អ្នកឧកញ៉ា ជឹម ឃាន បានបរិច្ចាគថវិកាដល់សាលារៀនចុងសាន គាំទ្រការអប់រំភាសាចិន
ភ្នំពេញ៖ អ្នកឧកញ៉ា ជឹម ឃាន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា និងជាថ្នាក់ដឹកនាំសហគមចិនល្បីល្បាញនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១ម៉ឺន ដុល្លារដល់សាលារៀនចុងសាន នៅខេត្តក្រចេះ នាថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៥ ដើម្បីគាំទ្រអភិវឌ្ឍន៍គម្រោងសាងសង់អគារសាលារៀន។
ការឧបត្ថម្ភនេះ មិនត្រឹមតែផ្តល់ការគាំទ្រដល់ការកែលម្អលក្ខខណ្ឌសិក្សារបស់សាលារៀនប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីជំនឿយ៉ាងមុតមាំរបស់អ្នកឧកញ៉ា ក្នុងការលើកស្ទួយវប្បធម៌ចិន និងជំរុញការអប់រំភាសាចិននៅកម្ពុជាផងដែរ។
អ្នកឧកញ៉ា ជឹម ឃាន តែងតែប្រឹងប្រែងក្នុងការលើកកម្ពស់វឌ្ឍនភាពរបស់សហគមចិននៅកម្ពុជា ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ផ្សេងៗ។ ការបរិច្ចាគថវិកានេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ាចំពោះវិស័យអប់រំ ព្រមទាំងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិរក្សភាសាចិន ដែលធ្វើឲ្យសាលារៀនចុងសានដែលមានកិត្តិនាមរាប់រយឆ្នាំនេះ បន្តភាពរុងរឿង និងផ្តល់បរិយាកាសសិក្សាភាសាចិនប្រសើរជាងមុនដល់ក្មេងៗនៃប្រជាជនក្នុងតំបន់ និងអ្នកដែលនៅក្នុងភូមិភាគឦសានអាចរៀនភាសាចិនបាន។
គណកម្មការសាងសង់សាលារៀនចុងសាន ខេត្តក្រចេះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកឧកញ៉ា ជឹម ឃានវ ហើយបានសន្យាថា នឹងប្រើប្រាស់ថវិកានេះដោយប្រសិទ្ធភាព ដើម្បីពន្លឿនការកសាងអគារសាលារៀនថ្មី និងអគារស្នាក់នៅគ្រូបង្រៀនបន្ថែម កែលម្អបរិយាកាសបង្រៀន ដើម្បីជាប្រយោជន៍ដល់កូនចៅជនជាតិខ្មែរខ្សែស្រឡាយចិននៅកម្ពុជាជាច្រើននាក់ទៀត៕