ព្រឹត្តិការណ៍ “ការជួបជុំគ្នានៅមហាកំពែង” លើកទីបី បានធ្វើឡើងនៅស្រុក ឡែយ៉ាន់ ខេត្ត ហឺបេ

ព្រឹត្តិការណ៍ផ្សព្វផ្សាយទៅកាន់ពិភពលោកក្រោមប្រធានបទ”ការជួបជុំគ្នានៅមហាកំពែង” លើកទីបីនិងកិច្ចសន្ទនាបេតិកភណ្ឌវប្បធម៌ពិភពលោក បានបើកពិធីសម្ពោធនៅថ្ងៃទី១៥ នៅស្រុក ឡែយ៉ាន់ ក្រុងបោឌីង ខេត្ត ហឺបេ ។

ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធដោយមន្ទីរវប្បធម៌និងទេសចរណ៍ខេត្តហឺបេ រដ្ឋាភិបាលប្រជាជនក្រុងបោឌីង និងសម្ព័ន្ធផ្សព្វផ្សាយទីផ្សារទេសចរណ៍នៃមហាកំពែងចិន ហើយរៀបចំដោយ សាខាហឺបេនៃទីភ្នាក់ងារសារព័ត៌មានចិន សាខាប៉េកាំងនៃទីភ្នាក់ងារសារព័ត៌មានចិន នាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការក្រុងបោឌីងនៃបក្សកុម្មុយនិស្តចិន មន្ទីរវប្បធម៌ វិទ្យុ ទូរទស្សន៍ និងទេសចរណ៍ក្រុងបោឌីង និងរដ្ឋាភិបាលប្រជាជនស្រុក ឡែយ៉ាន់។ ចាប់តាំងពីបានបង្កើតនិងធ្វើឡើងរៀងមក ព្រឹត្តិការណ៍ជាស៊េរីនៃ”ការជួបជុំគ្នានៅមហាកំពែង” បានទៅរៀបចំឡើងនៅតំបន់ឈីនហ្វាងដោ, ឆឹងដឹ, បោឌីង និងតំបន់ផ្សេងៗទៀត ហើយបង្កើតឡើងវេទិកាផ្លាស់ប្តូរអន្តរជាតិក្រោមប្រធានបទ “ការរៀនអរិយធម៌គ្នាទៅវិញទៅមក ការធ្វើសន្ទនានៅទូទាំងសកលលោក” ព្រឹត្តិការណ៍នេះបានរីកចម្រើនពីការរុករកគំនិតនៅពេលដំបូង រហូតដល់សព្វថ្ងៃនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយទទួលបានលទ្ធផលផ្លែផ្កា។

នៅថ្ងៃទី១៥ ខែវិច្ឆិកា កម្មវិធីផ្សព្វផ្សាយទៅកាន់ពិភពលោកក្រោមប្រធានបទ”ការជួបជុំគ្នានៅមហាកំពែង” លើកទីបីនិងកិច្ចសន្ទនាបេតិកភណ្ឌវប្បធម៌ពិភពលោក បានបើកពិធីសម្ពោធនៅថ្ងៃទី១៥ នៅស្រុក ឡែយ៉ាន់ ក្រុងបោឌីង ខេត្ត ហឺបេ ។ ថតរូបដោយចែ យូចា

