ក្រសួងការពារជាតិ៖កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន

ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥–សង្គ្រាមរវាងថៃនិងកម្ពុជាបានផ្ទុះហើយខណៈដែលទាហានថៃបានធ្វើការបាញ់រហារមកលើទាហានកម្ពុជាមុន។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ មានការផ្ទុះអាវុធវាយប្រហារគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន។

លោកជំទាវថាបន្ទាប់ឃើញទាហានថៃបាញ់មកលើខ្លួនកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃដែលបានបំពានលើបូរណភាពទឹកដីកម្ពុជា។

ប្រតាមប្រភពទីកន្លែងកើតហេតុបានឲ្យដឹងថាទាហានថៃបានបាញ់ប្រហារមកលើទាហានកម្ពុជាចំនួន ៦មុនគ្រាប់មានទាំងគ្រាប់តូចនិងធំ។

ការផ្ទុះអាវុធដែលទាហានថៃបានបាញ់ប្រហារមកលើទាហានកម្ពុជាគឺចាប់ផ្តើមពីនៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី៕

你可能还喜欢