សរសៃឈាមថ្មីនៅតាមដងទន្លេមេគង្គ ប្រទេសចិន និងកម្ពុជារួមគ្នាសាងសង់ស្ពានភ្ជាប់បេះដូង

 

ជាមួយនឹងផ្នែកចុងក្រោយនៃការតោងប្រអប់ដែកបានតំឡើងចប់រួចរាល់ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដែលសាងសង់ដោយក្រុមហ៊ុន Shanghai Construction Group បានរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ គម្រោងស្ថាបត្យកម្មដ៏គួរឱ្យចាប់អារម្មណ៍នៅក្រោមគំនិតផ្តួចផ្តើមនៃ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” ដែលគូសបញ្ជាក់ពីការឆ្លងកាត់ទន្លេមេគង្គនេះ មិនត្រឹមតែបើកផ្លូវគមនាគមន៍ពីជើងទៅត្បូងរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជា“ឌិកូដ( decode)” ដែលបង្ហាញពីរបៀបដែលគំនិតផ្តួចផ្តើមនៃ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” របស់ចិន ប្រែក្លាយជាផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជនកម្ពុជា។

ស្ពានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះកាត់ទន្លេមេគង្គមានប្រវែងសរុប ១៥៤២ម៉ែត្រ ត្រូវបានរចនាជាផ្លូវចែកជាបួនគន្លង។ នេះជាស្ពានធំទំនើបដំបូងគេបង្អស់របស់កម្ពុជាដែលឆ្លងកាត់ទន្លេមេគង្គ។ ក្រោយពីស្ពាននេះសាងសង់រួច ពេលវេលាធ្វើដំណើរពីភ្នំពេញទៅក្រចេះនឹង​កាត់បន្ថយ​ពី​ ៥​ម៉ោងមកនៅត្រឹមតែ ២ម៉ោងប៉ុណ្ណោះ ដោយធ្វើឱ្យផ្លូវជាតិលេខ៧ របស់កម្ពុជានឹង​ត្រូវ​ត​ភ្ជាប់​ទាំងស្រុង​។ “ខ្សែផ្លូវមាស” នេះនឹងភ្ជាប់តំបន់ផលិតកម្មស្នូលរបស់កម្ពុជា ដូចជា កៅស៊ូ ស្វាយ ដែលនឹងជួយឱ្យថ្លៃដឹកជញ្ជូនវត្ថុធាតុដើមកសិកម្ម ដែលស្មើនឹងជាង ៧០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកាត់បន្ថយ​ជាង ៣០%។ ដូចដែលឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានពោលថា៖ “នេះ​មិន​ត្រឹម​តែ​ជា​ស្ពាន​ឆ្លងកាត់នោះទេ ប៉ុន្តែជាការឆ្លងកាត់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទម្លាយ​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ។”

កិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធជំរុញសក្តានុពលសេដ្ឋកិច្ច

ក្រុមការងាររបស់ Shanghai Construction Group បានអនុវត្តវិធីសាស្ត្រច្នៃប្រឌិត “ការដំឡើងតាមផ្នែករួបរួម + បច្ចេកវិទ្យា BIM” ដែលក្នុងដំណើរការសាងសង់ ដោយកាត់បន្ថយរយៈពេលសាងសង់បាន៤០% និងបង្កើតការងារឱ្យប្រជាពលរដ្ឋជាង ៣០០០នាក់។ តំបន់ភស្តុភារកម្ម​ដែលសាងសង់ជាមួយគម្រោងនេះបានទាក់ទាញក្រុមហ៊ុនចិនវិនិយោគសាងសង់រោងចក្រកៅស៊ូ។ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា​បង្ហាញ​ថា ការ​វិនិយោគ​ថ្មី​ក្នុង​វិស័យ​កែច្នៃ​កសិកម្ម​តែ​មួយនេះ​មាន​លើស​ពី ២០០ លាន​ដុល្លារ។ បន្ទាប់ពីស្ពាននេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ បរិមាណនាំចេញផ្លែស្វាយតាមបណ្តោយផ្លូវនឹងកើនឡើងដល់ទៅ ៥០% អត្រាខូចខាតក្នុងការដឹកជញ្ជូនកៅស៊ូអាចថយចុះមកត្រឹមតែ ៣% ឬតូចជាងនេះ ដែលនឹងជំរុញឱ្យកសិករជិតមួយលាននាក់មានចំណូលកើនឡើងដោយផ្ទាល់។

