ផ្លូវថ្មើរជើង(Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍

ចំណីអាហារ និងការរៀបចំនៅផ្លូវថ្មើរជើង(Walk Street) កាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដែលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ  រួមសហការជាមួយមន្ទីរ ទេសចរណ៏ មន្ទីរវប្បធម៏ និងមន្ទីរជំនាញពាក់ព័ន្ធជាច្រើនទៀត ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រោយពេលឯកឧត្ដមនិងលោកជំទាវដែលអមដំណើរដោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបបានអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅលើផ្លូវថ្មើរជើង(Walk Street)មាត់ទន្លេ។ ការអញ្ជើញចុះត្រួតពិនិត្យ និងដើរលេងកំសាន្តនៅ លើផ្លូវថ្មើរជើង(Walk Street) ពីសំណាក់ ឯកឧត្ដម ឃួង ស្រេង គឺដើម្បីជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅទីតាំងនេះឱ្យកាន់តែល្អប្រសើរ ជាមួយនិងការរិះរកចំណុចបំពេញបន្ថែម បើទោះបីផ្លូវថ្មើរជើង(Walk Street) ទទួលការពេញនិយមពីបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិហើយក្តី។ នាផ្លូវថ្មើរជើង (Walk Street) ក្នុងសប្ដាហ៌ទី១៤នេះបើទោះបី មិនមានការបន្ថែមការសម្តែងសិល្បះប្រពៃណីថ្មីក៏ពិតមែន ប៉ុន្តែ បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិនៅតែសម្រុកទៅដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ។  ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។

ក្រោយការបើកឱ្យដំណើរការផ្លូវថ្មើរជើង (Walk Street) ទទួលបានប្រជាប្រិយ៍ភាពយ៉ាងខ្លាំង រហូតទទួលបានការកោតសរសើរពីសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។នេះជាការខិតខំប្រឹងប្រែងអនុវត្តផ្ទាល់ពី ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលធ្វើឱ្យរាជធានីភ្នំពេញមួយនេះ ជាប់ចំណាក់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថាជា ទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី ៕

你可能还喜欢