ប្រតិភូមកពីវិទ្យាស្ថានរដ្ឋបាលក្វាងស៊ី ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》
ប្រតិភូមកពីវិទ្យាស្ថានរដ្ឋបាលក្វាងស៊ី ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》ពិភាក្សាអំពីការពង្រឹងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងចិន-កម្ពុជា
ភ្នំពេញ៖ សាស្ត្រាចារ្យ ហុង មីងស៊ីង(Hong Ming Xing) អនុប្រធានសាលាម៉ាក្សនិយមនៅវិទ្យាស្ថានរដ្ឋបាលក្វាងស៊ី បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ《សារព័ត៌មាន ជានហ្វា》 ភាគីទាំងពីរពិភាក្សាគ្នាអំពីការពង្រឹងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជាជាមួយលោក អ៊ឹង ហុងម៉េង អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា និងជាចាងហ្វាង《សារព័ត៌មាន ជានហ្វា》នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ២០២៥។


លោក អ៊ឹង ហុងម៉េង បានថ្លែងថា ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយភាសាចិននៅកម្ពុជា ដែលមានការគាំទ្រពីសមាគមសម្ព័ន្ធខ្មែរ~ចិន នៅកម្ពុជា 《សារព័ត៌មាន ជានហ្វា》បានបង្កើតឡើងក្នុងឆ្នាំ ២០០០។ 《សារព័ត៌មាន ជានហ្វា》តែងតែប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វប្បធម៌ចិន និងលើកកម្ពស់មិត្តភាពចិន-កម្ពុជា ដោយបម្រើជាស្ពានដ៏សំខាន់រវាងប្រទេសទាំងពីរ។
លោកបានសម្តែងក្តីសង្ឃឹមថា តាមរយៈការផ្លាស់ប្តូរកាន់តែច្រើននឹងជួយពង្រឹងការយល់ដឹង និងកាត់បន្ថយការយល់ច្រឡំ។
លោកបណ្ឌិត ហុង មីង ស៊ីង បានចាត់ទុកចិន និងកម្ពុជាជា “បងប្អូនដែកថែប” ដោយសង្កត់ធ្ងន់ថា ការទាក់ទង និងផ្លាស់ប្តូរទស្សនៈឲ្យបានច្រើន នឹងជួយពង្រីកការយល់ដឹង និងកាត់បន្ថយការយល់ច្រឡំពីគ្នា ។
តាមរយៈ 《សារព័ត៌មាន ជានហ្វា》 លោកបណ្ឌិតបានសម្តែងក្តីសង្ឃឹមថា អាចយល់ពីទស្សនៈពិតរបស់សង្គមកម្ពុជាលើប្រទេសចិន និងបង្កើនមិត្តភាពរវាងប្រជាជនទាំងពីរបន្ថែមទៀត។
លោក សុក ហ៊ុយ អ្នកគ្រប់គ្រងទូទៅ《សារព័ត៌មាន ជានហ្វា》បានកត់សម្គាល់ថា សង្គមកម្ពុជាជាទូទៅមានទស្សនៈវិជ្ជមានចំពោះប្រទេសចិន ដោយជឿជាក់ថា ប្រទេសចិនបាននាំមកនូវដើមទុន បច្ចេកវិទ្យា និងឱកាសអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើប្រធានបទដូចជា ទំនាក់ទំនងចិន-កម្ពុជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបញ្ញាសិប្បនិម្មិតជាដើម៕(សិរី)

