អ្នកភូមិព្រៃចាន់ បង្ខំចិត្តចាកចោលភូមិឋាន ផ្ទះសម្បែង ក្រោយទាហានថៃបាញ់ប្រហារ

 អ្នកភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រយៈពេលប្រមាណជា៣ខែមកហើយ ដែលរងការយាយីពីក្រុមទាហាន និងក្រុមជ្រុលនិយមថៃ មានដូចជាការរាយបន្លាលួសព័ទ្ធយកដី ផ្ទះសម្បែង និងការចាក់សំឡេងរំខានពេលរាត្រីជាដើម តែពួកគាត់តស៊ូក្រាញននៀលមិនចាកចោលផ្ទះ និងភូមិឋានរបស់ពួកគាត់នោះឡើយ។

ថ្ងៃទី១២ ខែវិច្ឆិកា ពួកគាត់បានរងការបាញ់ប្រហារទាំងកម្រោលពីយោធាថៃ បណ្តាលឱ្យពលរដ្ឋម្នាក់បានស្លាប់ និង៣នាក់ រងរបួស។ ហេតុការណ៍បាញ់ប្រហារនេះ ពួកគាត់ត្រូវបានអាជ្ញាធររៀបចំឱ្យភៀសខ្លួនចេញពីភូមិ និងផ្ទះសម្បែងមករកទីសុវត្ថិភាព ដែលឆ្ងាយពីភូមិឋាន។

ថ្ងៃទី២៦ ខែតុលា កន្លងទៅពួកគាត់ត្រេកអរណាស់ ដោយរំពឹងថា សន្តិភាពដ៏ពិតប្រាកដមួយកើតមានទៅហើយ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តែពេលនេះ ក្តីរីករាយរបស់ពួកគាត់បានប្រែក្លាយជាក្តីសោកសង្រេង និងសោកស្តាយចំពោះទង្វើមិនគោរពច្បាប់ មិនគោរពសេចក្តីថ្លែងការណ៍រួមរបស់យោធាថៃ ហើយបើកការបាញ់ប្រហារមកលើពួកគាត់ជាជនស៊ីវិល៕  By: fresh news

- Advertise -

 

你可能还喜欢