- Advertise -

ក្នុងនាមជាបេតិកភណ្ឌវប្បធម៌ពិភពលោកមួយក្នុងចំណោមបេតិកភណ្ឌដំបូងគេរបស់ចិនមហាកំពែងបានបញ្ចុះបញ្ចូលនូវវិញ្ញាណតស៊ូដ៏ក្លាហាន ការរួបរួមជាតិ និងស្មារតីស្នេហាជាតិដ៏មុះមុត របស់ប្រជាជនចិន។ វាជានិមិត្តសញ្ញាតំណាងរបស់ជាតិចិន និងសំខាន់របស់អរិយធម៌ចិន ហើយក៏ជាសាក្សីនៃការផ្លាស់ប្តូរអរិយធម៌រវាងចិននិងបរទេសផងដែរ។ ហឺបេ គឺជាខេត្តធំដែលមានធនធានមហាកំពែងច្រើន ដែលរក្សាទុកបេតិកភណ្ឌមហាកំពែងពីសម័យចម្បាំង រហូតដល់សម័យរាជវង្សមីង ដែលជាផ្នែកដែលរក្សាទុកបានពេញលេញ និងមានលក្ខណៈ តំណាងយ៉ាងពិតប្រាកដរបស់មហាកំពែងចិន ហើយក៏ជាតំបន់សំខាន់ដែលធ្វើជាសាក្សីនៃ វិញ្ញាណមហាកំពែង និងបង្ហាញពីវប្បធម៌មហាកំពែងផងដែរ។ ក្នុងនោះតំបន់ ឡែយ៉ាន់ មានបេតិកភណ្ឌមហាកំពែងរាជវង្សមីងយ៉ាងសម្បូរបែប ដែលជាស្រុកមួយដែលមានមហាកំពែង  វែងជាងគេបំផុតមួយក្នុងប្រទេស។

លោក ឆាង ពីន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តនិងអគ្គនាយកនៃអគ្គនា យកដ្ឋានផ្សព្វផ្សាយខេត្ត ហឺបេ បានថ្លែងសុន្ទរកថា ថា៖ ព្រឹត្តិការណ៍ “ការជួបជុំគ្នានៅមហាកំពែង” នេះ មិនត្រឹមតែគោរព ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបន្តផ្នែកថ្មីនៃសម័យកាល ដោយបញ្ចូលគ្នារវាងការបន្ត  បេតិកភណ្ឌ និងនិម្មិត្តភាព ការទទួលខុសត្រូវ និងបេសកកម្ម ដើម្បីអោយមហាកំពែងដ៏  បុរាណបន្តភាពរុងរឿង។ លោកបានលើកឡើងពីគោលការណ៍ណែនាំដូចខាងក្រោម៖ ត្រូវ  យកការអភិរក្សជាគោលដ្ឋាន ថែរក្សាបេតិកភណ្ឌរាប់ពាន់ឆ្នាំឱ្យបានល្អ យកការបន្តបេតិកភណ្ឌជាសំខាន់ ស្តារវិញ្ញាណវប្បធម៌ យកការអភិវឌ្ឍជាគន្លឹក ធ្វើឱ្យតម្លៃសម័យកាលបង្ហាញខ្លួន។ ត្រូវពង្រីកវប្បធម៌មហាកំពែង និទានរឿងមហាកំពែងឱ្យបានល្អ ដើម្បីអោយមហាកំពែងដែលជាការបង្រួមបង្រួមវិញ្ញាណជាតិ និងបន្តវិញ្ញាណវប្បធម៌ បំពេញបេះដូងមនុស្ស និងចេញទៅកាន់ពិភពលោក។

លោក ឆេន លូជូន លេខាធិការគណបក្ស និងប្រធាទីភ្នាក់ងារសារព័ត៌មានចិន បានថ្លែងថា៖ មហាកំពែងមិនត្រឹមតែជាតំណភ្ជាប់ផ្លូវចិត្តដែលផ្តុំអារម្មណ៍ប្រជាជនចិននៅក្នុង និងក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងជាស្ពានដ៏សំខាន់ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអរិយធម៌រវាងទិសខាងកើត និងទិសខាងលិច ដោយដើរតួនាទីពិសេសក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌រវាងចិន និងពិភពលោក។ ក្រោមផ្ទៃខាងក្រោយនៃការផ្លាស់ប្តូរយ៉ាងជ្រៅទូលំទូលាយនៃរូបរាងការផ្សព្វផ្សាយពិភពលោក ត្រូវការរុករកយ៉ាងជ្រៅទៅក្នុងគំនិតសន្តិភាព និងគំនិតសហគមន៍វាសនា  មនុស្សជាតិដែលមាននៅក្នុងវប្បធម៌មហាកំពែង ដោយយកមហាកំពែងជាចំណងជើង រួមគ្នានិទានរឿងការផ្លាស់ប្តូរបេតិកភណ្ឌវប្បធម៌ដ៏អស្ចារ្យរបស់មនុស្សជាតិរវាងប្រទេសផ្សេងៗគ្នាឱ្យបានល្អ។