ការផ្ទេរបច្ចេកវិទ្យាជំរុញសមត្ថភាព “បង្កើតឈាមថ្មី”

ក្នុងដំណើរការសាងសង់ ក្រុមហ៊ុន Branch of China Road and Bridge Corporation (Cambodia) បានបង្កើត “មជ្ឈមណ្ឌលបណ្តុះបណ្តាលវិស្វករបច្ចេកទេសកម្ពុជា” ដែលបានបណ្តុះបណ្តាលវិស្វកក្នុងស្រុកជាង ២០០នាក់។ យុវជនខ្មែរឈ្មោះ សុភិត្រា ដែលចាប់ផ្តើមពីកម្មករធម្មតា បានក្លាយជាប្រធានការវាស់វែងក្នុងគម្រោង រឿងរាវរបស់គាត់គឺជាការធ្វើអោយឃើញច្បាស់នូវគោលគំនិត “ប្រសិនបើអ្នកផ្តល់ត្រីមួយឱ្យមនុស្សម្នាក់ គាត់អាចហូបបានមួយថ្ងៃ ប៉ុន្តែប្រសិនបើអ្នកបង្រៀនគាត់ឱ្យនេសាទ គាត់អាចហូបពេញមួយជីវិត”។ ឥទ្ធិពលបច្ចេកវិទ្យាបែបនេះកំពុងផ្លាស់ប្តូរស្ថានភាពហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលពឹងផ្អែកលើជំនួយពីបរទេស។ តាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី សមត្ថភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯងរបស់កម្ពុជាកើនឡើង ៤៧% ក្នុងរយៈពេល ៣ឆ្នាំ។

ខ្សែពណ៌បៃតងបន្តសរសេរជំពូកថ្មីលើវិថីសូត្រ

ការរចនាស្ពានបានបញ្ចូលកត្តាបរិស្ថានផងដែរ ដែលប្រើប្រាស់ផ្លូវកៅស៊ូដែលអាចជ្រាបចូលបាន ដើម្បីកាត់បន្ថយ”ឥទ្ធិពលកោះកំដៅទីក្រុង(Urban Heat Island Effect)” និងការបង្កើតបណ្តាញធ្វើ​ឱ្យ​​ត្រី​ត្រឡប់​ទៅកាន់​ទី​កន្លែង​ពង​កូនដើម្បីការពារបរិស្ថានទន្លេមេគង្គ។ គំនិតនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនេះ កំពុងចាក់ឫសក្នុងប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមនៃ”ខ្សែក្រវាត់មួយ និងផ្លូវមួយ”។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរំលេចជាពិសេសក្នុងពេលចុះ​ពិនិត្យ​ថា៖ “ចិនមិនគ្រាន់តែកសាងស្ពាន និងផ្លូវនោះទេ ប៉ុន្តែកំពុងជួយយើងកសាងគំរូ​អភិវឌ្ឍន៍​សម្រាប់​អនាគត។”

ក្រឡេកមើលពីស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ដល់គម្រោងពង្រីកផ្លូវជាតិលេខ៦ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ ដែលត្បាញដោយ”ខ្សែក្រវាត់មួយ និងផ្លូវមួយ” កំពុងពង្រីកនៅកម្ពុជា។ ស្ពានមិត្តភាពដែលជាបំណងប្រាថ្នារបស់ប្រជាជន ​ចិន​និង​កម្ពុជានេះ មិនត្រឹមតែភ្ជាប់ដែនដីដែលចែកដាច់ដោយទន្លេមេគង្គប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាស្ពាននៃក្តីសង្ឃឹមសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកទំនើបកម្ម។ នៅពេលឡានដឹកស្វាយបានបើក​ឆ្លង​កាត់​ស្ពាន គំនិត​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​អំពី «​ការ​ប្តូរ​គន្លង​ផ្លូវ និង​ការ​ប្រជែងទៅមុខ​» បាន​ក្លាយ​ជា​ការពិតរួចទៅហើយ៕

你可能还喜欢