គណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាត្រូវបានអញ្ញើញចូលរួមព្យុហយាត្រាយោធានៅចិន
គណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ត្រូវបានអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើទី ៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីសនៅលើវិមានធានអានមិន នៅព្រឹកថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥។
សមាជិកគណៈប្រតិភូមានចំនួន ៩រូប រួមមាន៖
លោក តេង ឡាយ ប្រធានក្រុមប្រឹក្សាឃ្លាំមើលនៃសមាគមខ្មែរ-ចិននៅកម្ពុជា
លោក ជា សៀង អនុប្រធានអមតានៃសមាគមខ្មែរ-ចិននៅកម្ពុជា
លោក តែ មាន អនុប្រធានអមតានៃសមាគមខ្មែរ-ចិននៅកម្ពុជា
លោក ថៃ វ៉ាន់ អនុប្រធានអមតានៃសមាគមខ្មែរ-ចិននៅកម្ពុជា
លោក ដួង តិច អនុប្រធានសមាគមខ្មែរ-ចិននៅកម្ពុជា និងប្រធានក្រុមយុវជន
លោក លី ឃុនថៃ អនុប្រធានអមតាក្រុមយុវជន
លោក លឹម តុង អនុប្រធានអមតាក្រុមយុវជន
លោកស្រី វ៉ា សុជិន អនុប្រធានអមតាក្រុមយុវជន
លោក ជឹម សុផល អនុប្រធានក្រុមយុវជន
ក្រោយពីទស្សនាពិធីព្យុហយាត្រាយោធានៅចិន អ្នកឧកញ្ញា តេង ឡាយ បានប្រាប់ សារព័ត៌មានជាន ហ្វាថា៖ «ការចូលរួមក្នុងពិធីរំលឹកខួបទី ៨០ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតក្នុងជីវិតខ្ញុំ។ ពេលភ្លេងជាតិចិនចាប់ផ្តើម និងទង់ជាតិចិនត្រូវបានបង្ហោះ ការច្រៀងរួមគ្នារបស់នាក់ចូលរួមទាំងអស់ ធ្វើឲ្យចិត្តអ្នកដែលមានខ្សែស្រឡាយចិននៅក្រៅប្រទេសរំភើបខ្លាំងណាស់។ ប្រធានរដ្ឋចិនបាននិយាយថា “មានប្រទេស ទើបមានគ្រួសារ”។ ជ័យជម្នះក្នុងសង្គ្រាមប្រឆាំងជនជាតិជប៉ុន គឺជាសំណាងរបស់ជាតិ និងជាកិត្តិយសរបស់ជនជាតិចិននៅក្រៅប្រទេស។ »
ឧកញ៉ា ជា សៀងបានអះអាងថា៖ «ខ្ញុំមានកិត្តិយសចូលរួមទូស្សាពិធីត្រួតពលនិងព្យុហយាត្រាយ៉ាងខ្លាំង។ អារម្មណ៍ទាំងនេះគឺមិនអាចបំភ្លេចបានទេ។ នៅពេលយានយន្តយោធាដ៏ធំហើយទំនើបឆ្លងកាត់ ពិតជាធ្វើឲ្យខ្ញុំមានមោទនភាពចំពោះកម្លាំងរបស់ប្រទេសកំណើត។ ទោះជារស់នៅក្រៅប្រទេសមែន ក៏ឈាមនិងឬសគល់របស់ខ្ញុំនៅតែភ្ជាប់ជាមួយប្រទេសមាតុភូមិកំណើត។ ប្រទេសមាតុភូមិកំណើតកាន់តែរឹងមាំ គឺជាការគាំទ្រដ៏រឹងមាំសម្រាប់ជនជាតិចិននៅក្រៅប្រទេស។ យើងពិតជានឹងបន្តនូវមរតកដូនតាយើង រក្សាភាពថ្លៃថ្នូរជាកូនចៅ សហការជួយស្ថាបនាប្រទេស និងរួមគ្នាបំពេញសុបិន្តនៃការរីកចម្រើនរបស់ប្រទេសមាតុភូមិកំណើត។»