លោក ចាវ ពីង នាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយខេត្ត ហឺបេ និងជាលេខាធិការគណបក្សនិងអគ្គនាយកនៃអគ្គនាយកដ្ឋានវប្បធម៌ និងទេសចរណ៍ខេត្ត បានថ្លែងថា៖ មហាកំពែង គឺជានិមិត្តសញ្ញាតំណាងរបស់ជាតិចិន និងជានិមិត្តសញ្ញាសំខាន់នៃអរិយធម៌ចិន ព្រមទាំងជា សំណាងវប្បធម៌ប្រវត្តិសាស្ត្រដ៏គួរឱ្យមោទនៈរបស់ខេត្ត ហឺបេ។ ធនធានមហា កំពែងក្នុងទឹកដី ខេត្ត ហឺបេ មានចំនួនឈរនៅលំដាប់ទីពីរទូទាំងប្រទេស។ ក្នុងឆ្នាំថ្មីៗនេះ ខេត្ត ហឺបេ បានបន្តជំរុញដំណើរការការសាងសង់សួនវប្បធម៌ជាតិមហាកំពែង រុករកជ្រៅទៅ ក្នុងអត្ថន័យវប្បធម៌ មហាកំពែង និងជំរុញឱ្យបេតិកភណ្ឌវប្បធម៌មហាកំពែងភ្លឺរុងរឿងឡើងវិញ ក្នុងយុគសម័យថ្មី។

ថ្ងៃទី 15 ខែវិច្ឆិកា ក្នុងផ្នែកបង្ហាញអំពីប្រធានបទ អ្នកសម្តែង ចាំង សៀវឡុង (ទីពីរពីស្តាំ)បានដើរតួជាលោក”ស៊ូ សាក់ឃឺ”ធ្វើសកម្មភាពជាមួយបុគ្គលិកថែរក្សាមហាកំពែងនិងអ្នកណែនាំ។ ថតរូបដោយ ចែ យូចា។

លោកស្រី យ៉ាន ជីហុងអនុលេខាធិការនៃគណៈកម្មាធិការបក្សក្រុងនិងអភិបាលក្រុងបោឌីង

បានថ្លែងថា៖ ក្នុងឆ្នាំថ្មីៗនេះ ទីក្រុង បោឌីង បានទាញយកឱកាសយុទ្ធសាស្ត្រសំខាន់ៗពីការ

អភិវឌ្ឍសម្របសម្រួលរបស់តំបន់ប៉េកាំង-ធានជីន-ហឺបេ និងការសាងសង់តំបន់ថ្មី សៀងអាន ដោយរក្សាការបន្តវប្បធម៌ជាមួយនឹងការធ្វើឱ្យទីក្រុងទាន់សម័យ ធ្វើការអភិរក្សមហាកំពែងឱ្យ បានជាក់ស្តែង លើកកម្ពស់ការអភិរក្ស និងធ្វើឱ្យទាន់សម័យដល់ទីក្រុងបុរាណតាមប្រព័ន្ធ ពង្រីកផ្លូវថ្មីនៃការរួមបញ្ចូលគ្នារវាង “វប្បធម៌+ទេសចរណ៍”។ សូមអញ្ជើញដ៏ស្មោះត្រង់ឥស្សជនពីមជ្ឈដ្ឋាននានាចូលរួមនិទានរឿងមហាកំពែង និងផ្សព្វផ្សាយសម្លេងរបស់ទីក្រុង បោឌីង

ដើម្បី ចូលរួមចំណែកវិជ្ជាជីវៈ និងកម្លាំងចិត្តដល់ការអភិរក្សនិងប្រើប្រាស់បុរាណវត្ថុសំខាន់ៗជាតិ។

