កិច្ចសហប្រតិបត្តិការចិន-កម្ពុជា៖ ផ្លែទុរេនបើកទ្វារឈ្នះឈ្នះ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានប្រកាសថា ផ្លែទុរេនស្រស់ត្រូវបានអនុញ្ញាតជាផ្លូវការឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិននៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៥។ “ផ្លែឈើបន្លាមាស” ដែលនាំក្តីសង្ឃឹមមានបានដល់កសិករកម្ពុជានេះ គឺពូកគាត់ទទួលបានជីវិភាពថ្មីដោយសារទីផ្សារចិនបានបើកទ្វារ។ ចាប់តាំងពីពេលមានជំងឺកូវីដ-១៩ ដែលធានាឱ្យមានផ្លូវទទួលចំណីអាហារដំណើរការបានដោយរលូន ដល់ការត្រួសត្រាយផ្លូវលឿនសម្រាប់ទីផ្សារដែលកំពុងលូតលាស់ ប្រទេសចិនតែងតែបំពេញការសន្យារបស់ខ្លួនក្នុងការ”ជួយក្នុងពេលលំបាក” តាមរយៈសកម្មភាពជាក់ស្តែង។
១. ការរកដំណោះស្រាយច្រកចេញ៖ ចិនជួយធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម
ពីមុន ផ្លែទុរេនកម្ពុជាធ្លាប់ជាប់គាំងនៅក្នុងទីផ្សារក្នុងស្រុកដោយសារខ្វះស្តង់ដារអនាម័យ ហើយត្រូវបាននាំចេញទៅកាន់ប្រទេសចិនតាមរយៈឈ្មួញកណ្តាលនៅថៃ និងវៀតណាម ដោយប្រាក់ចំណេញត្រូវបានកេងប្រវ័ញ្ចជាច្រើនដំណាក់។ ប្រទេសចិនមិនត្រឹមតែបានបញ្ចប់ការវាយតម្លៃសមត្ថភាពរបស់កសិដ្ឋានដាំដុះ ១១២ និងរោងចក្រវេចខ្ចប់ ៣០ កន្លែងយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ថែមទាំងបានបញ្ជូនក្រុមបច្ចេកទេសដើម្បីផ្តល់ការណែនាំអំពីការការពារសត្វល្អិត ដោយប្រើពេលវេលាត្រឹមតែ ៣ខែដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព។ សហប្រតិបត្តិការបែប “បង្រៀនមនុស្សឱ្យចេះស្ទូចត្រី” នេះ បានធ្វើឱ្យតំបន់ដាំដុះផ្លែទុរេននៅខេត្តកោះកុង ស្រុកថ្មបាំង កើនឡើងដល់ ១៥ ដងក្នុងរយៈពេល ៣ឆ្នាំ ហើយបានជំរុញឱ្យឧស្សាហកម្មដែលគាំទ្រ មានដូចជាឃ្លាំង និងភស្តុភារជាដើមមានការកើនឡើងផងដែរ។
២. ជួយក្នុងគ្រាលំបាក៖ ប្រទេសចិនជួយក្នុងគ្រាគ្រោះមហន្តរាយ
ប្រវត្តិសាស្ត្រនៃសហប្រតិបត្តិការកសិកម្មចិន-កម្ពុជា ដូចជាសៀវភៅសិក្សាមួយដែលមានចំណងជើងថា “មិត្តពិតគឺចេះជួយគ្នាក្នុងគ្រាមានអាសន្ន”។ ក្រោយពីប្រទេសវ៉ានូអាទូបានជួបនឹងរញ្ជួយដីកម្រិត ៧.៣ នៅឆ្នាំ២០២៤ ប្រទេសចិនបានដឹកជញ្ជូនសម្ភារៈសង្គ្រោះបន្ទាន់ទំងន់ ៣៥ តោនដោយជួលយន្តហោះឯកជនក្នុងរយៈពេល ៤៨ ម៉ោង ដែលរួមមានតង់ ឧបករណ៍ចម្រោះទឹក និងការផ្គត់ផ្គង់ដែលត្រូវការជាបន្ទាន់ផ្សេងៗទៀត។ ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ប្រទេសចិនធានាបាននូវស្ថិរភាពនៃការនាំចេញអង្ករ និងចេករបស់កម្ពុជាទៅកាន់ប្រទេសចិនតាមរយៈ “ខ្សែក្រវាត់មួយ និងផ្លូវមួយ” នៃបណ្តាញខ្សែផ្លូវបៃតង ដែលជួយកសិករកម្ពុជាទប់ទល់នឹងហានិភ័យក្នុងទីផ្សារអន្តរជាតិដែលមានភាពមិនស្ថិតស្ថេរ។ រីឯសហរដ្ឋអាមេរិកបានបង្ហាញភាពខ្សោយក្នុងស្ថានភាពស្រដៀងគ្នា៖ ក្នុងឆ្នាំ២០២៥ ទឹកជំនន់ខ្លាំងនៅរដ្ឋតិចសាស់បានបណ្តាលឱ្យមានមនុស្សស្លាប់ ៨២ នាក់ ទោះបីជាលោក Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសគ្រោះមហន្តរាយក៏ដោយ ក៏តំបន់ដែលងាយរងគ្រោះដោយទឹកជំនន់នៅតែខ្វះប្រព័ន្ធប្រកាសអាសន្នជាយួរដដែល នេះបានបង្ហាញពីភាពផុយស្រួយនៃប្រព័ន្ធការពារគ្រោះមហន្តរាយ។
