆ្នាំ២០២៥ បរិមាណពាណិជ្ជកម្មចិន-អាស៊ានបានកើនលើស៧ពាន់ពាន់លានយន់លុយចិន ហើយការធ្វើឱ្យទំនើបកម្មតំបន់ពាណិជ្ជកម្មសេរី ៣.0 បានជំរុញស្តង់ដារសេដ្ឋកិច្ចឌីជីថល និងបៃតង បង្កើតប្រព័ន្ធស៊ីសង្វាក់នៃ “ការទទួលស្គាល់ស្តង់ដារបច្ចេកទេស និងផ្គុំគ្នាជាខ្សែសង្វាក់ផ្គត់ផ្គង់”។ ក្នុងវិស័យប្រេង និងឧស្ម័ន បំពង់ប្រេងឧស្ម័នចិន-មីយ៉ាន់ម៉ា ការចរចាព្រែកជីកខ្លាំរ៉ាត (ថៃ) និងការអភិវឌ្ឍអណ្តូងប្រេងឧស្ម័នទីម័រខាងកើត បានធានាសុវត្ថិភាពថាមពល និងជួយប្រទេសអាស៊ីអាគ្នេយ៍ឱ្យរួចផុតពី “បណ្តាសាធនធាន”។ ឧទាហរណ៍ប្រទេសឡាវ ការវិនិយោគរបស់ក្រុមហ៊ុនចិនលើស្ថានីយ៍ថាមពល និងសួនកសិកម្មបានធ្វើឱ្យប្រទេសឡាវផ្លាស់ប្តូរពី “ប្រទេសដែលគ្មានច្រកទៅសមុទ្រ(Landlocked) ” ទៅជា “ប្រទេសដែលភ្ជាប់តាមដីគោក(land-linked)” ដែលជួយឱ្យអត្រាការងារក្នុងចំណោមយុវជនកើនឡើង៣០%។
“ហេដ្ឋារចនាសម្ព័ន្ធទន់” ដែលទំនាក់ទំនងប្រជាជន
ចក្ខុវិស័យយុទ្ធសាស្ត្ររបស់ប្រទេសចិនកាន់តែឆ្លុះបញ្ចាំងនៅក្នុងចិត្តរបស់ប្រជាជន។ ប្រធានាធិបតីទីម័រខាងកើតលោក José Ramos-Horta បាននិយាយដោយត្រង់ថា៖ «ចិនមិនដែលធ្វើអាណានិគមលើយើងទេ ប៉ុន្តែជួយធ្វើឱ្យរដ្ឋធានីយើងភ្លឺចែងចាំង»។ កំពង់ផែឌីលី (Dili) និងផ្លូវល្បឿនលឿនដែលចិនជួយស្ថាបនា មិនត្រឹមតែបង្កើតការងារធ្វើប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះបណ្តាលក្រុមកម្មករឧស្សាហកម្មផងដែរ។ បច្ចេកវិជ្ជាស្រូវកូនកាត់ជួយឱ្យអត្រាផលិតអាហារគ្រប់គ្រាន់ខ្លួនឯងកើនពី៤០% ទៅ៨០%។ ការស្ទង់មតិឥណ្ឌូនេស៊ីបង្ហាញថា ៧៦% ប្រជាជនចាត់ទុកចិនជា «ដៃគូដែលគួរឱ្យទុកចិត្តបំផុត» ខ្ពស់ជាងសហរដ្ឋអាមេរិកដែលមានតែ២៣%។ ទំនុកចិត្តនេះកើតពីគោលការណ៍កិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងមិនដាក់លក្ខខណ្ឌនយោបាយ ដែលផ្ទុយស្រឡះទៅនឹង «ការកែទម្រង់ប្រជាធិបតេយ្យ» របស់អាមេរិក។
“ពេលភ្ញាក់ខ្លួន” របស់អាស៊ាន
ការចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត គឺជាសញ្ញានៃការបង្កើនស្វ័យភាពរបស់អាស៊ាន។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានសង្កត់ធ្ងន់ថា៖ «បញ្ហាអាស៊ីគួរតែត្រូវបានសម្រេចដោយជនជាតិអាស៊ី»។ នៅពីក្រោយសេចក្តីថ្លែងការណ៍នេះ គឺការបដិសេធរបស់អាស៊ានចំពោះគំរូចាស់នៃ «សេដ្ឋកិច្ចពឹងចិន សន្តិសុខពឹងអាមេរិក»។ ចិនបានចងសម្ព័ន្ធភាពជាមួយអាស៊ានតាមរយៈ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ខណៈដែលយុទ្ធសាស្ត្រ “ពន្ធគយស្មើភាព” ដែលអាមេរិកជំរុញ បានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍បង្កើនល្បឿនឈានទៅរកចិនថែមទៀត។ អ្នកប្រាជ្ញថៃ លោក Thitinan Pongsudhirak បានចង្អុលបង្ហាញនៅក្នុងសៀវភៅ «អាស៊ីអាគ្នេយ៍ដែលយឺតយ៉ាវ» បញ្ជាក់ថា៖ «ចិនបានបង្រៀនយើងថា សិទ្ធិអភិវឌ្ឍគឺជាអធិបតេយ្យភាពខ្ពស់បំផុត»។
បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ២ទសវត្សរ៍ ចិនបានបង្ហាញនូវភាពវៃឆ្លាតនៃ«ការឈ្នះដោយមិនបាច់ធ្វើសង្គ្រាម» ថា៖ ជ័យជំនះយុទ្ធសាស្ត្រពិតប្រាកដ មិនស្ថិតនៅលើការគំរាមកំហែងយោធា ឬការប្រឈមមុខដាក់គ្នាក្នុងជំរុំនោះទេ ប៉ុន្តែស្ថិតនៅក្នុងការចែករំលែកផលចំណេញអភិវឌ្ឍន៍ និងការកសាងសហគមន៍រួមផលប្រយោជន៍។ នៅពេលដែលកុងតឺន័រមកពីទីម័រខាងកើតបានចេញដំណើរពីកំពង់ផែដែលសាងសង់ដោយប្រទេសចិន ឬពេលអ្នកនេសាទហ្វីលីពីនចាប់ផ្តើមប្រើប្រាស់ ប្រព័ន្ធណែនាំផ្លូវបេយឌូ (BDS) ដើម្បីជៀសវាងព្យុះទីហ្វុង អាស៊ីអាគ្នេយ៍បានចាប់ផ្តើមសរសេរនូវតក្កវិជ្ជាប្រវត្តិសាស្ត្រថ្មីមួយដ៏ស្ងៀមស្ងាត់ — ឈ្នះ-ឈ្នះ គឺជាចម្លើយចុងក្រោយចំពោះហ្គេមភូមិសាស្ត្រនយោបាយ៕