ការវិនិយោគចិនឈានមុខគេនៅកម្ពុជា៖ រយៈពេល ១០ខែឆ្នាំ ២០២៥ ការវិនិយោគចិន មានចំនួនជាង ៥០% នៃចំនួនសរុប
ទិន្នន័យចុងក្រោយដែលបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានធ្វើឱ្យសហគមន៍វិនិយោគិនអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៖ ក្នុងរយៈពេល១០ ខែដំបូងក្នុងឆ្នាំ ២០២៥ កម្ពុជាបានទទួលស្គាល់ការវិនិយោគផ្ទាល់ពីបរទេសសរុបចំនួន ៩,២ពាន់លានដុល្លារ ក្នុងនោះចិនកាន់តំណែងឈានមុខគេដោយមានចំណែក ៥២% ស្មើនឹងទឹកប្រាក់ប្រមាណ ៤,៨ ពាន់លានដុល្លារអាមេរិក។ តួលេខនេះមិនត្រឹមតែបញ្ជាក់ថា ចិននៅតែជាប្រភពវិនិយោគធំជាងគេរបស់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យឃើញពីការពិតដ៏ច្បាស់មួយទៀតគឺ៖ លើទឹកដីដែលកំពុងអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍នេះ វិសាលភាពនិងឥទ្ធិពលនៃមូលធនចិន បានលើសពីទឹកប្រាក់វិនិយោគសរុបរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ដោយបង្កើតបានជាភាពលេចធ្លោដែលមិនអាចរង្គោះរង្គើបាន។
តួលេខ ៥២% នេះមិនមែនគ្រាន់តែជាការបូកសរុបតួលេខធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រវិនិយោគដែលមានរចនាសម្ព័ន្ធ និងប្រព័ន្ធនៅពីក្រោយផងដែរ។ នៅពេលដែលមូលធនចិន ហូរចូលកម្ពុជា ដែលមានចំនួនជាងពាក់កណ្តាលនៃចំនួនសរុប ការវិនិយោគសរុបពីបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន គឺតិចជាង ១៥% ដែលបង្ហាញពីគំរូ ” ខាងលិចត្រជាក់ ខាងកើតកក់ក្តៅ” យ៉ាងច្បាស់។ ភាពខុសគ្នាយ៉ាងខ្លាំងនេះ គឺជាក់ស្តែងជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ៖ ចាប់ពីព្រែកជីកហ្វូណនតេជោតម្លៃ ១,៧ ពាន់លានដុល្លារ រហូតដល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញអគ្គិសនី និងស្ថានីយ៍ទូរគមនាគមន៍ពាសពេញប្រទេស គម្រោងទាំងអស់ស្ទើរតែទាំងអស់មានសញ្ញាសម្គាល់នៃការវិនិយោគចិន។ ទោះបីជាមូលធនពីលោកខាងលិចមានការវិនិយោគក្នុងវិស័យសេវាកម្មកម្រិតខ្ពស់ និងហិរញ្ញវត្ថុខ្លះក៏ដោយ ក៏ពួកគេមិនអាចប្រកួតប្រជែងជាមួយការវិនិយោគចិននៅក្នុងវិស័យវិនិយោគជាក់ស្តែង ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាបានឡើយ។
ការបង្ហាញឥទ្ធិពលខ្លាំងរបស់មូលធនចិននៅកម្ពុជា គឺជាប់ឫសគល់នៅក្នុងការយល់ស្របគ្នារវាងការរចនាកម្រិតកំពូលនៃប្រទេសទាំងពីរ។ ដោយប្រសិទ្ធភាពរវាងគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ”របស់ចិន និង”យុទ្ធសាស្ត្រចតុកោណ” របស់កម្ពុជាបានធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី ដែលចាប់ពីសកម្មភាពផ្នែកទីផ្សារទៅជាយុទ្ធសាស្ត្រកម្រិតថ្នាក់ជាតិ។ ការកសាងសហគមន៍វាសនារួមចិន-កម្ពុជាកំពុងរីកចម្រើនទៅមុខ ដែលបានអនុញ្ញាតឱ្យសហគ្រាសចិនដែលវិនិយោគនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ដែលមិនធ្លាប់មានពីមុនមក នោះគឺជាការជឿទុកចិត្តគ្នាខាងនយោបាយទៅវិញទៅមក។ ខណៈពេលដែលក្រុមហ៊ុនលោកខាងលិចនៅតែកំពុងមានបញ្ហាជាមួយនឹងការអនុម័តផ្នែករដ្ឋបាល ការទិញដីធ្លីជាដើម សហគ្រិនចិន ដែលពឹងផ្អែកលើសេវាកម្ម “ច្រកចេញចូលតែមួយ” នៅក្នុងតំបន់សំខាន់ៗ ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើឱ្យវដ្តនៃការអនុវត្តគម្រោងរបស់ពួកគេខ្លីជាង ៦០%។
