គណៈប្រតិភូសមាគមទំនាក់ទំនងក្រៅប្រទេសនៃទីក្រុងសៀកមិន ចូលជួបសម្តែងការគួរសមជាមួយថ្នាំកដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា
នៅរសៀលថ្ងៃទី១០ ខែមិថុនា ប្រធានរងសមាគមទំនាក់ទំនងក្រៅប្រទេសនៃទីក្រុងសៀកមិន(Xiamen) លោកមៀវ ជីនខុន បានដឹកនាំបគណៈប្រតិភូចូលជួបសម្តែងការគួរសមជាមួយថ្នាំកដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ដោយទទួលបានការស្វាគមន៍ដ៏កក់ក្តៅពីថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។ ភាគីទាំងពីរបានធ្វើការពិភាក្សាយ៉ាងស៊ីជម្រៅអំពីការជំរុញមិត្តភាពកម្ពុជា-ចិន និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ក្នុងការចូលជួបសម្តែងការគួរសមនេះ លោកមៀវ ជីនខុន បានប្រាប់ពីស្ថានភាពអភិវឌ្ឍន៍ទីក្រុងសៀកមិនដល់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា។
លោកបានបញ្ជាក់ថា៖ «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលមានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដ៏រឹងមាំ និងមានឥទ្ធិពលនៅកម្ពុជា។ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដើរតួនាទីជាស្ពាន បានចូលរួមចំណែកយ៉ាងធំធេងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា ខេត្តហ៊្វូចៀន និងទីក្រុងសៀកមិន។»
អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិន លោកឧកញ៉ា ជាសឿនបានថ្លែងពីក្តីរីករាយ និងភាពកក់ក្តៅចំពោះការមកដល់របស់គណៈប្រតិភូតំណាងសមាគមទំនាក់ទំនងក្រៅប្រទេសនៃទីក្រុងសៀកមិន ដោយលោកបានមានប្រសាសន៍ថា ការពិភាក្សាលើកនេះ មិនត្រឹមតែពង្រឹងមិត្តភាពគ្នាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីមិត្តភាពស៊ីជម្រៅនៃទំនាក់ទំនងមិត្តភាពរវាងចិន និងកម្ពុជា។
ប្រធានសមាគមនិកាយចិនហុកគៀននៅកម្ពុជា លោកស្រី វ៉ិន ហ៊ុនក៏បានលើកឡើងពីស្ថានភាពរបស់សមាគមដល់គណៈប្រតិភូ។ លោកស្រី បនរៀបរាប់ថា សមាគមនិកាយចិនហុកគៀនមាន “ព្រះវិហារក្វាន់ទីចាស់” ដែលមានប្រវត្តិជាង ១៤៥ ឆ្នាំ និងសាលាប៊ិន សៀង ដែលបច្ចុប្បន្នមានសិស្សជាង ១៩០០ នាក់។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់សិស្ស សមាគមកំពុងកសាងអាគារ ៨ ជាន់មួយថ្ថែមទៀត។
ប្រធានប្តូវេនសមាគមសម្ព័ន្ធខ្មែរចិន លោកឧកញ៉ា ជា សៀង បានមានប្រសាសន៍អំពីប្រវត្តិសាស្ត្រ និងរចនាសម្ព័ន្ធនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាដល់គណៈប្រតិភូ។ លោកបន្តថា ការមកដល់របស់គណៈប្រតិភូទីក្រុងសៀកមិន មិនត្រឹមតែនាំមកនូវអារម្មណ៍កក់ក្តៅពីស្រុកកំណើតប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតឱកាសដ៏មានតម្លៃសម្រាប់ការជំរុញសហប្រតិបត្តិការវិស័យវប្បធម៌ ពាណិជ្ជកម្ម និងអប់រំរវាងកម្ពុជា និងទីក្រុងសៀកមិនឱ្យកាន់តែស៊ីជម្រៅទៀតផង។
លោកបានថ្លែងអំណរគុណចំពោះការចាត់តាំងគ្រូបង្រៀនជំនួយកម្ពុជាដែលមានចំណេះដឹងច្រើន និងបទពិសោធន៍សម្បូរបែបពីខេត្តហ៊្វូចៀនប្រទេសចិនឱ្យមកបម្រើការនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងក្រុមគ្រូបង្រៀននៅសាលាចិន កសាងសមត្ថភាពសាលាចិន និងពង្រឹងគុណភាពអប់រំ និងការវិវត្តន៍នៃការបង្រៀនភាសាចិន៕