ប្រតិភូនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ប្រទេសម៉ាឡេស៊ី ធ្វើទស្សនកិច្ចនៅសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

 

ភ្នំពេញ៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ប្រតិភូមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya នៃប្រទេសម៉ាឡេស៊ី បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ។ ភាគីទាំងពីរបានធ្វើការពិភាក្សា និងវាយតម្លៃស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវេជ្ជសាស្ត្រ។

 

នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya លោកស្រី ចាង ស៊ូវ៉េ(Zhang Suwei) បាន​រៀបរាប់អំពីប្រវត្តិ សេវាកម្ម និងផែនការអភិវឌ្ឍន៍នាពេលអនាគតរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងទិសដៅសហប្រតិបត្តិការនៅក្នុងទីផ្សារកម្ពុជា​ដល់ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធខ្មែរ-ចិន។

លោកស្រី ចាង ស៊ូវ៉េ បានលើកឡើងជាពិសេសពីសមិទ្ធិផលរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ក្នុងការទទួលស្គាល់ជាអន្តរជាតិ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រនេះគឺជាមន្ទីរពេទ្យភាគតិចមួយចំនួនក្នុងប្រទេសម៉ាឡេស៊ី ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការចម្រុះនៃស្ថាប័នថែទាំសុខភាពអន្តរជាតិ និងសមាគមម៉ាឡេស៊ីសម្រាប់គុណភាពក្នុងការថែទាំសុខភាព(MSQH) ។

អនុប្រធានអចិន្ត្រៃយ៍សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា លោក ហ្លួង ចាន់ហ៊ុយ បានស្វាគមន៍ការមកដល់របស់ប្រតិភូនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya។ លោកបានចង្អុលបង្ហាញថា ទីផ្សារវេជ្ជសាស្ត្រកម្ពុជាមានទំហំតូចមែនពិត ប៉ុន្តែកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ធំសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវេជ្ជសាស្ត្រ។

លោក ហ្លួង ចាន់ហ៊ុយ បានមានប្រសាសន៍ទៀតថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាមានឆន្ទៈក្នុងការបង្កើនភាពខ្លាំងជនជាតិខ្មែរកាត់ខ្សែស្រឡាយចិន ហើយមានបំណងចង់ចាប់ដៃគូរជាមួយមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya ដើម្បីរួមគ្នាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងទទួលបានផលប្រយោជន៍ទៅវិញទៅមក៕

你可能还喜欢