Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេសនៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival
កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង ១ពាន់លាននាក់ ផលិតផលជាង ២ពាន់លានមុខ និងផលិតផលថ្មីជាង ១លានមុខរៀងរាល់សប្តាហ៍។
Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញគ្រប់ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មី ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។
ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ 11.11 Shopping Festival ដែលត្រូវបានបង្កើតឡើងដោយ Alibaba Group នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩។
ឆ្នាំនេះ 11.11 Shopping Festival នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ (ម៉ោងប្រទេសចិន) រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានការផ្ដល់ជូនទំនិញក្នុងតម្លៃមួយដែលទាបៗបំផុត ជាមួយការបញ្ចុះតម្លៃចាប់ពី ១៥% និងឥតគិតថ្លៃប្រតិបត្តិការក្នុងពេលវេលាមានកំណត់ សម្រាប់ការទូទាត់តាមរយៈ VISA របស់ធនាគារ កាណាឌីយ៉ា ធនាគារកម្ពុជាសាធារណៈ និងធនាគារ អេស៊ីលីដា។ រាល់ការចំណាយចាប់ពី ១៥ដុល្លារ ដល់ ២០ដុល្លារ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃចំនួន ២ដុល្លារទៀតផង។
លើសពីនេះ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ប្រចាំថ្ងៃជាច្រើន រួមមាន៖ ការដឹកជញ្ជូនឥតគិតថ្លៃសម្រាប់ការទិញទំនិញដែលមានតម្លៃលើស RMB ¥99 ទៅលើផលិតផលដែលមានពាក្យ “KH¥99 Free Shipping”, អត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ថ្មីរួមមាន រាល់ការចំណាយរហូតដល់ 3ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ 2.8ដុល្លារ។ អ្នកប្រើប្រាស់ថ្មី ក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ៤ដុល្លារ លើការទិញដំបូងរបស់ពួកគេ និងការដឹកជញ្ជូនដោយផ្ទាល់, ប្រើប្រាស់ code “double11KH” រាល់ការចំណាយរហូតដល់ ២៨ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃ ៤ដុល្លារ, កម្មវិធី “Share & Earn” ដែលអាចឲ្យអ្នកចែករំលែកទំនិញ ហើយអាចទទួលបានកម្រៃជើងសាររហូតដល់ ២០% ព្រមទាំងទទួលប្រាក់ ¥0.1 សម្រាប់អ្នកចុះឈ្មោះថ្មី និងទទួលបាន ¥25 / USD 3.5 សម្រាប់ការទិញទំនិញ ដោយគ្រាន់តែវាយពាក្យ [AFFILIATE] នៅក្នុងកន្លែងស្វែងរក ដើម្បីចាប់ផ្ដើមកម្មវិធី Share & Earn។
Taobao ក៏អាចទូទាត់តាមរយៈ VISA, Mastercard និង Apple Pay ផងដែរ ដើម្បីធានាថាលោកអ្នកអាចទទួលបានបទពិសោធន៍ទិញទំនិញដោយមានសុវត្ថិភាព និងងាយស្រួល។ ជាមួយនឹងពាក្យស្លោកថ្មី “Everything and Anything!” Taobao បានបង្ហាញទៅកាន់ពិភពលោក ជាមួយជម្រើសជាច្រើន ដែលគ្មានដែនកំណត់របស់ខ្លួន ដូចជា៖ សម្លៀកបំពាក់ ឧបករណ៍អេឡិចត្រូនិច ទំនិញរបស់សត្វចិញ្ចឹម គ្រឿងសង្ហារឹម ប្រដាប់ក្មេងលេង និងអ្វីៗជាច្រើនទៀត ដែលសមស្របតម្រូវការរបស់អ្នកទិញគ្រប់រូប។ Taobao បន្តផ្តល់ជូនអ្នកប្រើប្រាស់ជាមួយជម្រើសច្រើនជាង តម្លៃល្អជាង និងបទពិសោធន៍ទិញទំនិញអនឡាញទាន់សម័យបំផុតសម្រាប់អ្នកប្រើនៅទូទាំងពិភពលោក។
សម្រាប់ព័ត៌មានលម្អិតអំពីការផ្សព្វផ្សាយ និងការអាប់ដេតពី ប្រម៉ូសិន 11.11 របស់ Taobao Cambodia សូមតាមដាន Facebook Page , Instagram និង TikTok របស់ Taobao Cambodia ឬចូលទៅកាន់ App ដោយផ្ទាល់៕
