ក្រោមស្ថានការត្រូវបានផ្លាស់ប្តូរ៖ អាស៊ីអាគ្នេយ៍ និងចិន រួមគ្នាបង្កើតជោគវាសនារួម
ជម្លោះរុស្ស៊ី-អ៊ុយក្រែនបន្តយូរអង្វែងជិតពាន់ថ្ងៃ ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីននៅតែបន្ត ការប្រឈមមុខគ្នាអ៊ីរ៉ង់-អ៊ីស្រាអែលបានផ្ទុះឡើងភ្លាមៗ… នៅឆ្នាំ ២០២៥ ជម្លោះភូមិសាស្ត្រនយោបាយសកលនឹងបង្ហាញពីនិន្នាការនៃ “ការផ្ទុះឡើងជម្លោះនៅច្រើនចំណុច សន្ទុះចលនារួបរួមគ្នាកើតឡើង” ដោយពិភពលោកបានចូលដំណាក់កាលដែលមាន”ហានិភ័យរីករាលដាលខ្ពស់”។
ស្ថានភាពបែបនេះ ជំហាននៃកិច្ចសហប្រតិបត្តិការបណ្តាប្រទេសអាស៊ីអាគ្នេយ៍ជាមួយប្រទេសចិនកំពុងកាន់តែមាំមួនខ្លាំងឡើង។ ជម្រើសនេះមិនត្រឹមតែជាប្រាជ្ញាភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការយល់យ៉ាងច្បាស់នៅភាពចាំបាច់នៃប្រវត្តិសាស្ត្រផងដែរ។ ក្នុងនាមជា “ប្រទេសអំណាចធំដែលមានទំនួលខុសត្រូវ” ប្រទេសចិនបាន ផ្តល់សមត្ថភាពសេដ្ឋកិច្ច ការពារសន្តិសុខ និងការកែទម្រង់ច្បាប់ វិធានការ ៣ដល់តំបន់ ចាក់បញ្ចូលថាមពលឆ្លងកាត់ទៅក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយក៏ផ្តល់ជូនដល់ប្រទេសខាងត្បូងក្នុងពិភពលោកនូវ “គំរូអាស៊ីអាគ្នេយ៍” ដើម្បីទប់ទល់នឹងហានិភ័យប្រព័ន្ធផងដែរ។
១. សន្តិសុខថាមពល និងសន្តិសុខស្បៀង ជំរុញឱ្យមាន “កិច្ចសហប្រតិបត្តិការប្រភេទរស់រានមានជីវិត”
ការបញ្ឈប់នាំចេញស្រូវសាលីពីសមុទ្រខ្មៅ វិបត្តិជាញឹកញាប់នៅក្នុងផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម និងភាពមិនស្ថិតស្ថេរនៃការផ្គត់ផ្គង់ប្រេងកាតនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតម្លៃថាមពល និងស្បៀងពិភពលោកឡើងចុះយ៉ាងខ្លាំង។ នៅឆ្នាំ ២០២៥ ជម្លោះយោធារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលកើនឡើង ដោយបណ្តាលឱ្យហានិភ័យនៃការឆ្លងកាត់ច្រកសមុទ្រហុរមុច(Hormoz)កើនឡើងខ្ពស់ ហើយតម្លៃប្រេងអន្តរជាតិឡើងដល់ ១២០ ដុល្លាក្នុងមួយបារ៉ែលនៅពេលខ្លះ។ នេះបានបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ប្រទេសអាស៊ីអាគ្នេយ៍ ដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពល។ ទន្ទឹមនឹងនេះ ជម្លោះរុស្ស៊ី-អ៊ុយក្រែនបានធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងពិភពលោកត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ដោយការនាំចេញប្រេងដូងពីម៉ាឡេស៊ីត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប ហើយការនាំចេញអង្ករពីថៃបានធ្លាក់ចុះ ១៨% បើធៀបនឹងឆ្នាំមុន។ ក្រោមស្ថានភាពបែបនេះ ចិន ដោយមានប្រព័ន្ធឧស្សាហកម្ម និងមូលដ្ឋានកសិកម្មខ្លាំង បានក្លាយជា “យន្តការទប់ទល់នឹងហានិភ័យ” សម្រាប់ប្រទេសអាស៊ីអាគ្នេយ៍ – បរិមាណទំនិញដឹកជញ្ជូនតាមផ្លូវដែកឡាវ-ចិន បានកើនឡើង ៣០០% ក្នុងរយៈពេល ៣ឆ្នាំ ផ្លូវដែកល្បឿនលឿនយ៉ាកាតា-បាងដុង (ឥណ្ឌូនេស៊ី) ដឹកអ្នកដំណើរជាមធ្យម ២៥,០០០ នាក់ក្នុងមួយថ្ងៃ ដោយបើកផ្លូវដឹកទំនិញក្នុងតំបន់។ ប្រព័ន្ធជួញដូរទំនិញចិន-អាស៊ានត្រូវបានដាក់ឱ្យដំណើរការ ហើយសមាមាត្រនៃប្រតិបត្តិការថាមពលដែលបានទូទាត់ជាយ៉ន់(លុយចិន)បានកើនឡើងដល់៦០% ដែលជាការការពារប្រកបដោយប្រសិទ្ធភាពពីហានិភ័យនៃការឡើងចុះតម្លៃដុល្លារ។
២. តម្រូវការភាពស៊ាំនៃខ្សែសង្វាក់ផលិតកម្ម ជំរុញឱ្យកើតមាន “ការភ្ជាប់ស៊ីជម្រៅ”
