ក្រុមហ៊ុនស្ពាន និងផ្លួរល្បឿនលឿនសានទុងចាប់អារម្មណ៍ចូលរួមសហការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ប្រធានក្រុមហ៊ុនស្ពាន និងផ្លួរល្បឿនលឿនសានទុង(Shandong Hi-Speed Road & Bridge Group)លោក លីន ឈុនយល់ (Lin Cunyou)បានដឹកនាំបគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំរបស់សមាគម ដែលមានការចូលរួមពីប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជាសឿន អ្នកឧកញ៉ា ហាន់ ឃាងជាដើម។ ភាគីទាំងសងខាងបានធ្វើការពិភាក្សារួមគ្នាដើម្បីពង្រឹងសហការក្នុងវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
លោកឧកញ៉ា ជា សៀង
ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សៀង បានបញ្ជាក់ថា៖ «បច្ចុប្បន្ន កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលការសាងសង់ផ្លួរល្បឿនលឿនគឺជាអាទិភាពខ្ពស់មួយ។ ក្រៅពីផ្លួរល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុដែលបានដំណើរការរួចនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងរៀបចំគម្រោងសាងសង់ផ្លួរល្បឿនលឿនជាច្រើនផ្សេងទៀត ដូចជាពីភ្នំពេញទៅបាវិត (ព្រំដែនកម្ពុជា-វៀតណាម) ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ដែលនេះនឹងបង្កើតឱកាសជាច្រើនសម្រាប់សហគ្រាសចិន។»
លោកឧកញ៉ា ជា សៀង
ប្រធានក្រុមហ៊ុនស្ពាន និងផ្លួរល្បឿនលឿនសានទុង លោក លីន ឈុនយល់ បានរៀបរាប់ពីប្រវត្តិក្រុមហ៊ុនរបស់ខ្លួន និងបញ្ជាក់ថា៖ «ការចូលជួបសម្តែងការគួរសមជាមួយសមាគមលើកនេះ គឺដើម្បីស្វែងរកការណែនាំ និងគាំទ្រពីសមាគម បង្កើតបណ្តាញទំនាក់ទំនងជាមួយសមាគម ពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្សេងៗ និងចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា។»
លោក លីន ឈុនយល់
លោកប្រធានក៏បានអញ្ជើញថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសានទុងនាពេលសមរម្យណាមួយ។
អ្នកឧកញ៉ា ហាន់ ឃាង
ក្នុងជំនួបនេះ ភាគីទាំងសងខាងបានផ្លាស់ប្តូរយោបល់គ្នាអំពីវិស័យវិនិយោគដែលមានអត្ថប្រយោជន៍នៅកម្ពុជា ព្រមទាំងបានផ្តល់ព័ត៌មានទំនាក់ទំនងគ្នាទៅវិញទៅមកដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