នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ជំរុញឱ្យដល់អ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នចំពោះការចុច Link គ្មានប្រភពច្បាស់លាស់
ឧត្ដមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានជំរុញឱ្យដល់អ្នកប្រើប្រាស់ Telegram ប្រុងប្រយ័ត្នចំពោះការចុច Link ដែលមិនមានប្រភពច្បាស់លាស់ ចៀសវាងរងការបោកបញ្ឆោតផ្សេងៗ។
ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ រៀល សុភា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការដោះស្រាយបញ្ហានៃការកំណើនឆបោកតាមប្រព័ន្ធតេឡេក្រាម» ក្នុងកម្មវិធី CYBER SECURITY។
ឧត្ដមសេនីយ៍ទោ រៀល សុភា បានបញ្ជាក់យ៉ាងដូច្នេះថា «វិធីសាស្ដ្រដំបូងបំផុត គឺនៅក្នុង Telegram គឺអនុញ្ញាតឲ្យដាក់ឯកជនភាព ដែលមានន័យថា អ្នកមិនមានក្នុងបញ្ជីរបស់យើង មិនអាចផ្ញើសារមកយើងបានទេ និងវិធីសាស្ដ្រមួយទៀត ត្រូវពិនិត្យមើលសារជាមុនសិន មុននឹងចុច Link ភ្ជាប់ ឬ Link ដែលគេផ្ញើមក»៕