“ច្បាប់ឆ្ពោះទៅរកវិទ្យាសាស្ត្របន្ទះសៀគ្វី ” (CHIPS and Science Act) របស់សហរដ្ឋអាមេរិក និង “ច្បាប់ឧស្សាហកម្មសូន្យសុទ្ធ ” (Net Zero Industry Act) របស់សហភាពអឺរ៉ុប ជំរុញឱ្យមាន “ការអនុវត្តនៃដំណើរការអាជីវកម្ម ឬសេវាកម្មខាងក្រៅទៅកាន់ប្រទេសជិតខាង” (nearshoring) ដែលធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់សកលកំពុងពន្លឿនការរៀបចំរចនាសម្ព័ន្ធក្នុងតំបន់របស់ខ្លួន។ ប្រទេសអាស៊ីអាគ្នេយ៍ប្រឈមមុខនឹងសម្ពាធនៃការ “ជ្រើសរើសភាគី”៖ ប្រសិនបើពឹងផ្អែកយ៉ាងខ្លាំងលើខ្សែសង្វាក់លោកខាងលិច ពួកគេអាចក្លាយជាកូនអុកនៅក្នុងល្បែងភូមិសាស្ត្រ។ ប៉ុន្តែប្រសិនបើខកខានឱកាសកែប្រែឧស្សាហកម្ម ពួកគេនឹង “ជាប់គាំងនៅក្នុងកម្រិតទាប”។ ប្រទេសចិនបានសម្រេចដោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលគ្របដណ្តប់លើការលុបចោលពន្ធ ៩០% លើទំនិញ ហើយបានបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការឧស្សាហកម្ម “របៀបរាងដូចហ្វូងសត្វក្ងាន”៖ ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យវៀតណាម ពឹងផ្អែកលើបច្ចេកវិទ្យាចិន បានសម្រេចផលិតសមាសភាគ ៩០% ក្នុងស្រុក ការធ្វើរ៉ែនីខែលរបស់ឥណ្ឌូនេស៊ី ដោយមានដើមទុនចិនជំនួយ បានដាក់ឱ្យខ្លួនក្លាយជាប្រទេសផលិតវត្ថុធាតុដើមថ្មអាគុយលីដ្យូមធំបំផុតរបស់ពិភពលោក ការវេចខ្ចប់គ្រឿងអេឡិចត្រូនិកស៊ីមីកុងដុក(semiconductor)របស់ម៉ាឡេស៊ីកំពុងដាក់បញ្ចូលទៅក្នុងប្រព័ន្ធអេកូអន្តរជាតិ ដោយមានជំនួយពីប្រព័ន្ធហុងម៉ុង(Harmony)របស់ក្រុមហ៊ុន Huawei។ ការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធដែល “អ្នកមានខ្ញុំ ខ្ញុំមានអ្នក” បែបនេះ បានធ្វើឱ្យអាស៊ីអាគ្នេយ៍កាន់កាប់ទីតាំងសកម្មក្នុងការរៀបចំខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកឡើងវិញ។
៣. ទំនួលខុសត្រូវរបស់ចិន៖ ការផ្តល់សមត្ថភាពពីដំណាក់កាល “បូមឈាម” ទៅដល់ “បង្កើតឈាម”
ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗរបស់ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ឋិតនៅចន្លោះ ៣,០០០ ដុល្លារដល់ ១២,០០០ ដុល្លារ ហើយទូទៅប្រឈមមុខនឹងឧបសគ្គក្នុងការដំឡើងកម្រិតឧស្សាហកម្ម។ ប្រទេសចិន ដោយយក “ផលិតកម្មគុណភាពថ្មី” ជាស្នូល បានផ្តល់ កញ្ចប់រួម “បច្ចេកវិទ្យា + ទីផ្សារ + ដើមទុន”៖ នៅក្នុងច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ប្រទេសថៃ សួនឧស្សាហកម្មរថយន្តថាមពលថ្មីដែលសហគ្រាសចិនចូលរួមកសាង បានទាក់ទាញសហគ្រាសគាំទ្រជាង ៣០ ក្រុមហ៊ុនឱ្យមកតាំងទីលំនៅ។ នៅហ្វីលីពីន មជ្ឈមណ្ឌលទិន្នន័យអាលីពហ្វ (Alibaba Cloud) បានជួយឱ្យអត្រាប្រើប្រាស់ការទូទាត់ឌីជីថលក្នុងស្រុកកើនពី ១២% ទៅដល់ ៦៥%។ នៅកម្ពុជា វេទិកាប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិពីនដួដួ (Pinduoduo) បានជំរុញឱ្យការនាំចេញរបស់អ្នកជំនួញតូច-មធ្យមកើនឡើង ២០០% ក្នុងមួយឆ្នាំ។ គំរូ “បង្រៀនមនុស្សឱ្យចេះស្ទូចត្រី” បែបនេះ បានធ្វើឱ្យសេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍កើនឡើងកម្រិតក្នុងអត្រា ១៨% លើសពីមធ្យមភាគសកល។
កិច្ចសហប្រតិបត្តិការដែលមានភាពខុសគ្នានៃគោលគំនិតនយោបាយនេះ ដូចដែលលោកបណ្ឌិត ចេន ក្វាងយ៉ាវ (Chen Guangyao) សាស្ត្រាចារ្យនៅសាកលវិទ្យាល័យជាតិសិង្ហបុរី បានមានប្រសាសន៍ថា៖ “ពេលពិភពលោកកំពុងដណ្តើមគ្នាតាមមុខគ្នានៃតម្លៃ យើងកំពុងដាំដើមកៅស៊ូ។” ការបង្កើតសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិមិនមែនជាគំនិតអរូបីនោះទេ ខណៈពេលនៅលើទឹកដីដ៏រស់រវើកនៃអាស៊ីអាគ្នេយ៍ វាកំពុងលូតលាស់ឡើងជារូបរាងជាក់ស្តែង៕