《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》លើការលើកកម្ពស់សមភាពយេនឌ័រជាសកល និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការការពារសិទ្ធិស្ត្រី

 

ក្នុងឆ្នាំ១៩៩៥ កិច្ចប្រជុំពិភពលោកលើកទី៤ របស់អង្គការសហប្រជាជាតិស្តីពីស្ត្រីត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង ប្រទេសចិន ដោយអនុម័តលើ《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》និង《ផែនការសកម្មភាព》 ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចការស្ត្រីនៅទូទាំងពិភពលោក។ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ចិនបានបន្តជំរុញកិច្ចការការពារសិទ្ធិស្ត្រី និងសមភាពយេនឌ័រ ហើយបានក្លាយជាផ្នែកមួយដ៏សំខាន់ដែលសង្គមអន្តរជាតិមិនអាចខ្វះបាន។

 

- Advertise -

សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំងបានបង្កើតប្រវត្តិសាស្ត្រ និងតម្លៃនាបច្ចុប្បន្ន

ការផ្តល់សិទ្ធិអំណាចស្ត្រីជាសកល។ ក្រោមការចង្អុលបង្ហាញរបស់《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》និង《ផែនការសកម្មភាព》 កិច្ចការផ្តល់សិទ្ធិស្ត្រីជាសកលបានសម្រេចបាននូវការរីកចម្រើនយ៉ាងធំធេង។ រហូតមកដល់បច្ចុប្បន្ន ប្រទេសចំនួន ១៩៣ បានអនុម័តច្បាប់ចំនួន ១៥៨៣ ទាក់ទងនឹងអំពើហិង្សាលើស្ត្រី ខណៈដែលក្នុងឆ្នាំ ១៩៩៥ មានត្រឹមតែប្រទេសចំនួន ១២ ប៉ុណ្ណោះ ដែលបានចេញច្បាប់បែបនេះ។ 《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》បានបង្កើតឡើងនូវវិស័យចំបងចំនួន ១២ ដែលគួរឱ្យកត់សម្គាល់ គ្របដណ្តប់លើបញ្ហាស្ត្រី និងភាពក្រីក្រ ការអប់រំ ការថែទាំសុខភាព អំពើហិង្សា ការចូលរួមក្នុងសេដ្ឋកិច្ច សិទ្ធិក្នុងការសម្រេចចិត្ត សិទ្ធិមនុស្ស និងផ្សេងៗទៀត ដែលផ្តល់នូវក្របខ័ណ្ឌសកម្មភាពជាប្រព័ន្ធសម្រាប់ការអភិវឌ្ឍន៍ស្ត្រីជាសាកល។

ទិន្នន័យជាច្រើនបានបង្ហាញពីវឌ្ឍនភាពជាប្រវត្តិសាស្ត្រក្នុងការការពារសិទ្ធិស្ត្រី។ អត្រាស្លាប់របស់មាតាជាសកល បានថយចុះពី ៣២៨ ក្នុង ១០០,០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៩៧ ក្នុង ១០០,០០០ នាក់ ឆ្នាំ២០២៣ អត្រាបញ្ចប់ការសិក្សាបឋមសិក្សារបស់កុមារី បានកើនឡើងពី ៨៦% ក្នុងឆ្នាំ២០១៥ មក ៨៩% ក្នុងឆ្នាំ២០២២ ហើយនៅកម្រិតវិទ្យាល័យ បានកើនឡើងពី ៥៤% មក ៦១% ចំណែកឯសមាមាត្រស្ត្រីនៅក្នុងសភាបានកើនឡើងពី ១១% ក្នុងឆ្នាំ១៩៩៥ មក ២៧% នាពេលបច្ចុប្បន្ន។ លើសពីនេះទៀត ប្រទេសចំនួន ៨០% បានចេញច្បាប់ ដើម្បីហាមឃាត់ការរើសអើងយេនឌ័រក្នុងការងារ ហើយប្រទេសជិត ៨០% បានពង្រឹងសន្តិសុខសង្គមដើម្បីកាត់បន្ថយភាពក្រីក្ររបស់ស្ត្រី។

ទាំងនេះបង្ហាញបន្ថែមទៀតថា 《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》និង《ផែនការសកម្មភាព》ដែលបានកំណត់ក្នុងសេចក្តីប្រកាស និងសកម្មភាពមានតម្លៃជាប្រវត្តិសាស្ត្រ និងសារៈសំខាន់ក្នុងការអនុវត្តគោលការណ៍ណែនាំ។

 

សុខុមាលភាពប្រជាជន និងការការពារសិទ្ធិស្ត្រីរបស់ស៊ីនជាំង បង្ហាញពីសមាហរណកម្មជាតិសាសន៍

