សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់

ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសទទួលតួនាទីជាអគ្គភស្តុភាជាន់ខ្ពស់ ដើម្បីដឹកនាំនិងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងកម្លាំងទាំងអស់ ដែលកំពុងឈរជើងជួរមុខតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ នេះបើតាមឯកឧត្ដម ជា ធីរឹទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកសារព័ត៌មាន ក្រោយពីសម្តេចបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះដែរ សម្តេចបានចេញបញ្ជាឱ្យកងកម្លាំងទាំងអស់ ត្រៀមជានិច្ច និងកុំខ្លាចសត្រូវដែលឈ្លានពានមកលើបូរណភាពទឹកដី៕

你可能还喜欢