សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជារៃអង្គាសថវិកា​ដើម្បី​គាំទ្រ​កងទ័ព​ជួរមុខ​

សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជានាថ្ងៃទី២២ ខែមិថុនា ម៉ោង១១ព្រឹក នៅទីស្នាក់ការកងយោធពលខេមរភូមិន្ទ បាននាំយកថវិកាដែលរៃអង្គាបានពីសហគមន៍ចិននៅកម្ពុជា សហព័ន្ធពាណិជ្ជកម្ម ក្រុមហ៊ុន និងសប្បុរសជនទាំងឡាយ ជូនដល់មេបញ្ជាការកងទ័ពជើងគោក ដើម្បីបង្ហាញនូវការគាំទ្រដ៏ម៉ត់មាំដល់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដើម្បីទប់ស្កាត់ការឈ្លានពាន។

 

សកម្មភាពរៃអង្គាសលើកនេះ ប្រមូលបានសរុបចំនួន ៨២៣០០ ដុល្លារអាមេរិក។ ដោយមានការចង្អុលបង្ហាញពីអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថវិកាដែលរៃអង្គាបាន ក្នុងនោះថវិកាចំនួន ២៩៦០១ ដុល្លារត្រូវបានប្រើប្រាស់សម្រាប់ទិញថ្នាំ និងវត្ថុធាតុដើមវេជ្ជសាស្ត្រ។ ចំនួនដែលនៅសល់ ៥២៦៩៩ នោះ ត្រូវបានផ្តល់ជាសាច់ប្រាក់។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ តំណាងឱ្យមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រធានសមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងសហគមន៍ចិននៅកម្ពុជាទាំងអស់ ដែលយកចិត្តទុកដាក់ដល់កងទ័ព​ជួរមុខ​។

លោកបានបញ្ជាក់ថា កងទ័ពអាចការពារសន្តិភាព និងស្ថេរភាពជាតិបាន គឺមិនអាចខ្វះបានពីការគាំទ្រពីប្រជាពលរដ្ឋឡើយ ជាពិសេសក៏មានការចូលរួមយ៉ាងសកម្មពីសហគមន៍ចិននៅកម្ពុជាផងដែរ ដែលបានឆ្លុះបញ្ចាំងនូវចំណងមិត្តភាព “ពលរដ្ឋនិងកងទ័ពដូចជាសាច់ឈាមតែមួយ”។

 

អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជា លោកឧកញ៉ា ជា សឿន បានថ្លែងក្នុងឱកាសនោះថា សមាគមសម្ព័ន្ធខ្មែរ ចិននៅកម្ពុជាទាំងមូលតែងតែយកចិត្តទុកដាក់លើសន្តិសុខជាតិ និងស្ម័គ្រចិត្តចូលរួមជាមួយកងយោធពលខេមរភូមិន្ទនៅ​ក្នុង​គ្រា​លំបាកជានិច្ច។

លោកឧកញ៉ាបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ ជាពិសេសសហគមន៍ចិននៅកម្ពុជា គឺជាឆ្អឹងខ្នងដ៏រឹងមាំបំផុតសម្រាប់កងកម្លាំង​ជួរមុខ​។ ការរៃអង្គាសថវិកានេះ​ និងប្តេជ្ញាចូលរួម ការពារទឹកដី របស់យើងទាំងអស់គ្នា៕

你可能还喜欢