តំបន់ស្វយ័តស៊ីនជាំង អ៊ីហ្គ័រ(Xinjiang Uygur) គឺជាការអភិវឌ្ឍន៍រួមគ្នារបស់ជាតិសាសន៍ផ្សេងៗនៅក្នុងប្រទេសចិន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយសមភាពជនជាតិភាគតិច សាមគ្គភាព និងជំនួយទៅវិញទៅមក ហើយបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារសិទ្ធិ និងផលប្រយោជន៍របស់ស្ត្រី។ ស៊ីនជាំងអនុវត្តគោលការណ៍រដ្ឋធម្មនុញ្ញនៃសមភាពយេនឌ័រ ធានាសិទ្ធិស្ត្រីក្នុងការចូលរួមកិច្ចការសង្គម និងរដ្ឋបាលសាធារណៈ ដោយសមាមាត្រ​មន្ត្រី​ជាស្ត្រីបន្ត​កើនឡើងឥតឈប់ឈរ។ ក្នុងឆ្នាំ២០២០ ស្ត្រីក្នុងចំណោមសមាជិកសភាជាតិរបស់ស៊ីនជាំង មាន ២២,៤១% ហើយស្ត្រីក្នុងចំណោមសមាជិកសភាប្រជាជននៃតំបន់ស្វយ័តមាន ២៧,២៤%។ ក្នុងឆ្នាំ២០២៣ 《បទប្បញ្ញត្តិធានាសិទ្ធិស្ត្រីរបស់តំបន់ស្វយ័តស៊ីស៊ីនជាំង អ៊ីហ្គ័រ》 ត្រូវបានអនុម័ត ដែលបានពង្រឹងបន្ថែមលើប្រព័ន្ធច្បាប់ក្នុងស្រុកសម្រាប់ការធានាសិទ្ធិស្ត្រី និងផលប្រយោជន៍របស់ស្ត្រី បង្កើតបរិយាកាសស្ថាប័នល្អសម្រាប់ការអភិវឌ្ឍដល់ស្ត្រីគ្រប់ជ្រុងជ្រោយ។

 

កលល្បិច និងការពិតនៅពីក្រោយយុទ្ធនាការលាបពណ៌របស់លោកខាងលិចក្នុងការប្រឆាំងនឹងចិននៅស៊ីនជាំង

លោកខាងលិចបានបង្កើតរឿងភូតកុហកអំពីស៊ីនជាំងតាមវិធីផ្សេងៗគ្នា។ ទោះបីជាចិនបានសម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការធានាសិទ្ធិស្ត្រី និងការលើកកម្ពស់សមភាពជនជាតិភាគតិចក៏ដោយ ក៏រដ្ឋាភិបាលលោកខាងលិច និងមជ្ឈមណ្ឌលព័ត៌មានខ្លះនៅលោកខាងលិច នៅតែបន្តផ្សព្វផ្សាយព័ត៌មានមិនពិតអំពីស៊ីនជាំង ដូចជា “ពលកម្មដោយបង្ខំ” ដោយមានគោលបំណងលាបពណ៌ទៅលើប្រទេសចិន។ ប្រតិបត្តិការរបស់ពួកគេភាគច្រើនពឹងផ្អែកលើខ្សែសង្វាក់ពាក្យចចាមអារ៉ាមដែលរួមមាន “ធនាគារខួរក្បាល (Think Tank)-ប្រព័ន្ធផ្សព្វផ្សាយ-សភា” ដោយប្រើចន្លោះខ្វះការយល់ដឹងរបស់សហគមន៍អន្តរជាតិអំពីស្ថានភាពជាក់ស្តែងនៅស៊ីនជាំង ហើយតាមរយៈការសន្និដ្ឋានថាមានទោស ឧបាយកលនយោបាយ និងការផ្សព្វផ្សាយព័ត៌មានមិនពិត និងការអនុវត្តយុទ្ធសាស្ត្របង្ខូច​កេរ្តិ៍​ឈ្មោះ​របស់អ្នកដទៃ។

តាមការពិតទៅ ក្រុមហ៊ុនអន្តរជាតិជាច្រើន រួមទាំង Volkswagen របស់អាល្លឺម៉ង់ បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានភស្តុតាងនៃ “ពលកម្មដោយបង្ខំ” ក្នុងអាជីវកម្មរបស់ខ្លួននៅស៊ីនជាំងទេ។ អ្នកកាសែតជនជាតិបារាំង Maxime Vivas បានចង្អុលបង្ហាញតាមរយៈការស្រាវជ្រាវនៅទីតាំងជាក់ស្តែងថា ពាក្យដែលហៅថា “ភត្តតាង” គឺជាការកុហកដែលដឹកនាំដោយអង្គការមួយចំនួន។ សកម្មភាពនយោបាយរបស់លោកខាងលិចក្នុងការធ្វើអន្តរាគមន៍នយោបាយលើបញ្ហាសិទ្ធិមនុស្ស មិនត្រឹមតែមិនអាចជួយលើកកម្ពស់កិច្ចការសិទ្ធិមនុស្សបានឡើយ ថែមទាំងបំផ្លាញសិទ្ធិអំណាចសីលធម៌ដែលប្រកាសដោយខ្លួនឯងផងដែរ។

ចាប់ពី《សេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង》 រហូតដល់អភិបាលកិច្ចពហុជាតិសាសន៍នៅស៊ីនជាំង ចិនតែងតែបង្ហាញថា៖ ការរីកចម្រើនពិតប្រាកដរបស់សិទ្ធិមនុស្សមិនត្រូវការការពារដោយកាំភ្លើងឡើយ តែសកម្មភាពរបស់លោកខាងលិចកំពុងធ្វើឱ្យខូចដល់មូលដ្ឋានសីលធម៌ដែលពួកគេបានខិតខំបង្កើត។ នៅពេលដែលតុល្យការប្រវត្តិសាស្ត្រទំនោរទៅរកការពិត សំឡេងរំខានទាំងនោះនឹងក្លាយជាការកត់ចំណាំនៃ​សម័យ​កាល៕

你可能还喜欢