ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានដាក់ចេញនូវកញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់ ជាពិសេសការបញ្ចុះតម្លៃសម្រាប់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលអាចចំណេញរហូតដល់ទៅ ៤៦ដុល្លារ/ដង។
កញ្ចប់កាតប្រចាំឆ្នាំ និងប្រចាំត្រីមាស របស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
ទី១៖ កញ្ចប់គណនីរួម៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដច្រើនគ្រឿងបាន ដែលទទួលបានការបញ្ចុះតម្លៃខ្ពស់មិនធ្លាប់មាន រហូតដល់ទៅ ៦២%។
ទី២៖ កញ្ចប់គណនីទោល៖ គណនីមួយអាចប្រើប្រាស់សម្រាប់រថយន្ដតែ ១គត់ និងទទួលបានការបញ្ចុះតម្លៃដល់ទៅ ៦០%។
ទី៣៖ ចំពោះអតិថិជនដែលទិញកញ្ចប់កាត និងទទួលបាននូវសេវាបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ព្រមទាំងការបញ្ចុះតម្លៃលើសេវាអូសសណ្ដោងទៅតាមប្រភេទកញ្ចប់កាតដែលអតិថិជនបានទិញ។
ហេតុផលសំខាន់ៗដែលអតិថិជនគួរជ្រើសរើសប្រើប្រាស់ផ្លូវល្បឿលឿនរួមមាន៖ កាត់បន្ថយចំណាយដឹកជញ្ជូន, ចំណេញពេលវេលាដឹកជញ្ជូន និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន។

