ទំហំពាណិជ្ជកម្មកម្ពុជា-ចិន កើនដល់ជាង ៩,២ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤

ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ — ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារចិន សម្រេចបានជាង ៩,២ពាន់លានដុល្លារ ក្នុងរយៈពេល ៦ខែឆ្នាំ២០២៤ កើនឡើង ២៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានទំហំប្រមាណជាង៧,៣ពាន់លានដុល្លារ។

យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារចិនប្រមាណជាជាង ៧៥០,៦លានដុល្លារ ខណៈដែរការនាំចូលប្រមាណជា ៨,៥ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៦ខែឆ្នាំ២០២៤ ដែលនាំឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈានដល់ ៩,២ពាន់លានដុល្លារ កើនឡើង ២៦,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទំនិញសំខាន់ៗ ដែលកម្ពុជានាំចេញទៅចិន ភាគច្រើនជាផលិតផលកសិកម្មដូចជា អង្ករ ស្វាយ ចេក មៀន កន្ទក់ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ម្រេច និងផលិតផលជលផលមួយចំនួន។ ចំណែកឯ ទំនិញដែលកម្ពុជានាំចូលពីចិន ភាគច្រើនគឺជាវត្ថុធាតុដើម សម្រាប់វិស័យឧស្សាហកម្មយានយន្ត ឧស្សាហកម្មកាត់ដេរ និងសំណង់ជាដើម។

គួររម្លឹកផងដែរថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនក្នុងរយៈពេល៦ខែកាលពីឆ្នាំមុន សម្រេចបាន ៧,៣ពាន់លានដុល្លារ ដោយកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារចិនប្រមាណជា ៨១៤,៨លានដុល្លារ និងបាននាំចូលទំនិញពីចិនប្រហែលជា ៦,៤ពាន់លានដុល្លារ៕

你可能还喜欢