ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញចុះពិនិត្យមើលស្ថានភាពជនស៊ីវិលរងរបួសទាំង ៣នាក់
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញចុះពិនិត្យមើលស្ថានភាពជនស៊ីវិលទាំង៣នាក់ ដែលរងរបួសដោយសារយោធាថៃ បាញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃម្សិលមិញ ដោយជនសុីវិលទាំងបីនាក់នេះ កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ការបាញ់ប្រហារពីយោធាថៃ កាលពីថ្ងៃម្សិលមិញ បណ្តាលឱ្យជនស៊ីវិលកម្ពុជា៣នាក់ រងរបួសធ្ងន់ស្រាល និងម្នាក់ស្លាប់នៅនឹងកន្លែង។ (ក្រសួងព័ត៍មាន)

