យុទ្ធនាការចាក់វ៉ាក់សាំងដល់បងប្អូនខ្មែរចិនចំនួន ០៤ថ្ងៃបានចាប់ផ្តើមជាផ្លូវការ

“កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩”ដែលរៀបចំឡើងដោយ ក្រសួងសុខាភិបាល និងសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាបានប្រារព្ធឡើងនាថ្ងៃទី០៩ នៅសាលារៀនអន្តរជាតិកាណាដា ទីក្រុងកោះពេជ្រ ។ដោយមានលោក អ៊ឹង ហុងម៉េង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិន អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិនដូចជា ឧកញ៉ា ជា សឿន ឧកញ៉ាថៃ វ៉ាន់   សមាជិកលោក យ៉ាង គីមថេង និងលោក សុក ហ៊ុយ លេខាប្រចាំការ ជាអ្នករៀបចំ និងពិនិត្យការងារចាក់វ៉ាក់សាំង ។

លោក អ៊ឹង ហុងម៉េង ប្រធានប្តូរវេនសមាគមសម្ព័ន្ធខ្មែរចិនមានប្រសាសន៍ថា៖      “កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩”ប្រព្រឹត្តឡើងលើកនេះ គឺទទួលបានការអនុញ្ញាតដ៏ខ្ពស់ខ្ពស់ពិសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រពីក្រសួងសុខាភិបាល ដោយថ្ងៃទី១នៃកម្មវិធីចាក់វ៉ាក់សាំងប្រកបទៅដោយជោគជ័យ។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរចិនជាច្រើនរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនៃការរីរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងពេលស្ថានភាពឆ្លងមានសភាពធ្ងន់ធ្ងរ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ និងស្ថាប័ននានាដែលបានឧបត្ថម្ភគាំទ្រ ដល់កម្មវិធីចាក់វ៉ាក់នេះ ។

ឧកញ៉ា ជា សឿនអនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិនមានប្រសាសន៍ផងដែរថា៖  កម្មវិធីចាក់វ៉ាក់សាំងលើកនេះ មិនត្រូវតែចាក់ជូនបងប្អូនខ្មែរខ្សែស្រឡាយចិនប៉ុណ្ណោះទេ ថែមទាំងចាក់ជូនប្រជាជនចិនដែលកំពុងរស់នៅប្រទេសកម្ពុជាផងដែរ ។

លោកមានប្រសាសន៍ទៀតថា៖ បច្ចុប្បន្ន អ្នកស្នើសុំចាក់វ៉ាក់សាំងមានចំនួន 3200  នាក់ ហើយក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា៖ ប្រសិនបើចំនួនអ្នកចាក់វ៉ាក់សាំង លើសចំនួន គឺអាចបន្តស្នើសុំវ៉ាក់សាំងបន្ថែមដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

រឿងដែលគួរអោយរំលឹកនោះគឺ ក្រោមការគាំទ្រពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្រមខណ្ឌទូទាំងប្រទេស និងក្រោមការដឹកនាំពីអ្នកឧកញ៉ា ពុង ឃាវសែ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្នើសុំវ៉ាក់សាំងចាក់ជូនបងប្អូនខ្មែរចិន​ ដើម្បីធានាអោយបាននូវសុខុមាលភាពរបស់បងប្អូនខ្មែរចិន និងចូលរូមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនៃការរីរាលដាលជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល ។

“កម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩”ដែលរៀបចំឡើងចំនួន០៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០៩ ដល់ ទី១២ វេលាម៉ោង ៨ព្រឹក ដល់១២ ថ្ងៃត្រង់ និង ម៉ោង ២រសៀល ដល់ ៥រសៀល ។ ក្រោយពីទទួលវ៉ាក់សាំងដូសលើកទី១ រួច បុគ្គលទទួលវ៉ាក់សាំងនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងដូសទី២ នៅសាលារៀនអន្តរជាតិកាណាដា ទីក្រុងកោះពេជ្រដដែល ទៅតាមពេលវេលាដែលបានកំណត់ ។

相关新闻