គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួម ពិព័រណ៍វប្បធម៌ និង ពិធីបុណ្យកម្ពុជា នៅទីក្រុងស៊ូចូវ

លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានអនុញ្ញាតជូន លោកប្រធានក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ឈ្មោះ Suzhou Heping International Travel Service Co., Ltd ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបរដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងពី ស្ថានភាពពិត ពីនយោបាយ សន្តិសុខ សង្គម និងកាលានុវត្តភាពវិនិយោគ យន្តការទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនបរទេសដែលដាក់ចេញដោយរាជរដ្ឋាភិបាល ជាពិសេសគឺសក្តានុពលទេសចរណ៍កម្ពុជា នាពន្លាទេសចរណ៏ដ៏ស្រស់ស្អាត និងទាក់ទាញរបស់កម្ពុជា។

- Advertise -

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនាឱកាសដែល លោក ហួត ហាក់ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្តរជាតិជំរុញទេសចរណ៍ «ពិព័រណ៍វប្បធម៌ និងឧស្សាហកម្មការរចនាបែបច្នៃប្រឌិតស៊ូចូវ លើកទី១៤» និង «ពិធីបុណ្យកម្ពុជា» នៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ៕

 

你可能还喜欢