ឧកញ៉ា ដួង តិច « ខ្ញុំមានកិត្តិយសចូលរួមទូស្សាពិធីត្រួតពលនិងព្យុហយាត្រាដ៏អស្ចារ្យនេះ។ ខ្ញុំមានអារម្មណ៍រំភើបនិងមោទនភាពយ៉ាងខ្លាំង។ ជាជនជាតិមានខ្សែស្រឡាយចិននៅក្រៅប្រទេស ខ្ញុំបានឃើញពីភាពរឹងមាំនៃមាតុភូមិកំណើត និងអំណាចយោធាដ៏ខ្លាំងក្លាបំផុត ហើយខ្ញុំសូមកោតសរសើរយ៉ាងខ្លាំងចំពោះការរួបរួម និងទំនុកចិត្តរបស់ប្រជាជាតិចិន។»
អ្នកឧកញ៉ា លី ឃុនថៃ៖ «ជាជនជាតិចិនខ្មែរមួយរូប នៅពេលខ្ញុំឃើញកងទ័ពសម័យថ្មីដ៏អស្ចារ្យរបស់ចិន ខ្ញុំមានអារម្មណ៍រំភើប និងអស្ចារ្យជាខ្លាំង ហើយទន្ទឹមនឹងនោះ ខ្ញុំក៏មានអារម្មណ៍ថាមានមោទនភាពជាតិជាពិសេសផងដែរ។ »
ឧកញ៉ា លឹម តុង៖« ថ្ងៃនេះ ខ្ញុំមានកិត្តិយសបានចូលរួមទូស្សាពិធីត្រួតពលនិងព្យុហយាត្រាដ៏អស្ចារ្យនេះ។ ខ្ញុំមានអារម្មណ៍រំភើប និងមោទនភាព។ នៅទីតាំងកម្មពិធី ខ្ញុំបានឃើញដោយផ្ទាល់ភ្នែកនូវរថក្រោះ កាំជ្រួច និងទាហានដ៏ខ្លាំងពូកែដើរក្បួនយ៉ាងមានសណ្តាប់ធ្នាប់។ អ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតគឺ ឧបករណ៍យោធាដ៏ទំនើបទាំងអស់នេះ ត្រូវបានចិនផលិតដោយខ្លួនឯង។»
លោកជំទាវ វ៉ា សុជិន៖«ជាលើកដំបូងហើយ ដែលនាងខ្ញុំត្រូវបានអញ្ជើញចូលរួមពិធីត្រួតពលនិងព្យុហយាត្រា។ នាងខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្លាំងយោធារបស់ប្រទេសមាតុភូមិកំណើត។ មិនថាកងទ័ពជើងគោក កងទ័ពជើងទឹក ឬកងទ័ពអាកាសនោះទេ កងទ័ពនីមួយៗសុទ្ធតែពិតជានាំមកនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់នាងខ្ញុំ។»
លោក ជឹម សុផល ៖ «នៅពេលដែលបានទូស្សាពិធីត្រួតពលនិងព្យុហយាត្រាហើយ ខ្ញុំពិតជាមានមោទនភាពណាស់ដែលមានខ្សែស្រឡាយជាជនជាតិចិនមួយរូប។ ខ្ញុំនឹងធ្វើការងារឱ្យបានល្អក្នុងការបន្តវប្បធម៌ប្រពៃណីចិនឲ្យបានល្អ ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងវិស័យយុវជន វប្បធម៌ និងវិស័យផ្សេងៗទៀត ហើយក៏ទន្ទឹងរង់ចាំការសម្រេចបាននៅការបង្រួបបង្រួមជាតិប្រទេសមាតុភូមិកំណើតឡើងវិញផងដែរ»៕