ក្នុងផ្នែកបង្ហាញអំពីប្រធានបទ អ្នកសម្តែង ចាំង សៀវឡុង បានលេចឡើងដោយសណ្ឋានជា

“ស៊ូ សាក់ឃឺ” ធ្វើសកម្មភាពជាមួយបុគ្គលិកថែរក្សាមហាកំពែងនិងអ្នកណែនាំ ដោយនិទាន រឿង ការអភិរក្សមហាកំពែង ហឺបេ តាមរយៈការសម្តែងស្ថានភាព ព្រមទាំងណែនាំធនធាន ទេសចរណ៍វប្បធម៌របស់ ហឺបេ។ ក្នុងផ្នែកចែករំលែកខ្លឹមសារសំខាន់ ភ្ញៀវកិត្តិយសពិសេស ដូចជា លោក តាង អានរុង សាស្ត្រាចារ្យនៃមហាវិទ្យាល័យស្ថាបត្យកម្ម សាកលវិទ្យាល័យ

Tsinghua និងជានាយកមូលដ្ឋានស្រាវជ្រាវសិក្សាវិទ្យាសាស្ត្រសំខាន់នៃមន្ទីរវត្ថុបុរាណជាតិ និង Justyna Szpakowska (ឈ៊ុយ ហ្វា) អ្នករៀបចំមេឌៀជនជាតិប៉ូឡូញ បានចែករំលែកគំនិត របស់ពួកគេអំពីប្រធានបទផ្សេងៗ រួមមាន៖ ការសាងសង់សួនវប្បធម៌ជាតិមហាកំពែង ការ អភិរក្សបេតិកភណ្ឌវប្បធម៌ពិភពលោក ការបន្តវប្បធម៌ និងការអភិវឌ្ឍទេសចរណ៍ ការបង្ហាញ​រូបភាពមហាកំពែង និងការផ្សព្វផ្សាយអន្តរជាតិ។

ថ្ងៃទី 15 ខែវិច្ឆិកា សកម្មភាពវគ្គសន្ទនាតុមូល។ ថតរូបដោយ ចែ យូចា

ផ្នែកសន្ទនាតុមូល ត្រូវបានដឹកនាំដោយលោក តុង យៅហ៊ុយ អគ្គនាយកអ្នកចងក្រងនៃ “កំណត់ ហេតុនៃមហាកំពែងចិន”។ បណ្តាអ្នកជំនាញ និងបុគ្គលិកធ្វើការនៅតំបន់ជាក់ស្តែងដូចជាលោក ធាន លីន នាយកវិទ្យាស្ថានស្ថាបត្យកម្មនិងសិល្បៈសាធារណៈនៃបណ្ឌិត្យសភា

សិល្បៈចិន ឆាវ លូមឺង នាយនៃនាយកដ្ឋានអភិរក្សនិងស្រាវជ្រាវមហាកំពែងនៃវិទ្យាស្ថានស្រាវជ្រាវបុរាណវត្ថុតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង លោកឆឹង រុយហ្វាង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហឺបេ  លោក ស៊ី ចីលីន សាស្ត្រាចារ្យរងនៃវិទ្យាស្ថានសិក្សា ឌូងហ្វាងនៃសាកលវិទ្យាល័យឡានចូវ និង លោក លី​ យុង បុគ្គលិក អភិរក្សមហាកំពែង បានពិភាក្សាអំពីប្រធានបទផ្សេងៗ រួមទាំងការច្នៃប្រឌិតរឿងមហាកំពែង តើ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ត្រូវ​ផ្សព្វផ្សាយយ៉ាងដូចម្តេចដើម្បី“​លេចធ្លោចេញ​ពី​ព្រំដែន​ប្រពៃណី​” និងទាក់ទាញភ្ញៀវទេសចរសកលទាំងមូល ជាពិសេសក្រុម”យុគសម័យZ” ដោយ ផ្តល់គំនិតថ្មីៗដល់ការអភិវឌ្ឍមហាកំពែង និងការផ្សព្វផ្សាយអន្តរវប្បធម៌អំពីមហាកំពែង។

