សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនបានរើសអើងការវិនិយោគរបស់ ប្រទេសណានោះទេគឺយកទាំងអស់ដើម្បីជីវភាពប្រជាពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមិនបានរើសអើងការវិនិយោគរបស់ប្រទេសណានោះទេ គឺយកទាំងអស់ ដើម្បីយកមកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

 

ថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះ សំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលកន្លងមកនៅ ពេលសហរដ្ឋអាមេរិកបានធ្វើការចរចាគ្នារវាងពាណិជ្ជកម្ម  គេចោទថារដ្ឋាភិបាលខ្មែរយកស្ពៃ  យកសាច់គោ ។  សម្តេចបញ្ជាក់ថា៖«មិនថាស្ពៃ  សាច់គោ បង្គាបង្កង  កំពឹស ផ្លែឈើ កម្ពុជាយកទាំងអស់ អត់មានរើសប្រទេសណានោះទេ។ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងព្រះសីហនុ ពិតណាស់មានការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាពិតមែន ប៉ុន្តែក៏មានរោងចក្រមកពីសហរដ្ឋអាមេរិក  បារាំង អឺរ៉ុប និងប្រទេសផ្សេងៗមក មានន័យថា កម្ពុជា យកទាំងអស់មិនរើសអើង និងប្រកាន់ប្រទេសណានោះទេ»។

 

សម្តេចបវរធិបតីបានបន្ថែមថា កម្ពុជាមិនរើសអើងនោះទេ តើយើងរើសអើងធ្វើអីបើប្រទេសមហាអំណាច គេមិនរើសអើងគ្នាផង គេធ្វើការជាមួយគ្នា។ កាលពី៣អាទិត្យមុនគេចរចាក្តី ឥឡូវដល់ពេលគេចរចាបែបត្រជាក់។ អ៊ីចឹងកម្ពុជាមិនមែនរើសអ្នកណា  ឬទាត់អ្នកណានោះទេ គឺស្វាគមន៍ទាំងអស់។   ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានអះអាងថា កម្ពុជាទទួលយកទាំងអស់ មិនរើសអើងអ្នកណានោះទេ។ការទទួលយកមកនេះគឺដើម្បីសេដ្ឋកិច្ចជាតិរបស់កម្ពុជាការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ។ កម្ពុជាធ្វើការទាក់ទាញវិនិយោគ មិនថា អាម៉េរិក ចិន ជប៉ុន អឺរ៉ុប និងអ្នក ណានោះទេ គឺយើងយកទាំងអស់ ។  ចំពោះករណីនេះសម្តេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា៖«យើងយកទាំងអស់ អាហារផ្លែឈើ  ដាក់មកក្នុងខ្លួនយើង ដើម្បីបង្កើតការងារ ជួយជំរុញប្រាក់បៀវត្ស របស់យើងឱ្យបានច្រើន ដែលនេះជាចំណុចសំខាន់ហើយសក្ខីភាពជាក់ស្តែងគឺឹចំនួន៣ម៉ឺន នាក់កំពុងធ្វើការងារនៅទីនេះ»៕

你可能还喜欢