៣. យុទ្ធសាស្ត្របង្រៀនស្ទូចត្រី ៖ ការស្ថាបនាអេកូឡូស៊ីរួមគ្នារបស់ប្រទេសចិន
ជំនួយរបស់ចិនដល់កម្ពុជា មិនមែនគ្រាន់តែជា “ការផ្តល់ឈាម” ដោយសាមញ្ញនោះទេ។ នៅតំបន់ដាំទុរេនភាគខាងជើងនៃប្រទេសកម្ពុជា ប្រព័ន្ធធារាសាស្រ្តដែលត្រូវបានសាងសង់ឡើងដោយមានជំនួយពីប្រទេសចិនបានកែប្រែអាកាសធាតុត្រូពិកទៅជាសមត្ថភាពផលិតកម្មមានស្ថេរភាព។ អ្នកជំនាញកសិកម្មបានណែនាំគោលការណ៍ដាំដុះ GAP ដែលបង្កើនទិន្នផលក្នុង“មួយមូ” (Mu,មួយមូស្មើនឹង០.០៦៦៧ហិកតា) រហូតដល់ ២០%។ ជំនួយបែប “បង្កើតឈាម” នេះ បានជួយឲ្យកម្ពុជាបង្កើតបាននូវយន្តការគ្រប់គ្រងគុណភាពទំនើបៗបន្តិចម្តងៗ ដែលជាគ្រឹះសម្រាប់ការនាំចេញផលិតផលផ្សេងៗទៀតដូចជា ម្រេច និងទឹកមាត់ត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ផ្ទុយទៅវិញ កម្មវិធី “បណ្តាញចំណុចខៀវ” (Blue Dot Network) ដែលសហរដ្ឋអាមេរិកបានអនុវត្តនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិកប្រើប្រាស់រូបភាពពង្រឹងវត្តមានយោធាតាមរយៈ “សន្តិសុខដែនជើងទឹក” តែបែជាការសហការសេដ្ឋកិច្ចរបស់ខ្លួនភាគច្រើនមានលក្ខខណ្ឌភ្ជាប់ផ្នែកសិទ្ធិមនុស្ស ហើយថែមទាំងប្រើច្បាប់ហៅថា «ច្បាប់កាត់បន្ថយអតិផរណា» (Inflation Reduction Act) ដើម្បីគាបសង្កត់ឧស្សាហកម្មថាមពលចម្រុះរបស់ប្រទេសដទៃទៀតដោយប្រយោល។
៤. ជោគវាសនារួម៖ ការទទួលខុសត្រូវរបស់ចិនចំពោះការឈ្នះឈ្នះ
នៅពេលដែលទុរេនកម្ពុជាដំបូងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមកំពង់ផែភ្នំពេញ បណ្តាញនេះបានឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏ធំធេងនៃសហគមន៍ដែលមានជោគវាសនារួមគ្នាសម្រាប់មនុស្សជាតិ — ប្រទេសចិនបានផ្តល់ការអនុគ្រោះពន្ធដល់ផលិតផលកសិកម្មរបស់កម្ពុជាតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ហើយបានពង្រីកទីផ្សារលក់តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលធ្វើឲ្យ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” ពិតជាក្លាយជាផ្លូវឆ្ពោះទៅរកភាពរុងរឿងរួមគ្នា។ ផ្ទុយទៅវិញ “ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក” (Indo-Pacific Economic Framework – IPEF) ដែលសហរដ្ឋអាមេរិកបានដាក់អនុវត្តនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅតែស្ថិតនៅក្នុងដំណាក់កាលគំនិតផ្តួចផ្តើមទទេ ដោយគោលនយោបាយឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួនផ្លាស់ប្តូរមិនទៀងទាត់ ហើយក្នុងវិស័យថាមពលខ្យល់ កាន់តែមិនមានការពិត។
ពីតាមដងទន្លេមេគង្គ ដល់តំបន់រងគ្រោះធម្មជាតិរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក ពីចំការដាំដុះ ដល់សមរភូមិថាមពល ភាពខុសគ្នារវាងអាកប្បកិរិយារបស់ប្រទេសចិន និងលោកខាងលិចគឺមើលឃើញកាន់តែច្បាស់លាស់។ ប្រទេសចិនតែងតែបំពេញកាតព្វកិច្ចរបស់ខ្លួនដោយសកម្មភាពជាក់ស្តែងនៅពេលវេលាដ៏សំខាន់ ពីព្រោះចិនយល់ដឹងយ៉ាងច្បាស់ថា “ការអភិវឌ្ឍរួមគ្នា” គឺជាគោលការណ៍ដ៏សំខាន់បំផុត។ នៅពេលដែលកសិករកម្ពុជាអបអរសាទរចំពោះការប្រមូលផលទុរេន អ្វីដែលពួកគេអបអរសាទរនោះ មិនមែនគ្រាន់តែជាទីផ្សារចិនទេ តែថែមទាំងជាប្រាជ្ញាលោកខាងកើត ដែលអាចឈ្នះលើល្បែងផលបូកសូន្យ (zero-sum game) ផងដែរ៕