ប្រតិភូសហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តយូណាន ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា

ភ្នំពេញ៖ ប្រតិភូសហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តយូណាន ដែលដឹកនាំដោយលោក កួវ ជាន Guo Jianប្រធាននាយកដ្ឋានការទំនាក់ទំនងអន្តរជាតិនៃសហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តយូណាន បានចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ​​សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ភាគីទាំងពីរបានរំលឹកនូវទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អរវាងចិន និងកម្ពុជា ហើយបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តយូណាន លើវិស័យវប្បធម៌ អប់រំ សេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែ។

លោកប្រធាន កួវ ជន បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅពីថ្នាក់ដឹកនាំ​សមាគម និងបានរៀបរាប់អំពីការងាររបស់សហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តយូណាន ក្នុងការលើកតម្កើងការផ្សព្វផ្សាយវប្បធម៌ចិន និងជំរុញការទំនាក់ទំនងគ្នារវាងជនជាតិចិននៅក្រៅប្រទេស។ លោកក៏បានលើកឡើងអំពីគម្រោង ដូចជា៖ “ដំណើរស្វែងរកឫសគល់នៅប្រទេសចិន”។ល។ ដែលស្វាគមន៍យុវជនមានខ្សែស្រឡាយចិននៅកម្ពុជាទៅទស្សនាខេត្តយូណាន ដើម្បីស្វែងយល់ពីវប្បធម៌ចិនឲ្យកាន់តែច្បាស់។

លោកក៏បានអញ្ជើញសមាជិកសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ទៅទស្សនាខេត្តយូណាននាពេលខាងមុខ ដើម្បីស្វែងរកឱកាសអភិវឌ្ឍន៍រួមគ្នា។

លោក សុក ហ៊ុយ លេខាធិការអចិន្ត្រៃយ៍ នៃសមាគមខ្មែរចិននៅកម្ពុជា បានមានប្រសាសន៏អំពីប្រវត្តិនៃការអភិវឌ្ឍន៍របស់សមាគម និងសង្ឃឹមថា ការជួបពិភាក្សាលើកនេះនឹងក្លាយជាឱកាសល្អ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោក តាំង គឹមតេង ប្រធានប្តូវេនក្រុមយុវជន នៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាបានកត់សម្គាល់ថា តែដែលមានប្រភពពីយូណានមានការពេញនិយមនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកបានបង្ហាញពីឆន្ទៈរបស់សមាគមក្នុងការបន្តធ្វើការជាមួយសហព័ន្ធជនជាតិចិននៅក្រៅប្រទេសប្រចាំខេត្តយូណាន ដើម្បីរួមគ្នាលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។

ជំនួបលើកនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង និងជំរុញឱ្យមានការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ដើម្បីបង្កើតផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនចិននៅក្រៅប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕ 

你可能还喜欢