ពិធីសារស្ដីពីការដំឡើងកម្រិតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មចិន-អាស៊ាន3.0 នាំមកនូវឱកាសអភិវឌ្ឍន៍មិនធ្លាប់មានពីមុនមកដល់កម្ពុជា
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅប្រទេសម៉ាឡេស៊ី ប្រទេសចិន និងអាស៊ានបានចុះហត្ថលេខាជាផ្លូវការលើពិធីសារ ស្តីពី ការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ (ACFTA 3.0) នៅទីក្រុងកូឡាឡាំពួរ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ គឺជាដំណាក់កាលថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ាន និងនាំមកនូវឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនដល់កម្ពុជា និងប្រទេសអាស៊ានដទៃទៀតផងដែរ។

ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗ ដើម្បីទទួលយកថាមពលអភិវឌ្ឍថ្មីជាមួយគ្នា
ពិធីសារស្តីពី ការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ គ្រប់ដណ្តប់លើវិស័យសំខាន់ៗចំនួន ៩ រួមមាន៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃការអនុលោម វិធានការអនាម័យ និង ភូតគាមអនាម័យ នីតិវិធីគយ និងការសម្របសម្រួលពាណិជ្ជកម្ម ការប្រកួតប្រជែង និង ការការពារអ្នកប្រើប្រាស់ សហគ្រាសខ្នាតតូច និង មធ្យម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗទាំងនេះ បានបង្ហាញពីឆន្ទៈ និងសកម្មភាពរួមរបស់ភាគីទាំង២ ក្នុងការសម្របខ្លួនទៅនឹងនិន្នាការថ្មីៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើការណែនាំក្នុងការបង្កើតច្បាប់អន្តរជាតិ។
សម្រាប់ប្រទេសកម្ពុជាវិញ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងមានភាពទាក់ទាញខ្លាំងណាស់។ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នឹងជួយលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងផែនសេដ្ឋកិច្ចឌីជីថលជាសកល លើកកម្ពស់កំណើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក ការទូទាត់ឌីជីថល និងវិស័យផ្សេងៗទៀត ហើយបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់យុវជនជំនាន់ក្រោយ។ ក្នុងពេលជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតង នឹងជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់កម្ពុជា ជួយឲ្យកម្ពុជាធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរជាសេដ្ឋកិច្ចកម្រិតកាបូនទាប ការការពារបរិស្ថាន និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន។ ការពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ នឹងអាចឱ្យកម្ពុជាធ្វើសមាហរណកម្មកាន់តែប្រសើរឡើងទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក បង្កើនភាពប្រកួតប្រជែងអន្តរជាតិនៃផលិតផលរបស់ខ្លួន និងជំរុញកំណើននាំចេញ។
ពង្រឹងការធ្វើសមាហរណកម្មនៅអន្តរប្រតិបត្តិការនៃស្តង់ដារ និងបទប្បញ្ញត្តិ ដើម្បីសម្រួលដល់ពាណិជ្ជកម្ម
ACFTA 3.0 ដែលត្រូវបានធ្វើសមាហរណកម្មនៅកិច្ចសហប្រតិបត្តិការលើស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃការអនុលោម នឹងជួយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកកម្ពស់ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការសម្របសម្រួលនៅក្នុងតំបន់។ តាមរយៈការបង្រួបបង្រួម និងធ្វើឲ្យប្រសើរឡើងនៅស្តង់ដារ និងបទប្បញ្ញត្តិ អាជីវកម្មកម្ពុជានឹងអាចចូលទៅកាន់ទីផ្សារចិន និងទីផ្សារអាស៊ានផ្សេងទៀតបានកាន់តែងាយស្រួល ដោយកាត់បន្ថយថ្លៃដើមពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។
ការកែសម្រួលនីតិវិធីគយ និងពាណិជ្ជកម្ម នឹងបង្កើនល្បឿនដំណើរការឆ្លងដែនទំនិញ ធ្វើឱ្យវដ្តពាណិជ្ជកម្មខ្លី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនសម្រាប់អាជីវកម្ម។ នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការនាំចេញផលិតផលកម្ពុជា ដូចជាផលិតផលកសិកម្ម វត្ថុធាតុដើម និងផលិតផលដែលត្រូវការពលកម្មច្រើន ដែលនឹងជួយពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននៅលើទីផ្សារអន្តរជាតិ។ ក្នុងពេលជាមួយគ្នានេះ សម្រាប់ភាគីកម្ពុជា ការកែលម្អភាពងាយស្រួលក្នុងពាណិជ្ជកម្មក៏នឹងទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដែលនឹងបំពេញថាមពលថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម
ពិធីសារខាងឡើងនេះ នឹងផ្តល់ការយកចិត្តទុកដាក់ និងការគាំទ្រចំពោះសហគ្រារតូច និងមធ្យម ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលគ្នានៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន។ សហគ្រារតូច និងមធ្យម គឺជាផ្នែកសំខាន់នៃសេដ្ឋកិច្ចកម្ពុជា ហើយការអភិវឌ្ឍរបស់ពួកគេមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមធម៌សង្គម។
ACFTA 3.0 នឹងជួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលើកកម្ពស់សមត្ថភាពខ្លួន និងចូលរួមក្នុងការសហការសេដ្ឋកិច្ចក្នុងតំបន់បានកាន់តែប្រសើរ តាមរយៈការផ្តល់ជំនួយបច្ចេកទេស សេវាបណ្តុះបណ្តាល និងភាពងាយស្រួលក្នុងការផ្តល់ហិរញ្ញប្បទាន។ នេះមិនត្រឹមតែជួយដល់ការលូតលាស់ និងការអភិវឌ្ឍសហគ្រារតូច និងមធ្យមប៉ុណ្ណោះទេ ថែមទាំងនឹងបន្ថែមកម្លាំងចលករថ្មីដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដោយលើកកម្ពស់ប្រសិទ្ធភាព និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
ការចុះហត្ថលេខាលើពិធីសារ ស្តីពី ការដំឡើងកម្រិតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន៣.០ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ាន។ ចំពោះកម្ពុជាវិញ នេះគឺជាដំណាក់កាលមួយដើម្បីបង្ហាញពីសក្តានុពល និងគុណសម្បត្តិអភិវឌ្ឍន៍របស់ខ្លួន និងជាចំណុចចាប់ផ្តើមថ្មីមួយដែលចាំបាច់ដើម្បីយកឈ្នះលើឧបសគ្គនានា និងឈានទៅមុខជាបន្តបន្ទាប់។ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នាពីភាគីទាំងអស់ ហើយជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងវឌ្ឍនភាពសង្គម ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការនៃតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលនឹងរួមចំណែកយ៉ាងធំធេងដល់សន្តិភាព និងភាពរីកចម្រើនក្នុងតំបន់៕
