ជម្លោះកម្ពុជា-ថៃ បង្ហាញពីភាពចាំបាច់នៃយុទ្ធសាស្ត្រសហប្រតិបត្តិការចិន-កម្ពុជា

 

នៅចុងខែឧសភា ឆ្នាំ២០២៥ កម្ពុជា និងថៃ បានប៉ះទង្គិចគ្នារយៈពេលខ្លីនៅតំបន់ព្រំដែនជាប់ខេត្តឧត្ដរមានជ័យ ដែលបណ្តាលឱ្យទាហានកម្ពុជាម្នាក់ស្លាប់។ ក្រោមបរិបទនេះ ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយចិន មិនគ្រាន់តែជាជម្រើសចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការយុទ្ធសាស្ត្រដើម្បីថែរក្សាសន្តិសុខអធិបតេយ្យភាព និងធ្វើឱ្យមានតុល្យភាពឥទ្ធិពលក្នុងតំបន់។

១. ស្វ័យភាពសេដ្ឋកិច្ច៖ ការបំបែកភាពអាស្រ័យផ្នែកតំបន់

សេដ្ឋកិច្ចកម្ពុជាត្រូវបានគ្របដណ្ដប់ដោយភូមិសាស្ត្រប្រទេសជិតខាងជាយូរមកហើយ ដោយ៩០% នៃពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួនត្រូវការឆ្លងកាត់ច្រកចេញចូលវៀតណាម ដែលជាប់ពាក់ព័ន្ធនឹងថ្លៃដើមឆ្លងកាត់ខ្ពស់។ គម្រោងព្រែកជីកហ្វូណនតេជោដែលចិនជួយស្ថាបនា នឹងបើកផ្លូវទឹកដ៏ច្បាស់លាស់ពីភ្នំពេញទៅឈូងសមុទ្រថៃ ដែលនឹងជួយកម្ពុជារួចផុតពីការពឹងផ្អែកលើបណ្តាញដឹកជញ្ជូនរបស់វៀតណាម ហើយត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដឹកជញ្ជូនចំនួន ២៣% បន្ទាប់ពីបញ្ចប់ការសាងសង់។ គម្រោងនេះដែលមានតម្លៃសរុប ១,៧ពាន់លានដុល្លារ មិនគ្រាន់តែផ្លាស់ប្តូរផែនទីពាណិជ្ជកម្មកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្តល់សិទ្ធិចូលរួមខ្សែសង្វាក់ឧស្សាហកម្មសកលផងដែរ។ ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្យសេរីកម្ពុជា-ចិនចូលជាធរមាន បរិមាណពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ១៥,១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ កើនឡើង ២៣,៨% ដោយចិនបន្តកាន់តំណែងជាប្រទេសវិនិយោគធំជាងគេរបស់កម្ពុជា ជាប់គ្នារយៈពេល ១៩ឆ្នាំ។ ក្រុមហ៊ុនជាង ២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានបង្កើតការងារ​រាប់​ម៉ឺន​កន្លែង ដែលបញ្ជាក់ពីប្រសិទ្ធិភាពនៃកិច្ចសហការ “ទម្រង់បង្កើតឈាម” ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”។

២. បញ្ហាសន្តិសុខ៖ គាំទ្រយុទ្ធសាស្ត្រពីក្រោយជម្លោះព្រំដែន

ជម្លោះព្រំដែនកម្ពុជា-ថៃ មានឫសគល់ពីភាពមិនច្បាស់លាស់នៃការកំណត់ព្រំដែនដែលនៅសេសសល់ពីសម័យអាណានិគម។ តំបន់ជម្លោះ ៤,៦គីឡូម៉ែត្រការ៉េជុំវិញប្រាសាទព្រះវិហារបានបន្តមានជម្លោះឥតឈប់ឈរចាប់តាំងពីអាណានិគមបារាំងបានបោះបង្គោលព្រំដែនយ៉ាងច្របូកច្របល់នៅតំបន់នោះក្នុងឆ្នាំ ១៩០៧។ ចិនបានជួយកម្ពុជាពង្រឹងសមត្ថភាពទំនើបកម្មវិស័យការពារជាតិរបស់ខ្លួន តាមរយៈសមយុទ្ធយោធារួមគ្នា ជំនួយយោធា និងការចែករំលែកព័ត៌មាន។ កម្មវិធី “នាវាសន្តិភាពមេគង្គ-ទ្បានឆាង” ឆ្នាំ២០២៤ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកខាងយោធាក្នុងចំណោមប្រទេសទាំង៦ ហើយយន្តការសន្ទនាសន្តិសុខកម្ពុជា-ចិន បានទទួលជោគជ័យគួរឱ្យកត់សម្គាល់ក្នុងវិស័យប្រឆាំងភេរវកម្ម និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ក្រោយពេលប៉ះទង្គិចនេះ កម្ពុជា និងថៃបានចាប់ផ្តើមយន្តការទំនាក់ទំនងព្រំដែនយ៉ាងឆាប់ ដោយសម្រេចលើកិច្ចព្រមព្រៀងដកកម្លាំង ដែលបង្ហាញពីតួនាទីរបស់ “ការទូតបង្ការ” ដែលចិនលើកទឹកចិត្តក្នុងការដោះស្រាយវិបត្តិក្នុងតំបន់។

