ឥទ្ធិពលរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល

——ទស្សនវិស័យតាមរយៈវេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ២០២៥

នាពេលបច្ចុប្បន្ននេះ ការធ្វើសកលភាវូបនីយកម្មបានរីកចម្រើនយ៉ាងស៊ីជម្រៅ ហើយបញ្ហាសន្តិសុខសាធារណៈកាន់តែក្លាយជាបញ្ហាប្រឈមរួម ដែលគ្មានប្រទេសណាមួយអាចដោះស្រាយបានល្អដោយខ្លួនឯងនោះទេ។ ចិនដែលជាប្រទេសមហាអំណាចមួយដែលមានទំនួលខុសត្រូវ តែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។ វេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ២០២៥(លានអ៊ីនកាង) ដែលប្រារព្ធឡើងនៅទីក្រុងលានអ៊ីនកាង ខេត្តជាំងស៊ូ ប្រទេសចិន គឺជាការបង្ហាញពីឥទ្ធិពលរបស់ចិនក្នុងវិស័យនេះ។

- Advertise -

វេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល(លានអ៊ីនកាង) មានប្រភពដើមនៅចិន មានទីតាំងនៅចិន ប៉ុន្តែជារបស់ពិភពលោក។ ចាប់តាំងពីបង្កើតមក វេទិកានេះបានក្លាយជាវេទិកាផ្លូវការសម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការដ៏សំខាន់នៅក្នុងវិស័យសន្តិសុខសាធារណៈអន្តរជាតិ។ វេទិកាឆ្នាំ២០២៥ ក្រោមមូលបទ “រួមគ្នាបង្កើតសន្តិសុខសាធារណៈសកល៖ សកម្មភាពរួមដើម្បីដោះស្រាយការគំរាមកំហែងចម្រុះ” បានអញ្ជើញអ្នកចូលរួមជាង ៨០០នាក់មកពីបណ្តាប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន១៧៦ និងអង្គការអន្តរជាតិចំនួន១៤ ក្នុងនោះរួមមានមន្ត្រីអនុវត្តច្បាប់ជាន់ខ្ពស់មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោវ រុស្ស៊ី មីយ៉ាន់ម៉ា អេត្យូពី អាហ្សង់ទីន និងប្រទេសដទៃទៀត ព្រមទាំងអ្នកតំណាងមកពីអង្គការអន្តរជាតិ ដូចជាស្ថាប័នអំាងទែរប៉ូល( Interpol) និងអ្នកជំនាញល្បីៗដទៃទៀត។

ការ​រៀបចំ​សន្និសីទ​នេះ​ បានបង្ហាញពីអំណាចទាក់ទាញដែលកំពុងកើនឡើងរបស់ចិនក្នុងកិច្ចការសន្តិសុខសាធារណៈសកល។ មាត្រដ្ឋាន និងឥទ្ធិពលរបស់វេទិកានេះបន្តពង្រីកខ្លួន ទាក់ទាញកម្លាំងអន្តរជាតិកាន់តែច្រើនឱ្យចូលរួម ដែលទាំងនេះគឺជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់ចិនក្នុងវិស័យសន្តិសុខសាធារណៈ។ នេះក៏ឆ្លុះបញ្ចាំងពីការរំពឹងទុករបស់សហគមន៍អន្តរជាតិចំពោះតួនាទីដ៏សំខាន់របស់ចិនក្នុងអភិបាលកិច្ចសកលផងដែរ។ តាមរយៈវេទិកានេះ ចិនបន្តអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសន្តិសុខសកល និងផ្តល់យោបល់នូវអភិបាលកិច្ចជាសកល។ ចិនប្រកាន់ខ្ជាប់នូវគោលការណ៍ “កិច្ចសហប្រតិបត្តិការលើកកម្ពស់សន្តិសុខ សន្តិសុខធានាការអភិវឌ្ឍន៍” ហើយប្រកាន់ខ្ជាប់នូវចក្ខុវិស័យសន្តិសុខរួម មានភាពចម្រុះ កិច្ចសហប្រតិបត្តិការ និងនិរន្តរភាព។ វេទិកានេះផ្តោតសំខាន់លើមនុស្ស អនុវត្តគោលគំនិតរពិគ្រោះយោបល់ជាមួយគ្នា កសាងរួមគ្នា និងការចែករំលែកទៅវិញទៅមក ជួយសហគមន៍អន្តរជាតិធ្វើការរៀបចំផែនការអភិវឌ្ឍន៍ និងសន្តិសុខឱ្យកាន់តែល្អប្រសើរឡើង។