ថ្ងៃទី 15 ខែវិច្ឆិកា លោកស្រី Justyna Szpakowska(ឈ៊ុយ ហ្វា)អ្នករៀបចំមេឌៀជនជាតិប៉ូឡូញ កំពុងធ្វើបទបង្ហាញខ្លឹមសារសំខាន់នៅក្នុងព្រឹត្តិការណ៍។ ថតរូបដោយ ហាន ពីង

មុនពេលកិច្ចប្រជុំ ភ្ញៀវជាន់ខ្ពស់បានអញ្ជើញទស្សនាពិពណ៌នាសិល្បៈអន្តរជាតិ “ការជួបជុំគ្នានៅមហាកំពែង”. ពិពណ៌នាសិល្បៈអន្តរជាតិបេតិកភណ្ឌវប្បធម៌ពិភពលោកឆ្នាំ ២០២៥ បានទទួលការដាក់ស្នើស្នាដៃចំនួនប្រហែល ២,២០០ ក្រុម រូបថតចំនួន ៣,៥០០សន្លឹក ដែលក្នុងនោះមានការតាំងពិព័រណ៍នៅនឹងកន្លែងនូវស្នាដៃល្អប្រណិត៤ផ្ទាំង និងស្នាដៃត្រូវបានជ្រើសរើស ១០២ផ្ទាំង ដោយមានគោលបំណងបង្ហាញនិងឆ្លុះបញ្ចាំងពីរូបរាងផ្សេងៗគ្នារបស់មហាកំពែងតាមរយៈអាយុកាល ព្រមទាំងលទ្ធផលនៃការអភិរក្សប្រព័ន្ធបេតិកភណ្ឌ  វប្បធម៌បន្ទាត់ដូចជាមហាកំពែងជាដើម។

ក្នុងអំឡុងពេលពិពណ៌នា ក៏ត្រូវបានរៀបចំ វគ្គចែករំលែកប្រធានបទ “ការជួបជុំគ្នានៅមហាកំពែង” ដែលអ្នកជំនាញ និងអ្នកដំណើរការជាន់ខ្ពស់ជាច្រើនបានចែករំលែកគំនិតរបស់ពួកគេ អំពីប្រធានបទ “មហាកំពែង និងសហគមន៍ប្រជាជាតិចិន៖ពីតំណភ្ជាប់ប្រវត្តិសាស្ត្រទៅកាន់ លំនៅដ្ឋានផ្លូវចិត្ត”។

ព្រឹត្តិការណ៍”ការជួបជុំគ្នានៅមហាកំពែង” ដំណើរការស្វែងរកស្នាមអរិយធម៌របស់អ្នកថតរូបចិននិងបរទេស ក៏បានចាប់ផ្ដើមនៅថ្ងៃនោះដែរ អ្នកថតរូបដ៏ល្បីល្បាញពីប្រទេស ចិន អង់គ្លេស យេម៉ែន សហរដ្ឋអាមេរិក ក្រិកជាដើមបានចូលរួមថតនៅ ឧទ្យានភូគព្ភសាស្ត្រ  ជាតិភ្នំបៃស៊ី, ទីស្ដីការអភិបាលខេត្តហ៊្ស៊ីលី, ស្រះផ្កាឈូកបុរាណ ព្រមទាំង ក្រុមហ៊ុរថយន្ត

មហាកំពែង ឯ.ក (‌Great Wall Motor Co. Ltd.), ក្រុមហ៊ុន លឺខែ គ្រុបចិន ឯ.ក(China Lucky Film Group Corporation) និងទីតាំងផ្សេងៗទៀត ដើម្បីកត់ត្រា និងបង្ហាញពីរូបរាងធម្មជាតិ វប្បធម៌មនុស្ស និងអរិយធម៌ឧស្សាហកម្មទាន់សម័យនៅតាមបណ្ដោយមហាកំពែង។   (ចាវ ដានមេ, ឡូ ជីហៅ)

 

你可能还喜欢