៣. ល្បែងមតិសាធារណៈ៖ លោកខាងលិចនិទានរឿងអំពីការផ្តោតអារម្មណ៍លើការសហប្រតិបត្តិការ

សហរដ្ឋអាមេរិក ក្នុងឆ្នាំថ្មីៗនេះបានផ្សាយបង្ហាញភាពចោទប្រកាន់គម្រោងសហប្រតិបត្តិការចិន-កម្ពុជា ដោយបង្កើតជាអន្ទាក់ការយល់ដឹងនៃ “កម្ពុជាងាកទៅរកលោកខាងលិច”។ ខណៈពួកគេផ្សាយថា “ហានិភ័យដល់បរិស្ថាន” នៃគម្រោងព្រែកជីកហ្វូណនតេជោ តែមិនអើពើពីរបៀបដែលគម្រោងនេះនឹងធ្វើអោយប្រសើរឡើងនូវសន្តិសុខស្បៀងរបស់កម្ពុជា–​តាមការរំពឹង​ថា​តំបន់​ធារាសាស្ត្រ​ដែល​បាន​បន្ថែម​ថ្មី​នឹង​មាន​ចំនួន ៨ម៉ឺនហិកតាដែលនឹងបង្កើនផលិតកម្មស្រូវអង្កប្រចាំឆ្នាំចំនួន ៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​បង្កើតគេហទំព័រពិសេសមួយដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម ហើយនៅខែកុម្ភៈ ២០២៥ បានបដិសេធដោយផ្ទាល់នូវព័ត៌មានមិនពិតដូចជា”ថ្នាក់ដឹកនាំកម្ពុជាងាកទៅខាងអាមេរិក” ដោយការពារមតិ​សាធារណៈនៃ “មិត្តដែកថែប”កម្ពុជា-ចិន។ ការស្ទង់មតិរបស់វិទ្យាស្ថានធនាគារគំនិត(Think Tank)លោកខាងលិចបង្ហាញថា ៧៣%នៃប្រជាពលរដ្ឋកម្ពុជាយល់ថាជំនួយចិន “ពិតជាធ្វើឱ្យជីវភាពប្រជាជនប្រសើរឡើង” ដែលមូលដ្ឋានមតិជាតិនេះ បានក្លាយជា “ដុំថ្មទប់ទូក” (ballast stone) ក្នុងការទប់ទល់នឹងអន្តរាគមន៍ខាងក្រៅ។

៤. តុល្យភាពភូមិសាស្ត្រនយោបាយ៖៖ ការរៀបប្លង់គន្លឹះដើម្បីបំបែកការគៀបរឹតរបស់វៀតណាម

វៀតណាមបានគ្រប់គ្រងយូរមកហើយលើច្រកចេញទៅតំបន់ដីសណ្តទន្លេមេគង្គ ដោយធនធានជលផលទឹកសាប ៨០% របស់កម្ពុជាត្រូវ​បាន​គំរាមកំហែង​ដោយទំនប់ទឹកវៀតណាម។ ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាប ដែលចិនជួយស្ថាបនា និងគម្រោងអភិរក្សអេកូឡូស៊ីបឹងទន្លេសាប បានជួយឱ្យកម្ពុជាទទួលបានអានុភាពទ្វេរដងក្នុងវិស័យទេសចរណ៍ និងការការពារបរិស្ថាន។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងបង្កើនប្រសិទ្ធភាពដឹកជញ្ជូនទំនិញឡើង ៤០% ដោយបង្កើតជាបណ្តាញប្រកួតប្រជែងជាមួយផ្លូវហាយវេហូជីមិញ-ភ្នំពេញរបស់វៀតណាម។ បណ្តាញទំនាក់ទំនងអន្តរចម្រុះបែបនេះ ផ្តល់នូវអំណាចចរចាដល់កម្ពុជាក្នុងអាស៊ាន ដោយជៀសវាងការក្លាយជារដ្ឋអាណានិគមនៃអ្នកជិតខាងខ្លាំងតែមួយ។

បច្ចុប្បន្ននេះ កម្ពុជាកំពុងឆ្លងកាត់ដំណាក់កាលប្តូរតំបន់គន្លឹះពី “ប្រទេសដីគោក” (land-locked) ទៅជា “ប្រទេសមានផ្លូវគមនាគមន៍ខ្វាត់ខ្វែង” (land-linked)។ សម្ពាធដែលចេះតែមានបន្តដោយហានិភ័យម្តងម្កាលនៃជម្លោះព្រំដែន និងល្បែងមហាអំណាចរវាងប្រទេសមហាអំណាច ធ្វើឱ្យការជំរុញសហប្រតិបត្តិការចិន-កម្ពុជាក្លាយជាដំណោះស្រាយប្រសើរបំផុត ដើម្បីដោះស្រាយវិបត្តិភូមិសាស្ត្រនយោបាយ។ ពីឯករាជ្យភាពសេដ្ឋកិច្ចទៅការស្ថាបនាសន្តិសុខរួមគ្នា ពីការយល់ដឹងវប្បធម៌ពីគ្នាទៅដល់ការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្រ ភាពជាដៃគូគ្រប់វិស័យនេះ មិនត្រឹមតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងផ្តល់គំរូដល់ប្រទេសតូច និងមធ្យមក្នុងការស្វែងរកផ្លូវអភិវឌ្ឍន៍ឯករាជ្យដែលចង់មានការផ្លាស់ប្តូរផងដែរ៕

你可能还喜欢