ឯកឧត្តម ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសិង្ហបុរី

 

ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥–នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នេះ តាមការអញ្ជើញរបស់ឯកឧត្តម K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា បំពេញទស្សនកិច្ចការងារ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី។

 

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនេះ គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម K. Shanmugam និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

 

ក្នុងដំណើរទស្សនកិច្ចការងារនេះដែរ គណៈប្រតិភូកម្ពុជា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងទស្សនកិច្ចទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕

你可能还喜欢