សេចក្តីជូនដំណឹង

 

សេចក្តីជូនដំណឹង

 

 

ក្រុមហ៊ុន មិត្តភាព ស៊ូភើម៉ាឃីត ឯ.ក (MITTAPHEAP SUPERMARKET CO., LTD.) សូមប្រកាស​ និងជម្រាបជូនដំណឹងដល់បណ្តាក្រុមហ៊ុនដៃគូរផ្គត់ផ្គង់ និងសាធារណៈជនទាំងអស់ឲ្យបានជ្រាបថា៖ ក្រុមហ៊ុនយើងខ្ញុំបានបាត់សំណៅឯកសារច្បាប់ដើម ក្នុងនោះ រួមមានទាំងត្រាសម្គាល់របស់ក្រុមហ៊ុនផងដែរ ដោយក្រុមហ៊ុនបានកំពង់ដំណើរការដាក់ពាក្យបណ្តឹង និងធ្វើការផ្សព្វផ្សាយស្វែងរកមកវិញ ដោយមានជូនជារង្វាន់លើកទឹកចិត្តផងដែរ ចំពោះបុគ្គលដែលរើសបាន និងយកមកប្រគល់ជូនក្រុមហ៊ុនរបស់យើងខ្ញុំវិញ ។

ដោយមួយរយះពេលថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពីអតិថិជនរបស់ខ្លួនមួយចំនួន ដែលជាដៃគូរ ជម្រាបមកក្រុមហ៊ុនយើងខ្ញុំវិញថា​ មានជនខិលខូចបានប្រើប្រាស់ឯកសារក្រុមហ៊ុនដែលបានបាត់នោះ មកប្រើការ ក្នុងនោះមានទាំងការក្លែងបន្លំហត្ថលេខា និងប្រើប្រាស់ត្រាសម្គាល់ក្រុមហ៊ុនទៀតផង ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដោយភាពពិតជាក់ស្តែងក្រុមហ៊ុនយើងខ្ញុំផ្ទាល់ មិនបានដឹងថា ជនខិលខូចទាំងនោះ គាត់មានបំណងអ្វីដោយពិតប្រាកដមកលើក្រុមហ៊ុនយើងខ្ញុំឡើយ។

អាស្រ័យហេតុនេះ ក្រុមហ៊ុន មិត្តភាព ស៊ូភើម៉ាឃីត ឯ.ក (MITTAPHEAP SUPERMARKET CO., LTD.) យើងខ្ញុំសូមប្រកាស​ជាសាធារណៈថា បើបងប្អូនទទួលបានដំណឹងនៃការប្រើប្រាស់សំណៅឯកសារ ហត្ថលេខា និងត្រាសម្គាល់របស់ក្រុមហ៊ុន ជូនទៅកាន់បណ្តាក្រុមហ៊ុនដៃគូរផ្គត់ផ្គង់ និងសាធារណៈជនទាំងអស់នោះ សូមមេត្តាធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំភ្លាម ដែលជាសាម៉ីក្រុមហ៊ុន ដើម្បីរក្សាផលប្រយោជន៍ និងការបាត់បង់ដែលអាចកើតមានដល់បណ្តាក្រុមហ៊ុនដៃគូរផ្គត់ផ្គង់ និងសាធារណៈជនទាំងអស់ ហើយក្រុមហ៊ុនយើងខ្ញុំសូមមិនទទួលខុសត្រូវលើការខូចខាត និងបាត់បង់ដែលកើតមានជាយថាហេតុនោះដែរ។

 

សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈ៖

លេខទំនាក់ទំនង      : (+855) 11 886 660 (Chinese, Khmer & English)

វីឆាត(WeChat)       : fei_011886660

សេចក្តីជូនដំណឹងនេះ សូមជម្រាបជូនដល់បណ្តាក្រុមហ៊ុនដៃគូរផ្គត់ផ្គង់ និងសាធារណៈជនទាំងអស់ មេត្តាយោគយល់ និងសហការ ដើម្បីរក្សាការបាត់បង់ដោយអំពើរទុច្ចរិតរបស់ជនខិលខូច។

 

សូមទទួលនូវការគោរពរាប់អានដ៏ស្មោះស្មគ្រអំពីក្រុមហ៊ុនយើងខ្ញុំ។

 

រាជធានីភ្នំពេញ, ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១

អគ្គនាយិកា

លោកស្រី HU

 

ចម្លងជូន៖
– ការិយាល័យរដ្ឋបាល
– ការិយាល័យមេធាវី
– ប្រកាសផ្សាយជាសាធារណៈ

相关新闻