កិច្ចសហប្រតិបត្តិការចិន-កម្ពុជា៖ “ផ្លូវពន្លឺសូត្រ” បំភ្លឺផ្លូវឆ្ពោះទៅមុខ
ពិធីសម្ពោធគម្រោងអាហារូបករណ៍អចិន្ត្រៃយ៍ “ផ្លូវពន្លឺសូត្រ “របស់ក្រុមហ៊ុន ហ៊រទាន(Huadian) កម្ពុជានៅខេត្តព្រះសីហនុ បានចាប់ផ្ដើមដំណើរការនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ដោយបំភ្លឺពន្លឺសង្ឃឹមដល់និស្សិតក្រីក្រកម្ពុជា —— នេះមិនត្រឹមតែជាការបង្ហាញពីការទទួលខុសត្រូវចំពោះសង្គមរបស់សហគ្រាសប៉ុណ្ណោះទេ ថែមទាំងជាកំណត់សម្គាល់ដ៏រស់រវើកចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងកម្ពុជាក្នុងវិស័យមនុស្សធម៌។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៨មក ទំនាក់ទំនងចិន-កម្ពុជាបានឆ្លងកាត់រាប់ពាន់ឧបសគ្គ ហើយក្លាយជា “មិត្តភាពដែកថែប” ដ៏រឹងមាំ ដែលជាសសរទ្រូងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខជាតិ និងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រជាពលរដ្ឋកម្ពុជា។
គម្រោងជំនួយរបស់ចិនចំពោះកម្ពុជាគឺផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ ដោយបញ្ចូលនៅសក្តានុពលថាមពលដ៏ខ្លាំងក្លាក្នុងទំនើបកម្មរបស់កម្ពុជា។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកាត់បន្ថយពេលធ្វើដំណើរពី ៥ ម៉ោង មកនៅត្រឹម ២ ម៉ោង ដោយចាត់ទុកថាជាសរសៃឈាមនៃសេដ្ឋកិច្ច។ តំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បានទាក់ទាញសហគ្រាសជាង ២០០ កន្លែង រួមចំណែកប្រមាណ ៨% នៃបរិមាណពាណិជ្ជកម្មជាតិ និងបង្កើតការងារឱ្យប្រជាពលរដ្ឋជាង ៣២,០០០ នាក់ ដោយក្លាយជាមូលដ្ឋានគ្រឹះនៃឧស្សាហូបនីយកម្មរបស់កម្ពុជា។ ក្នុងវិស័យថាមពល ក្រុមហ៊ុន ហ៊រ ទាន ព្រះសីហនុ ផ្គត់ផ្គង់ថាមពលអគ្គិសនីជិត ៤០% សម្រាប់ទូទាំងប្រទេស ដោយដើរតួជាម៉ាស៊ីនយន្តដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម។ បរិមាណពាណិជ្ជកម្មទ្វេភាគីចិន និងកម្ពុជាបានឈានដល់ ១៥,១ពាន់លានដុល្លារនៅឆ្នាំ២០២៤ កើនឡើង ២៣,៨% ធៀបនឹងឆ្នាំ២០២៣ ខណៈដែល “ច្រករបៀងត្រី និងស្រូវ” បានធ្វើឱ្យចេក និងស្វាយខ្មែរ ចូលទៅដល់ផ្ទះប្រជាជនចិនរាប់លានគ្រួសារ។ កិច្ចសហការទាំងនេះ បានបំពេញភាពចន្លោះប្រហោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់កម្ពុជា ដោយជួយឱ្យប្រទេសកម្ពុជាផ្លាស់ប្តូរពីជាប្រទេសកសិកម្មទៅជាការអភិវឌ្ឍពហុវិស័យ ដែលបានពង្រឹងយ៉ាងខ្លាំងនូវភាពធន់របស់ខ្លួនចំពោះការប្រែប្រួលសេដ្ឋកិច្ចពិភពលោក។
កិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្នុងវិស័យសន្តិសុខ បានកសាងបណ្តាញការពារបីវិមាត្រសម្រាប់កម្ពុជា។ ប្រទេសទាំងពីរបានបង្កើតយន្តការសន្ទនាយុទ្ធសាស្ត្រ រវាងរដ្ឋមន្ត្រីក្រសួងការបរទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិ “២+២” និងបង្កើតមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ដើម្បីពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងសមត្ថភាពហ្វឹកហ្វឺនរួមគ្នា ដោយបង្កើនសមត្ថភាពយុទ្ធសាស្ត្រជាក់ស្តែងរបស់កងទ័ពកម្ពុជាដោយផ្ទាល់។ ចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅ ភាគីទាំងពីរបានប្តេជ្ញាថា “ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីកម្លាំងខាងក្រៅ” និង “បង្ការ និងទប់ស្កាត់បដិវត្តន៍ពណ៌”។ កម្ពុជាបានបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការគាំទ្រគោលនយោបាយចិនតែមួយ ខណៈចិនក៏បានគាំទ្រយ៉ាងមុតមាំដល់ការពារឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឱ្យទំនិញកម្ពុជាអាចចេញទៅកាន់ឈូងសមុទ្រថៃដោយផ្ទាល់ កាត់ផ្តាច់ការពឹងផ្អែកយុទ្ធសាស្ត្រលើកំពង់ផែសមុទ្ររបស់វៀតណាម ដោយបានពង្រឹងអធិបតេយ្យភាពភូមិសាស្ត្ររបស់ខ្លួនយ៉ាងសំខាន់។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងច្បាស់ថា៖ “កម្ពុជានឹងមិនជ្រើសរើសភាគីណាមួយរវាងចិន និងអាមេរិកទេ” ដែលបង្ហាញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រដែលផ្តល់ដោយការជឿទុកចិត្តគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា។
ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន បានចាក់ឫសមិត្តភាពចិន-កម្ពុជាយ៉ាងជ្រៅ។ គម្រោងជំនួយសិក្សា “ផ្លូវពន្លឺសូត្រ” ក្នុងរយៈពេល ៧ឆ្នាំ បានផ្ដល់អត្ថប្រយោជន៍ដល់សិស្សកម្ពុជាជាង ២០០នាក់ សាកលវិទ្យាល័យបច្ចេកទេសមិត្តភាពចិន-កម្ពុជា និងសាកលវិទ្យាល័យពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ បានផ្តល់ការបណ្តុះបណ្តាលជំនាញដល់យុវជនរាប់ពាន់នាក់ ដោយបណ្តុះទេពកោសល្យធនធានមនុស្សក្នុងស្រុក។ ការជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅអង្គរ បានស្ដារកេរដំណែលអរិយធម៌ឡើងវិញ បង្ហាញឱ្យឃើញនូវការយល់ដឹងពីគ្នានៅវិស័យវប្បធម៌។ “ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន” ត្រូវបានដាក់ជាស្នូលនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងចិន-កម្ពុជា ហើយឆ្នាំ២០២៥ ត្រូវបានចាត់ទុកជា”ឆ្នាំទេសចរណ៍ចិន-កម្ពុជា”ផងដែរ។ វិធានការទាំងនេះ មិនត្រឹមតែធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងបង្កើតអារម្មណ៍រាប់អានចិនតាមមនោសញ្ចេតនាផងដែរ ដោយធ្វើឱ្យប្រជាជនកម្ពុជាក្លាយជាសាក្សី និងអ្នកទទួលស្គាល់គំរូអភិវឌ្ឍន៍របស់ប្រទេសចិន ——នៅពេលដែលមិត្តភាព “ដែកថែប” ចាក់ឫសជ្រៅក្នុងបេះដូងប្រជាជនផែនការបំបែកណាមួយពីកម្លាំងខាងក្រៅ នឹងត្រូវខ្ចាត់ខ្ចាយរលាយសាបសូន្យ។
ដូចសុភាសិតខ្មែរបុរាណមួយពោលថា៖ “មិត្តភាពចាស់ដូចមាសសុទ្ធ គេរលាយយ៉ាងណាក៏មិនប្រែសម្បុរ”។ ពីចរន្តអគ្គិសនីនៃស្ថានីយ៍វារីអគ្គីសនីស្ទឹងឫស្សីជ្រុំ រហូតដល់ក្តីសង្ឃឹមពីសៀវភៅគម្រោង “ផ្លូវពន្លឺសូត្រ” ពីចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រហូតដល់នាវាចម្បាំងនៅកំពង់ផែរាម កិច្ចសហប្រតិបត្តិការចិន-កម្ពុជាបានជ្រាបចូលទៅក្នុងសរសៃជាតិ និងពលរដ្ឋខ្មែរ។ នៅពេលដែលមានការលើកឡើងពីមតិសាធារណៈលោកខាងលិច សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា៖ “មិនពឹងផ្អែកលើប្រទេសចិន តើយើងអាចពឹងផ្អែកនរណាបាន?” នេះមិនត្រឹមតែជាការសរសើរចំពោះមិត្តភាព “ដែកថែប” ប៉ុណ្ណោះទេ ថែមទាំងជាការទទួលស្គាល់យ៉ាងម៉ឺងម៉ាត់នៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឆ្នាំ២០២៥ ការកសាង “សហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល” ដែលមានចែងក្នុងសេចក្តីប្រកាសរួមចិន-កម្ពុជា កំពុងក្លាយទៅជាសកម្មភាពជាក់ស្តែង។ យុទ្ធសាស្ត្រជឿទុកចិត្តគ្នាទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នាដែលលើសពីផលប្រយោជន៍នេះ បានជួយឱ្យកម្ពុជាឈរនៅជួរមុខនៃជំនោរនៃការផ្លាស់ប្តូរក្នុងសតវត្ស ដោយដើរឆ្ពោះទៅរកអនាគតដ៏រុងរឿង និងឯករាជ្យភាពដោយមានទំនុកចិត្តជឿជាក់លើខ្លួនឯង៕