ជីប ម៉ុង ប្រកាសសម្ពោធជាផ្លូវការនូវផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ជំរុញការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរកាន់តែខ្លាំង

(ភ្នំពេញ)៖ ជីប ម៉ុង បើកសម្ពោធផ្សារទេសចរណ៍បែបខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ដំបូងគេនៅកម្ពុជា ដែលបង្ហាញពីទីតាំងទេសចរណ៍ថ្មីមួយ បណ្តុំទៅដោយសិល្បៈវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ាភាព ហៀក, លោកស្រី តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅខាងក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងវិស័យទេសចរណ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីភាពសម្បូរបែបនៃផ្សារទំនើប ក្រោមភាពច្នៃប្រឌិតនៃសហគ្រិនខ្មែរ។

«ភូមិខ្មែរអ្នកធ្វើ» គឺជាផ្សារទេសចរណ៍ដំបូងគេ ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិ ជាមួយនឹងរសជាតិដើមនៃមុខម្ហូបខ្មែរ ព្រមទាំងមានការតាំងលក់គំនូរបុរាណ ចម្លាក់ ហូលផាមួង គ្រឿងអលង្ការ និងរបស់របរជាច្រើនមុខទៀត ដែលសុទ្ធសឹងជាទម្រង់សិល្បៈធ្វើឡើងដោយស្នាដៃប្រជាជនតាមបណ្តាខេត្តផ្សេងៗគ្នា ប្រៀបដូចជាភូមិខ្មែរមួយ ដែលមានគ្រប់ផលិតផលបង្កើតឡើងដោយដៃខ្មែរ។

- Advertise -

ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១ (ទល់មុខ ជីប ម៉ុង ស៊ុបភើម៉ាឃីត)៕

*គាំទ្រផលិតផលស្នាដៃខ្មែរ លើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក

你可能还喜欢