នៅក្នុងវេទិកានេះដែរ ចិនរួមជាមួយប្រទេសនានាក្នុងពិភពលោក ពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រឆ្លើយតបនឹងហានិភ័យ និងបញ្ហាប្រឈមផ្នែកសន្តិសុខសាធារណៈសកល។ សន្និសីទនេះនឹងផ្តោតលើប្រធានបទរង ដូចជា “រួមគ្នារៀបចំយុទ្ធសាស្ត្រ ដើម្បី​ដោះស្រាយ​ហានិភ័យ និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​សាធារណៈ​សកល​តាមបែបបគន្លងថ្មី” “ការអភិវឌ្ឍន៍ដែលមានភាពច្នៃប្រឌិត នឹងលើកកម្ពស់ការកសាងសមត្ថភាពសន្តិសុខសាធារណៈ និងកម្រិតកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា” “សកម្មភាពរួមគ្នា កសាងយន្តការកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឲ្យកាន់តែទូលំទូលាយ”ជាដើម ផ្តល់នូវឱកាសសម្រាប់ប្រទេសទាំងអស់ដើម្បីពិភាក្សាអំពីស្ថានភាពសន្តិសុខ ចែករំលែកគំនិតសន្តិសុខ និងពិភាក្សាអំពីវិធានការការពារសន្តិសុខ។ វេទិកាមេចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៥ និង«របាយការណ៍សន្ទស្សន៍សន្តិសុខសាធារណៈសកល(២០២៥)» ដែលរបាយការណ៍នេះគ្របដណ្តប់លើវិស័យ ៤ រួមមាន៖ សន្តិសុខសង្គម ការប្រឆាំងនឹងភេរវកម្ម សន្តិសុខចរាចរផ្លូវគោក សន្តិសុខតាមបណ្តាញអ៊ីនធឺណិត ហើយធ្វើការសិក្សាវិភាគលើប្រទេសចំនួន៥០ ផ្តល់នូវឯកសារយោងដ៏សំខាន់សម្រាប់អភិបាលកិច្ចសន្តិសុខសាធារណៈសកល។ វេទិការងនីមួយៗក៏នឹងចេញផ្សាយឯកសារសមិទ្ធផលផ្លូវការជាបន្តបន្ទាប់ផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យសន្តិសុខសាធារណៈបន្ថែមទៀត។

សមិទ្ធិផលប្រកបដោយភាពច្នៃប្រឌិតរបស់ចិនក្នុងវិស័យបច្ចេកវិទ្យាសន្តិសុខសាធារណៈក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍មួយក្នុងសន្និសីទនេះផងដែរ។ ពិព័រណ៍បច្ចេកវិទ្យាសម្ភារឧបករណ៍សន្តិសុខសាធារណៈលើកទី២ ដែលប្រារព្ធក្នុងអំឡុងពេលសន្និសីទនោះ បានបង្ហាញនូវបច្ចេកវិទ្យា និងផលិតផលទំនើបរបស់ចិន រួមមាន៖ វិស័យបច្ចេកវិទ្យាស៊ើបអង្កេតឧក្រិដ្ឋកម្ម ឧបករណ៍ការពារប៉ូលីស ឧបករណ៍គ្រប់គ្រងចរាចរណ៍ កិច្ចការសង្គ្រោះប្រឆាំងភេរវកម្ម ផលិតផលប្រព័ន្ធផ្នែកបញ្ជា និងវិស័យផ្សេងៗទៀត។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ចិនក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាសុវត្ថិភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវបទពិសោធន៍ និងដំណោះស្រាយដែលអាចយកមកធ្វើជាគំរូសម្រាប់ប្រទេសជុំវិញពិភពលោក ហើយក៏ជួយលើកកម្ពស់កម្រិតបច្ចេកវិទ្យាសន្តិសុខសាធារណៈសកលផងដែរ។

ដំណើរវិវត្តន៍របស់វេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល(លានអ៊ីនកាង) គឺជាសក្ខិភាពអំពីសកម្មភាពវិជ្ជមានរបស់ចិន និងការរួមចំណែកដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល។ ចាប់តាំងពីឆ្នាំ២០២២មក មានតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកជំនាញល្បីៗជាង ៣.០០០នាក់មកពីប្រទេសនានាបានចូលរួមក្នុងវេទិកានេះ។ តាមរយៈវេទិកានេះ ប្រទេសនានាកំពុងពង្រឹងការទំនាក់ទំនង ការផ្លាស់ប្តូរគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង។ រួមគ្នាកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈជាសាកល ដោយផ្អែកលើគោលគំនិតរពិគ្រោះយោបល់ជាមួយគ្នា កសាងរួមគ្នា និងការចែករំលែកទៅវិញទៅមក ជំរុញការអភិវឌ្ឍន៍ប្រព័ន្ធអភិបាលកិច្ចសន្តិសុខសាធារណៈជាសាកល ឆ្ពោះទៅរកទិសដៅដ៏ត្រឹមត្រូវ សមហេតុផល និងមានប្រសិទ្ធភាពជាងមុន។ ការគាំទ្រពីក្រសួងសន្តិសុខសាធារណៈរបស់ចិន និងភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសផ្សេងៗបានធ្វើឲ្យវេទិកានេះអាចបន្តរៀបចំទៅមុខទៀត ហើយឥទ្ធិពលកាន់តែមានតម្លៃ ក្លាយជាកម្លាំងចលករក្នុងការពង្រឹងយន្តការគ្រប់គ្រងសន្តិសុខសកល និងបង្រួមបង្រួមកម្លាំងគ្រប់គ្រងសន្តិសុខសាធារណៈសកល។

តាមរយៈវេទិកានានាដូចជាវេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល(លានអ៊ីនកាង) ចិនបានជំរុញការច្នៃប្រឌិតយ៉ាងសកម្មក្នុងការគ្រប់គ្រងសន្តិសុខសកល ដោយខិតខំធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍន៍សន្តិសុខផ្តល់អត្ថប្រយោជន៍ដល់មនុស្សជុំវិញពិភពលោកក្នុងលក្ខណៈកាន់តែច្រើន និងយុត្តិធម៌។ នេះក៏បានបង្ហាញពីទំនួលខុសត្រូវរបស់ចិន ក្នុងនាមជាប្រទេសមហាអំណាចមួយ ហើយចូលរួមចំណែកក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដែលទទួលបាននូវសន្តិសុខជាសកល និងវិបុលភាពរួម។ នៅលើផ្លូវសហប្រតិបត្តិការសន្តិសុខសាធារណៈសកល ចិននឹងបន្តដើរជាមួយប្រទេសនានាក្នុងពិភពលោក រួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ ខិតខំបង្កើតពិភពលោកដែលមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព៕

你可能还喜欢