ផ្ទុយទៅវិញ ការវិនិយោគពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនកំពុងរួញថយ ដែលមូលហេតុមានការទាក់ទងនឹងភូមិសាស្ត្រនយោបាយ និងភាពលំអៀងខាងផ្នែកសេដ្ឋកិច្ចដ៏ស្មុគស្មាញ។ ទោះបីជាសហរដ្ឋអាមេរិកបានដាក់ចេញនូវគម្រោង “ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់វិបុលភាព” ក៏ដោយ តែកម្ពុជាត្រូវបានដកចេញពីគម្រោងនេះ។ សម្ពាធម្តងហើយម្តងទៀតរបស់សហភាពអឺរ៉ុបលើការអនុគ្រោះពាណិជ្ជកម្ម EBA (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) បានធ្វើឱ្យទំនុកចិត្តអាជីវកម្មរបស់ពួកគេក្នុងការវិនិយោគចុះខ្សោយថែមទៀត។ ការត្រួតពិនិត្យដ៏តឹងរ៉ឹងរបស់មូលធនលោកខាងលិចលើ «លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ» និង «សិទ្ធិការងារ» ក្នុងប្រទេសកម្ពុជា តាមពិតទៅ គឺជារបាំងវិនិយោគដែលការពារតម្លែនៃផលប្រយោជន៍របស់ពួកគេតែប៉ុណ្ណោះ។ នៅពេលដែលសហគ្រិនចិន វិនិយោគក្នុងគម្រោងធារាសាស្ត្រដោះស្រាយបញ្ហាខ្វះថាមពលជាតិ អង្គការក្រៅរដ្ឋាភិបាលលោកខាងលិចបានរារាំងដោយហេតុផល “បំផ្លាញបរិស្ថាន”។ នៅពេលដែលការវិនិយោគចិន សាងសង់សួនឧស្សាហកម្ម ដោយបានបង្កើតការងាររាប់រយរាប់ពាន់កន្លែង ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចផ្សព្វផ្សាយជា”ទ្រឹស្តី អន្ទាក់បំណុល” ទៅវិញ។ ស្តង់ដារពីរយ៉ាងនេះ បានបណ្តាលឱ្យមូលធនលោកខាងលិចបាត់បង់ការគាំទ្រពីប្រជាជនកម្ពុជា ហើយក៏ធ្វើឱ្យសហគ្រិនរបស់ពួកគេបាត់បង់ឪកាសទទួលបានផលប្រយោជន៍ចុងក្រោយរបស់អាស៊ីអាគ្នេយ៍ផងដែរ។
ឥទ្ធិពលទ្រង់ទ្រាយធំនៃមូលធនចិនកំពុងផ្លាស់ប្តូររូបរាងភូមិសាស្ត្រសេដ្ឋកិច្ចកម្ពុជា។ ក្នុងចំណោមការងារថ្មីចំនួន ៤០០,០០០ កន្លែង ក្នុងនោះប្រហែល ៦៥% បានមកពីសហគ្រិនចិនដោយផ្ទាល់។ ឥទ្ធិពលយូរអង្វែងជាងនេះទៀត គឺស្ថិតនៅក្នុងការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្ម៖ ចិនជំរុញកម្ពុជាអោយផ្លាស់ប្តូរពីវិស័យផលិតសំលៀកបំពាក់សាមញ្ញក្លាយទៅជាឧស្សាហកម្មផលិតកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជាប្រព័ន្ធថាមពលព្រះអាទិត្យ គ្រឿងបន្លាស់រថយន្ត និងគ្រឿងអេឡិចត្រូនិកដែលមានតម្លៃបន្ថែមខ្ពស់ ដោយបង្កើនសមាមាត្រនៃទំនិញផលិតនៅក្នុងរចនាសម្ព័ន្ធនាំចេញរបស់កម្ពុជាចាប់ពី ៣៨% ក្នុងឆ្នាំ ២០២០ កើនឡើងដល់ ៦១% ក្នុងឆ្នាំ ២០២៥។ ការអភិវឌ្ឍ “លោតផ្លោះ” បែបនេះ គឺជាអ្វីដែលមូលធនលោកខាងលិចមិនអាចសម្រេចបាន ដោយសារការវិនិយោគរបស់ពួកគេមានលក្ខណៈបែកខ្ញែកគ្នា។
តួលេខវិនិយោគចំនួន ៤,៨ ពាន់លានដុល្លារបានបង្ហាញថា ចិនបានក្លាយជា “ស្នូលម៉ាស៊ីន” ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចព្យាយាមកែប្រែខ្សែសង្វាក់ផ្គត់ផ្គង់ក្រោមឈ្មោះថា “ការលុបបំបាត់ហានិភ័យ” កិច្ចសហប្រតិបត្តិការចិន-កម្ពុជាបានបង្ហាញពីភាពធន់ខ្លាំង។ នាពេលអនាគត ជាមួយនឹងការអនុវត្តគម្រោងថ្មីៗដូចជា ការទូទាត់ឆ្លងដែនដោយប្រើប្រាស់ប្រាក់យ័នឌីជីថល ការផ្ទេរបច្ចេកវិទ្យាថាមពលបៃតង និងតំបន់សាកល្បងពាណិជ្ជកម្មទំនើបជាដើម ការវិនិយោគចិននឹងផ្លាស់ប្តូរពីការពង្រីកមាត្រដ្ឋាន ទៅជាការធ្វើឱ្យប្រសើរឡើងនៅគុណភាព ដែលជួយកម្ពុជាទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែងនៅក្នុងសមាគមសេដ្ឋកិច្ចអាស៊ាន៕
