ទេសចរចិនឈរនៅលំដាប់រៀងទី១នៃចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៥

ទេសចរចិនបានក្លាយជាប្រភពភ្ញៀវទេសចរអន្តរជាតិឈានមុខគេរបស់កម្ពុជាក្នុងខែកញ្ញា ឆ្នាំ២០២៥ ដោយមានភ្ញៀវទេសចរចិនជាង១០ម៉ឺននាក់ បានធ្វើដំណើរមកកាន់កម្ពុជា កើនឡើង៥១.៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ទេសចរណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរចិនប្រមាណ១០,៤ម៉ឺននាក់ (កើនឡើង៥១.៥ភាគរយ) ទេសចរវៀតណាម៩.៧ម៉ឺននាក់ (ធ្លាក់ចុះ៦.៧ភាគរយ) ទេសចរថៃ១.៦ ម៉ឺននាក់ (ធ្លាក់ចុះ៩១.២ភាគរយ) និងទេសចរឥណ្ឌូណេស៊ី១.១ម៉ឺននាក់ (ធ្លាក់ចុះ១៦.៤ភាគរយ)។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងខែកញ្ញា ភ្ញៀវទេសចរតាមផ្លូវអាកាសមានប្រមាណ២០.៣ម៉ឺននាក់ (កើនឡើង២២.៤ភាគរយ) ខណៈតាមផ្លូវទឹកប្រមាណ៤ពាន់នាក់ (កើនឡើង២៤.៦ភាគរយ) និងតាមផ្លូវគោកប្រហែល១១.៩ម៉ឺននាក់ (ធ្លាក់ចុះ៦៤.៨ភាគរយ)។

- Advertise -

គួរបញ្ជាក់ដែរថា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ៤.៣លាននាក់ ធ្លាក់ចុះ៨.៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

你可能还喜欢