ទូតចិន៖ គម្រោងពង្រីកផ្លូវជាតិលេខ ១១ បានប្រគល់ដោយជោគជ័យ

តាមបណ្តាញសង្គមហ្វេសបុក ពីស្ថានទូតចិន ប្រចាំនៅប្រទេសកម្ពុជា ថ្មីៗនេះវិញ្ញាបនប័ត្រតេស្តគុណភាពចុង​​​​ក្រោយ​​​​សម្រាប់គម្រោងពង្រីកផ្លូវជាតិលេខ១១ដែលមានប្រវែងសរុប៩៦គីឡូម៉ែត្រតភ្ជាប់រវាងអ្នកលឿងនិងកំពង់ចាម ត្រូវបានចុះទទួលស្គាល់ និងបានប្រគល់ដោយជោគជ័យ។

ក្នុងអំឡុងពេល នៃការដ្ឋានគម្រោងខាងលើនេះ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)​​​ដែលជាភាគីទទួលសាងសង់ បានប្រើប្រាស់កម្មករប្រមាណ១១០០នាក់ សម្រាប់កិច្ចការនេះ។ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងហាងអាជីវកម្មដែលនៅតាម​​​ដងផ្លូវ​​​​​មានចំនួនកាន់តែច្រើនឡើងៗ បានជួយជំរុញនូវវិស័យអាជីវកម្មបានយ៉ាងល្អប្រសើរ។

ប្រភពដដែលបន្តថា ក្នុងរយៈពេលនៃការសាងសង់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានអញ្ជើញចុះត្រួតពិនិត្យជាច្រើនដង និងបានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃគម្រោងខាងលើ។ ឯកឧត្តមធ្លាប់មានប្រសាសន៍ថា ពេលបញ្ចប់គម្រោងនឹងជួយកែលម្អបណ្ដាញផ្លូវជាតិសំខាន់នៅក្នុងប្រទេសកម្ពុជា ជួយកែលម្អស្ថានភាពចរាចរណ៍ក្នុងតំបន់និងជួយជំរុញការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ការងារ និងសេដ្ឋកិច្ចពាណិជ្ជកម្មនៅក្នុងតំបន់ផងដែរ។

ស្ថានទូតចិន សង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន បានផ្តល់ការជួយគាំទ្រ ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និង ជំរុញគម្រោងជីវភាពរស់នៅរបស់ប្រជាជន ក្នុងប្រទេសកម្ពុជា ដោយតាមរយៈការផ្តល់ជំនួយឥតសំណង និងហិរញ្ញប្ប​ទាន​សម្បទាន៕

ប្រភព៖ SWIFT NEWS

#中文

相关新闻