សហគមន៍ចិននៅក្រៅប្រទេសនៃប្រទេសកម្ពុជាប្រារព្ធខួបលើកទី៨០ នៃជ័យជម្នះសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក

 

ភ្នំពេញ៖ សហគមន៍ចិននៅក្រៅប្រទេសនៃប្រទេសកម្ពុជាបានរៀបចំសន្និសីទនៅ​ អគារសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដើម្បីរំលឹកខួបទី៨០ នៃជ័យជម្នះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងជាមួយនឹងអ្នកតំណាងទូត មេដឹកនាំសហគមន៍ចិននៅកម្ពុជា សមាគមពាណិជ្ជកម្ម សាលាចិននៅកម្ពុជា និងសហគ្រាសចិនជាង១០០នាក់បានចូលរួម។

 

តំណាងអ្នកចូលរួមបានរំលឹកចំពោះវីរជនតស៊ូ និងប្រជាជនស្លូតត្រង់ដែលបានស្លាប់ក្នុងសង្គ្រាម។ លោកស្រី  អ៊ឹង ស៊ុយហួរ ប្រធានសមាគមពាណិជ្ជកម្មចិន ហុងកុង និង ម៉ាកាវ នៅកម្ពុជា បានថ្លែងគោរពចំពោះកូនចៅរបស់វីរជនតស៊ូដែលពលីក្នុងការរួមចំណែកដល់ជ័យជម្នះនេះ ហើយបានបញ្ជាក់ថា ការដឹកនាំរបស់គណបក្សកុម្មុយនិស្តចិនបាននាំឱ្យទទួលបានជ័យជម្នះក្នុងសង្គ្រាមតស៊ូ ធ្វើឱ្យប្រទេសជាតិឯករាជ្យ ហើយសមាគមនឹងបន្តគាំទ្រស្រឡាញ់ប្រទេសជាតិ និងស្រុកកំណើត ដោយគោរពយ៉ាងមុតមាំលើគោលការណ៍ចិនតែមួយ។

ឧកញ៉ា ដួង តិច ប្រធានក្រុមយុវជនខ្មែរកាត់ខ្សែស្រឡាយចិន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានថ្លែងថា ស្មារតីនៃបុព្វបុរសបានជ្រៀតចូលសសៃឈាមក្នុងខ្លួនរបស់យើង ហើយជំនាន់យុវជននឹងចងចាំប្រវត្តិសាស្ត្រ ពង្រីកស្មារតីនេះ និងជំរុញមិត្តភាពចិន-កម្ពុជាកាន់តែយូរអង្វែង។

 

លោក ហ្លួង ចាន់ហ៊ុយ ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានថ្លែងថា សមាគមនឹងបន្តសម្ព័ន្ធភាពប្រពៃណី គាំទ្រការបង្រួមបង្រួមជាតិ ការពារផលប្រយោជន៍ជនជាតិចិននៅក្រៅប្រទេសក្នុងប្រទេសកម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការចិន-កម្ពុជាឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

 

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានរំលឹកពីសង្គ្រាមតស៊ូយ៉ាងលំបាករយៈពេល១៤ឆ្នាំ ដោយបញ្ជាក់ថាជ័យជម្នះបានការពារសម្បត្តិជាតិ និងក្លាយជាគំរូសន្តិភាពជាសកល ហើយជនជាតិចិនក្រៅប្រទេសក្នុងប្រទេសកម្ពុជានឹងបន្តដើរតួនាទីជាស្ពាន ជួយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

 

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានចង្អុលបង្ហាញថា ជ័យជំនះនៃសង្គ្រាមតស៊ូប្រឆាំងនឹងការឈ្លានពាន គឺជាជ័យជំនះដ៏អស្ចារ្យនៃស្មារតីជាតិ ការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ការតស៊ូដ៏អង់អាចរបស់ប្រជាជាតិទាំងមូល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

 

ឯកឧត្តមបានអំពាវនាវឱ្យចងចាំប្រវត្តិសាស្ត្រ ហើយបានថ្លែងអំណរគុណចំពោះសន្តិភាព ការពារយុត្តិធម៌ និងរួមគ្នាកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល៕(សិរី)

 

你可能还喜欢