រដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាមួយអតីតប្រធាន World Travel & Tourism Council
ទីក្រុងឡុងដ៍ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាឱកាសដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ (World Travel Market) នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសូងទេសចរណ៍ បានទទួលជួបពិភាក្សាការងារស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយនឹងលោកសាស្រ្តាចារ្យ Geoffrey Lipman អតីតប្រធាន World Travel & Tourism Council និងបានសរសេរសៀវភៅដ៏ល្បីល្បាញអំពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជននៅអង់គ្លេស និងពិភពលោក។

